មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថា គឺជាមនុស្សដែលពូកែត្អូញត្អែរថាអត់ ខ្សត់បំផុត តែការពិត គឺជាអ្នកមានស្ដុកស្ដម្ភ សម្បូរទ្រព្យធនច្រើនណាស់ តែអ្នកទាំងនេះមិនចេះអួតសម្ញែងសម្ភារៈនិយមនោះឡើយ។
១. ឆ្នាំកុរ ៖ អ្នកឆ្នាំជ្រូកគឺជាមនុស្សងាយស្រួលចុះសម្រុងនឹងមនុស្សជុំវិញខ្លួន ចេះអត់ធ្មត់ ហើយមិនចូលចិត្តខ្វាយខ្វល់នឹងរឿងតូចតាចឡើយ។ អ្នកឆ្នាំនេះក៏ជាមនុស្សទៀងត្រង់ មិនដែលនិយាយអាក្រក់ពីអ្នកដទៃឡើយ តែចូលចិត្តណែនាំនៅចំពោះមុខតែម្ដង។ ដោយសារតែបុគ្គលិកលក្ខណៈនេះ អ្នកឆ្នាំនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងពីមនុស្សគ្រប់គ្នា ហើយត្រូវបានគេស្រឡាញ់គ្រប់ទីកន្លែងដែលគាត់ទៅ។
ដោយសារសម្បូរដោយគុណធម៌ ជោគវាសនាអ្នកកើតឆ្នាំជ្រូកពិតជាសំណាងណាស់ ។ ទោះជីវិតលំបាកយ៉ាងណាក៏គេនឹងជម្នះវាយ៉ាងឆាប់រហ័សដែរ។ ជាទូទៅ មនុស្សទាំងនេះតែងតែមានលុយច្រើន ហើយត្រូវបានគេហៅថាជាអ្នកមានលាក់មុខ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនេះមិនចូលចិត្តអួត និងរស់នៅសាមញ្ញបំផុតដែលធ្វើឱ្យអ្នកក្បែរខ្លួនគិតថា មនុស្សទាំងនេះក្រ គ្មានអ្វីសោះ។
២. ឆ្នាំខាល ៖ អ្នកដែលកើតក្នុងឆ្នាំខ្លា ជាមនុស្សឆ្លាត ក្លាហាន ពូកែរកលុយ មិនដែលបោះបង់ ទោះលំបាកយ៉ាងណាក៏ដោយ។ តាំងពីនៅក្មេងមក ពួកគេតែងតែខិតខំធ្វើឱ្យមានជីវភាពធូរធារ មានបានប្រសើរ។ ជាមួយនឹងបុគ្គលិកលក្ខណៈនេះហើយ ដែលធ្វើឱ្យមនុស្សឆ្នាំខ្លាទទួលបានតំណែងខ្ពស់ក្នុងវិថីអាជីព និងបង្កើនប្រាក់ចំណូលកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ អ្នកឆ្នាំខ្លាគឺជាមនុស្សសាមញ្ញណាស់ ពួកគេមានលុយច្រើន ប៉ុន្តែពួកគេមិនដែលបញ្ចេញ ឬតែងខ្លួន អួតសម្ញែងសម្ភារៈនិយមនោះឡើយ។ ដោយសារតែបុគ្គលិកលក្ខណៈសប្បុរស និងឆន្ទៈអាជីពរបស់ពួកគេបានកើនឡើងខ្ពស់ ហើយប្រាក់ចំណូលក៏កើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកឆ្នាំនេះជាប់ឈ្មោះជាអ្នកមានលាក់មុខ។
៣. ឆ្នាំរោង ៖ អ្នកដែលកើតក្នុងឆ្នាំរោង មានភាពជាអ្នកដឹកនាំតាំងពីកំណើត ប៉ុន្តែគេមិនអំនួតក្អេងក្អាងទេ។ អ្នកឆ្នាំនេះ គឺជាមនុស្សដែលមានសមត្ថភាពឆ្លាតវៃ ពូកែ ប៉ុន្តែពួកគេមានចិត្តរាបសារ និងរស់នៅយ៉ាងសាមញ្ញ។ មនុស្សឆ្នាំនេះពូកែដាក់ខ្លួន លាក់សមត្ថភាពណាស់។ ជាងនេះទៅទៀត មនុស្សភាគច្រើនដែលកើតឆ្នាំនាគ ក៏ចេះចាយវាយ គ្រប់គ្រងលុយកាក់ មិនចាយខ្ជះខ្ជាយឡើយ មិនថាចាយលុយអ្វីនោះទេ ពួកគេគិតឱ្យបានហ្មត់ចត់ មុននឹងចំណាយម្ដងៗ៕