ជាការពិតអតិថិជនមួយចំនួនរមែងមានការព្រួយបារម្ភចំពោះគុណភាពនៃរបស់របរប្រើប្រាស់របស់ប្រទេសនេះប្រទេសនោះ ពោលគឺប្រទេសណាមួយដែលពួកគេគិតថាមានគុណភាពមិនអាចយកជាការបាន។
ការកត់សម្គាល់លើផលិតផលថាតើនាំចេញពីប្រទេសណាមួយ អ្នកអាចសម្គាល់បានតាមរយៈកូដសម្គាល់ដែលបានបោះនៅជាប់ផ្នែកខ្នងខាងក្រោយនៃមុខទំនិញនីមួយៗ ដែលយើងអាចមើលកូដនៅ ៣ ខ្ទង់ក្បាលដំបូង។
ជាឧទាហរណ៍កូដសម្គាល់នៃផលិតផលរបស់កម្ពុជាគឺមានក្បាល ៨៨៤ រីឫប្រទេសថៃ ៨៨៥ ប្រទេសសិង្ហបុរី ៨៨៨ ប្រទេសម៉ាឡេស៊ី ៩៥៥ និងប្រទេសវៀតណាម ៨៩៣ ជាដើម៕