សញ្ញាទាំង ៤​ បង្ហាញថា អនាគតដ៏ខ្លី ជីវិតអ្នកពោរពេញដោយលាភសំណាង និងសុភមង្គល

បើ​អ្នក​រក​ឃើញ​សញ្ញា​ណាមួយ ​ក្នុង​ចំណោម​សញ្ញា​ទាំង​៤​ខាង​ក្រោម​នេះ​ នេះបញ្ជាក់​ថា ​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ និង​សេចក្តី​ស្រឡាញ់​ជា​ច្រើនដែលមិននឹកស្មានដល់។

១. បាតដៃពណ៌ក្រហម ឬផ្កាឈូក

ប្រសិនបើសញ្ញានេះលេចឡើងនៅលើដៃរបស់អ្នក នោះមានន័យថា សំណាងនឹងមករកអ្នកក្នុងពេលឆាប់ៗនេះហើយ។ អ្នកនឹង​មាន​អ្នក​ឧបត្ថម្ភ ជ្រោមជ្រែង ការងារ​អំណោយផល រក​លុយ​ក៏បាន​ស្រួល​ជាង​មុន ។

ភាគច្រើននៃមនុស្សដែលមានបាតដៃក្រហម ឬផ្កាឈូក មិនត្រឹមតែមានលុយច្រើនប៉ុណ្ណោះទេ ថែមទាំងមានថាមពលរឹងមាំពេញមួយជីវិតរបស់ពួកគេ មិនដែលខ្វល់ខ្វាយអំពីអាហារ និងលុយកាក់នោះឡើយ។

Image_2022 01 20_111957

២. គល់ម្រាមដៃនាង មានសញ្ញាខ្វែង

តាម​ហុងស៊ុយបានឱ្យដឹងថា ប្រសិនបើនៅ​ត្រង់​គល់​ម្រាមដៃ​នាង​មាន​សញ្ញាខ្វែង នោះក៏មានន័យថា ​អ្នក​ហៀបនឹង​ជួប​​ទ្រព្យសម្បត្តិ​ដ៏​មហាសាល។ ប្រសិនបើ​មនុស្ស​ម្នាក់​មាន​សញ្ញា​នេះ​នៅលើ​ដៃ គាត់​ប្រាកដជា​ក្លាយជា​មនុស្ស​អស្ចារ្យ​ម្នាក់​ ដែលគ្រប់គ្នាស្ញើចសរសើរ។

នាពេលខាងមុខ បើអ្នកវិនិយោគលើមុខជំនួញ អ្នកក៏នឹងទទួលបានផលចំណេញច្រើនផងដែរ។ ប្រសិនបើអ្នកជាបុគ្គលិកដែលស៊ីប្រាក់ខែ អ្នកក៏នឹងមានឱកាសត្រូវបានដំឡើងឋានៈ ដំឡើងប្រាក់ខែ ឬទទួលបានប្រាក់រង្វាន់ដ៏សប្បុរសពីថ្នាក់លើរបស់អ្នក។

៣. ច្រមុះរីក មុខភ្លឺ

នៅក្នុង​ហុងស៊ុយ និង​នរវិទ្យា ច្រមុះ​គឺជា​សញ្ញាហុងស៊ុយ ដែល​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ម្នាក់ៗ។ ដូច្នេះ​បើ​ចុង​ច្រមុះ​ប្រែ​ជា​ភ្លឺ ស្លាប​ច្រមុះ​ទាំង​ពីរ​ក៏​រីក នោះ​ជា​ប្រផ្នូល​នៃ​សំណាង​ដែល​នឹង​មក​ដល់។ នៅ​ពេល​ខាង​មុខ​នេះ អ្នក​អាច​នឹង​ត្រូវ​បាន​ដំឡើង​តំណែង ដំឡើង​ប្រាក់​ខែ ឬត្រូវរង្វាន់ធំ។

Image_2022 01 20_112010

ផ្ទុយទៅវិញ បើច្រមុះរបស់អ្នកស្រាប់តែមានពណ៌ក្រម៉ៅ ហើយមុខក៏ស្រអាប់ដែរ អ្នកត្រូវប្រយ័ត្ន ព្រោះអាចនឹងត្រូវមនុស្សតូចតាចចូលមកយាយី ផ្លូវខាងមុខពោរពេញដោយឧបសគ្គ អ្នកត្រូវការមិត្តភក្តិជួយ ទើបអាចឆ្លងផុតដំណាក់កាលមួយនេះ។

៤. ថ្ពាល់ក្រហម ភ្នែកភ្លឺថ្លា

នៅក្នុងផ្នែកនរវិទ្យា ថ្ពាល់គឺជាផ្នែកដែលអាចទស្សន៍ទាយជោគវាសនាអនាគតរបស់មនុស្សបាន។ បើ​ថ្ពាល់​តែង​មាន​ពណ៌​ផ្កាឈូក ភ្លឺ​ចែងចាំង នោះ​ជា​មនុស្ស​ដែល​រៀប​នឹង​រឿង​ល្អ លាភ​សំណាង​ចូល​មក​ដល់​ហើយ ហាម​ឃាត់​មិន​បាន ។ វាសនាធ្វើអ្វីៗបានត្រឹមត្រូវ ជីវិតពោរពេញ។

ផ្ទុយទៅវិញ បើថ្ពាល់គ្មានពណ៌ សម្បុរស្បែកស្ងួត ឡើងខ្មៅ ឬប្រផេះ បុគ្គលនោះនឹងជួបរឿងលំបាកជាច្រើន ខំធ្វើការហត់នឿយយ៉ាងណា ក៏មិនបានផលល្អដែរ៕

* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក