ចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អ្នកឆ្នាំទាំង ៤ រុងរឿងខ្លាំងទាំងស្នេហា ការងារ និងលុយកាក់ ងើបពីទុក្ខលំបាកហើយ

ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​១៥ ខែតុលា គឺជាពេលវេលាមាសសម្រាប់ម្ចាស់ឆ្នាំទាំង ៤ ដែលអ្នកអាចធ្វើការងារតូចធំបានដោយរលូន អ្នកនឹងទទួលបានលាភសំណាងក្នុងអាជីពជោគជ័យ លុយកាក់កើនឡើងច្រើន និងជីវិតស្នេហាក៏រុងរឿង។

Cover Copy

១. ឆ្នាំថោះ ៖ ចាប់ពីថ្ងៃទី ១៥ មិថុនា រហូតដល់ ថ្ងៃទី ១៥ តុលា ដោយសារទេវតាសំណាងនឹងដឹកនាំ ការងារ អ្នកដែលកើតឆ្នាំទន្សាយ ឆ្ពោះដំណើរទៅមុខជាលំដាប់។ អ្នកឆ្នាំថោះ ជាមនុស្សពោរពេញដោយបទពិសោធន៍ និងមានទិសដៅត្រឹមត្រូវនៅក្នុងជីវិត។ ក្រៅពីនេះ អ្នកដែលកើតឆ្នាំថោះ ក៏ជាមនុស្សដែលមានភាពវៃឆ្លាត ម៉ត់ចត់ ពូកែវិភាគ និងចេះដោះស្រាយបញ្ហាបានត្រឹមត្រូវ ទើបអាចទទួលបានការកោតសរសើរខ្ពស់ពីថ្នាក់លើ និងមិត្តរួមការងារ។ បើ​និយាយ​ពី​សំណាង​វិញ ឱកាស​វិនិយោគ​សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​មុន អាច​ចូល​ក្នុង​វិស័យ​ថ្មី និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន។ អ្នកនឹងអាចទិញរបស់ថ្លៃៗបានយ៉ាងងាយស្រួលសម្រាប់ខ្លួន និងក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ហើយមិនចាំបាច់ព្រួយបារម្ភអំពីអាហារហូបចុក និងសម្លៀកបំពាក់ឡើយ។

១

២. ឆ្នាំវក ៖ ​អ្នក​កើត​ឆ្នាំ​ស្វា​មាន​ភាព​ល្បីល្បាញ​ដោយសារ​មាន​គុណសម្បត្តិ​ដូចជា ភាព​ឆ្លាត​វៃ រហ័សរហួន រីករាយ និង​សុទិដ្ឋិនិយម​។ ក្រៅ​ពី​នេះ មនុស្សឆ្នាំនេះក៏​មាន​ជំនាញ ចេះ​បត់បែន និង​ចេះ​យល់ចិត្ត​មនុស្សក្បែរខ្លួនផងដែរ។ វាមិនពិបាកទេសម្រាប់មនុស្សឆ្នាំនេះក្នុងការសាងទំនាក់ទំនង រាប់អានមិត្តជាច្រើន។ ក្នុងអំឡុងចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អាជីពរបស់អ្នកកើតឆ្នាំស្វា នឹងមានភាពរុងរឿងខ្លាំងដើម្បីចាប់យកឱកាសសាកល្បងការងារថ្មី។ ជាមួយនឹងភាពប៉ិនប្រសប់ក្នុងមុខជំនួញ និងចំណេះដឹងដ៏ទូលំទូលាយ មនុស្សឆ្នាំននេះនឹងទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅក្នុងវិស័យដែលគាត់កំពុងស្វែងរក។ ទន្ទឹមនឹងការបន្តផែនការដែលបានកំណត់ អ្នកដែលកើតក្នុងឆ្នាំស្វាគួរបន្តខិតខំប្រឹងប្រែង ពង្រឹងចំណេះដឹងវិជ្ជាជីវៈ និងលើកកម្ពស់គំនិតផ្តួចផ្តើម និងសុទិដ្ឋិនិយមរបស់ពួកគេ។

២

៣. ឆ្នាំរកា ៖ អ្នកដែលកើតក្នុងឆ្នាំរកា នឹងទទួលបានដំណឹងល្អជាបន្តបន្ទាប់ក្នុងការងារ និងជីវិត ចាប់ពីថ្ងៃទី ១៥ មិថុនា រហូតដល់ ១៥ តុលា។ ការណែនាំពីមនុស្សថ្លៃថ្នូរ នឹងជួយឱ្យអ្នកឆ្នាំនេះចាប់យកទីផ្សារកាន់តែរីកចម្រើន នាំមកនូវឱកាសអាជីវកម្មជាច្រើន។ ហិរញ្ញវត្ថុ សមត្ថភាពក្នុងការគ្រប់គ្រងលុយរបស់មនុស្សដែលកើតក្នុងឆ្នាំរកា នឹងត្រូវបានពង្រីកជាអតិបរមា ហើយប្រាក់ចំណូលពីការវិនិយោគក៏នឹងកើនឡើងយ៉ាងខ្លាំងផងដែរ។ នេះ​ជា​ពេល​ដែល​អ្នក​កើត​ឆ្នាំ​រកា គួរតែ​មាន​ទិសដៅ​ច្បាស់​លាស់ ហើយ​រៀន​ស្ងប់ស្ងាត់ និង​អត់ធ្មត់​ក្នុង​ពេល​បំពេញការងារ។ ក្រៅ​ពី​អាជីព ​និង​ហិរញ្ញវត្ថុ អ្នកឆ្នាំមាន់​ក៏​មាន​សំណាង​ដែរ​ ដែល​មាន​ជីវិត​ស្នេហា​ដ៏រុងរឿង។ ចំណែកអ្នកនៅលីវ គួរតែចូលរួមក្នុងសកម្មភាពសង្គម និងជួបជុំជាមួយមិត្តភក្តិឱ្យបានច្រើន ដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការស្វែងរកដៃគូដែលគាប់ចិត្ត។

៣

៤. ឆ្នាំកុរ ៖ ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំជ្រូក ជាមនុស្សមានភាពសុទិដ្ឋិនិយម រីករាយ ចិត្តល្អ។ អាចនិយាយបានថា អ្នកឆ្នាំនេះជាមនុស្សដែលមានចរិតរីករាយ ដោយវាតែងតែទទួលយកបានទាំងផ្នែកល្អ និងអាក្រក់របស់អ្នកដទៃ ដោយមិនមានការវិនិច្ឆ័យឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គុណវិបត្តិ​របស់​ពួក​គេ​គឺ​ពេល​ខ្លះ​ពួក​គេ​ទន់​ខ្សោយ​បន្តិច គ្មាន​គោល​ជំហរ និង​មិន​សម្រេច​ចិត្ត។ ចាប់ពីថ្ងៃទី 15 ខែមិថុនា ដល់ថ្ងៃទី 15 ខែតុលា រាសីអ្នកកើតឆ្នាំជ្រូកនឹងបង្វែរចូលទិសដៅវិជ្ជមាន។ នៅកន្លែងធ្វើការ ការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ពួកគេ ត្រូវបានថ្នាក់លើកោតសរសើរយ៉ាងខ្លាំង និងមានឱកាសកាន់តែច្រើនសម្រាប់ការរីកចម្រើន។ ដោយសារ​អាជីព​ការងារ​រលូន​ល្អ លុយកាក់​អ្នក​កើត​ឆ្នាំ​ជ្រូក​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំនេះត្រូវរៀនពីរបៀបចំណាយ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ៕