នៅប៉ុន្មានម៉ោងមុននេះបន្តិចមានហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 របស់ប្រទេសអ៊ុយក្រែននៅក្បែររដ្ឋធានីនៃទីក្រុង Tehran នៅប្រទេសអ៊ីរ៉ង់ ដោយសារបញ្ហាបច្ចេកទេស។
យ៉ាងណាមិញតាមរយៈការបញ្ជាក់ដោយផ្ទាល់ពីប្រធាននៃស្ថាប័ន EMS របស់អ៊ីរ៉ង់លោក Pir-Hossein Koulivand ប្រាប់នៅមុននេះ គឺមនុស្សទាំងអស់នៅលើយន្តហោះបានបាត់បង់ជីវិតអស់ហើយ។ ជាដំណឹងដ៏សោកសង្រេងមួយសម្រាប់ពិភពលោកទាំងមូល ទន្ទឹមដែលអ៊ីរ៉ង់ក៏កំពុងប្រកាសសង្រ្គាមជាមួយនឹងសហរដ្ឋអាមេរិកដែរនោះ។
បើតាមរបាយការណ៍បានឲ្យដឹងថានៅលើយន្តហោះ Boeing 737 មួយនោះ បានហោះចេញនាម៉ោង ៦ ព្រឹក (ម៉ោងក្នុងតំបន់) ហើយបានបាត់ដំណឹងចេញពីរ៉ាដាភ្លាមៗ ក្រោយតែប៉ុន្មាននាទីប៉ុណ្ណោះ។ នៅលើយន្តហោះនោះទំនងជាមានអ្នកធ្វើដំណើរសុទ្ធសរុប ១៦៧ នាក់និងសេសសល់ប្រមាណ ១៣ នាក់ផ្សេងទៀតជាបុគ្គលិកបម្រើការនិងអាកាសយានិក។
ត្បិតអាជ្ញាធរប្រចាំតំបន់បានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់ទីតាំងកើតហេតុនៅចន្លោះទីក្រុង Parand និង Shahriair ដោយមានរថយន្តសង្រ្គោះ ២២ គ្រឿង រថយន្តក្រុងសង្រ្គោះ ៤ គ្រឿង និងឧបត្ថម្ភាគចក្រមួយគ្រឿងថែមទៀតក៏ដោយ ក៏ចុងក្រោយជាអកុសលគ្រប់គ្នាបានបាត់បង់ជីវិតបាត់ទៅហើយ៕