តើអ្នកធ្លាប់ដឹងទេថាប្រទេសជប៉ុនមានប្រជាជនអាយុវែងបំផុតនៅក្នុងពិភពលោក? មនុស្សនៅទីនោះត្រូវតែមានចំណេះដឹងសម្ងាត់មួយចំនួនសម្រាប់ជីវិតដ៏យូរអង្វែងនេះ។ ប្រពៃណី ទំនៀមទម្លាប់ និងរបៀបរស់នៅ លើដីនៃព្រះអាទិត្យរះមុនគេនេះ ជារឿងគួរឱ្យភ្ញាក់ផ្អើលដល់ពួកយើងប៉ុន្តែមានអ្វីជាច្រើនដែលយើងអាចរៀនពីរបៀបរស់នៅក្នុងប្រទេសនេះ។
យើងបានប្រមូលផ្តុំទិន្ន័យការពិតមួយចំនួនអំពីប្រទេសជប៉ុនដែលបង្ហាញពីភាពស្មុគស្មាញនេះដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។ ទំលាប់ល្អ និងប្លែកខុសគេនេះបានធ្វើឲ្យប្រទេសនេះជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍បំផុត។
17. ថែរក្សាបរិស្ថាន
តើអ្នកធ្លាប់បានឃើញត្រីនៅក្នុងប្រឡាយបង្ហូរទឹកនៅស្រុកកំណើតរបស់អ្នកឬទេ? ប្រហែលជាមិនមាននោះទេ។ ប៉ុន្តែនៅប្រទេសជប៉ុនវាមិនមែនជារឿងភ្ញាក់ផ្អើលទេពីព្រោះប្រឡាយទឹករបស់ពួកគេស្អាត ដែលមានត្រីហែលពាសពេញប្រឡាយ។
16. ការសម្អាតត្រូវបានបង្រៀនតាំងពីក្មេង
ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលដោយសារតែជនជាតិជប៉ុនបានរើសសំរាមបន្ទាប់ពីការប្រកួតបាល់ទាត់អំឡុង World Cup ឆ្នាំនេះ។ ពួកគេបានសំអាតកីឡដ្ឋានបន្ទាប់ពីការប្រកួតនីមួយៗដោយមិនគិតថាក្រុមរបស់ពួកគេឈ្នះឬចាញ់នោះទេ។
សេចក្តីស្រឡាញ់ចំពោះការរស់នៅនិងការរក្សាបរិស្ថានត្រូវតែជាលក្ខណៈប្រពៃណីរបស់ជនជាតិជប៉ុន។ ចាប់តាំងពីពួកគេត្រូវបានបង្រៀនឱ្យចូលរួមក្នុងវគ្គសិក្សា "ពេលវេលានៃការសំអាត" នៅសាលារៀនតាំងពីក្មេងមកម្លេះ។
15.
នៅគ្រប់ស្ថានីយ៍រថភ្លើងរបស់ប្រទេសជប៉ុនមានទូរសម្រាប់ឲ្យអតិថិជនអាចផ្ញើឥវ៉ានបាន។
14. ជនជាតិជប៉ុនស្រឡាញ់ការអាន
វាមិនមែនជារឿងអាថ៌កំបាំងទេដែលរឿងតុក្កតានោះមានប្រជាប្រិយភាពខ្លាំងនៅជប៉ុនដែលមានលក់ចេញជាង 2 ពាន់លានក្បាលក្នុងមួយឆ្នាំ ៗ ។ តាមការពិតជនជាតិជប៉ុនប្រើក្រដាសសៀវភៅតុក្កតានិងសៀវភៅកំប្លែងផ្សេងៗទៀតដែលប្រើប្រាស់ហើយមកផលិតម្តងទៀតជាក្រដាសបង្គន់។
13. អ្នកមិនអាចប្រើមចង្កឹះគ្រប់ពេលដូចជនជាតិជប៉ុនទេ
អាហាររបស់ជប៉ុនគឺប្រើប្រាស់ចង្កឹះ តើអ្នកបានដឹងទេថាប្រជាជនជប៉ុនប្រើប្រាស់ប្រមាណ 25 ពាន់លានគូក្នុងមួយឆ្នាំ ៗ ? ចំនួនឈើនេះគឺគ្រប់គ្រាន់ដើម្បីសាងសង់ផ្ទះចំនួន 17,000ខ្នង!
12. Kit Kat សម្រាប់សិស្ស
របារស្ករគ្រាប់ដ៏មានប្រជាប្រិយនៅប្រទេសជប៉ុនត្រូវបានគេស្គាល់ថាជា Kitto Katsu ដែលបកប្រែថា "អ្នកប្រាកដជាហុច" នៅក្នុងភាសាជប៉ុនដែលធ្វើឱ្យ Kit Kat ក្លាយជាអំណោយដ៏មានប្រជាប្រិយសម្រាប់សិស្សក្នុងកំឡុងពេលប្រលង។
វាបានមកនៅទីនេះជាង 300 រសជាតិផ្សេងៗគ្នាដែលមិនធម្មតាចំពោះពិភពលោក - ពីតែ Earl Grey និងពោតទៅឈីសឬសូម្បីតែ wasabi ។
11. ម្ហូបពិសេសម្រាប់បុណ្យណូអែល
តើអ្នកចូលចិត្ត KFC ទេ? អ្នកគួរតែមកលេងនៅជប៉ុននៅថ្ងៃណូអែលព្រោះ KFC គឺជាអាហារពិសេសសម្រាប់បុណ្យណូអែល។ ទោះជាយ៉ាងណាក៏ដោយវាមិនងាយស្រួលក្នុងការទទួលបានទេ មានអ្នកឈរតម្រង់ជួរចាំរយៈពេលរហូតដល់ ១ម៉ោងកន្លះ ទៅ ២ម៉ោង ព្រោះមានមនុស្សជាច្រើនចង់បាន KFC សម្រាប់បុណ្យណូអែល។
10. ភោជនីយដ្ឋានអាហារកំប៉ុង
អ្នកដែលចូលចិត្តម្ហូបអាហារកំប៉ុងក៏នឹងរីករាយជាមួយប្រទេសជប៉ុនផងដែរព្រោះមានភោជនីយដ្ឋាននិងបារជាច្រើនដែលបម្រើតែប្រភេទម្ហូបអាហារប្រភេទនេះ។ ហាងអាហារដែលពេញនិយមបំផុតគឺ Mr. Kanso ។ ធ្នើនៃភោជនីយដ្ឋាននេះត្រូវបានផ្ទុកជាមួយនឹងម្ហូបអាហារកំប៉ុងជាច្រើនពីទូទាំងពិភពលោកដូច្នេះសូម្បីតែភ្ញៀវអាចស្វែងរកអ្វីមួយដើម្បីសាកល្បង។
9. ការញ៉ាំមីដោយប្រើសម្លេងជាការមានសុជីវធម៌
តើអ្នកគួរឱ្យនរណាម្នាក់ដឹងថាអ្នកកំពុងរីករាយនឹងអាហាររបស់អ្នកយ៉ាងម៉េចដែរ? ជាការពិតណាស់ការបញ្ចេញសម្លេងពេលញ៉ាំអាហារ។
ដូច្នេះប្រសិនបើអ្នកមានគម្រោងទៅលេងប្រទេសជប៉ុនចាប់ផ្តើមអនុវត្តបញ្ចេញសម្លេងពេលដែលអ្នកញ៉ាំ បើមិនដូច្នេះទេមេចុងភៅប្រហែលជាគិតថាម្ហូបរបស់ពួកគេមិនឆ្ងាញ់ទេ។
8. ការអោនចុះដើម្បីស្វាគមន៍នរណាម្នាក់
ជនជាតិជប៉ុនមិនចាប់ដៃគ្នាទេនៅពេលដែលសួរសុខទុក្ខគ្នាទៅវិញទៅមក។ ពួកគេអោនចុះជា ការគោរពកាន់តែជ្រៅ។
7. អត្រានៃការស្លាប់ដោយការធ្វើការច្រើនពេក
ការគេងថ្ងៃពេលធ្វើការនៅប្រទេសជប៉ុនមិនត្រឹមតែអាចទទួលយកបានទេតែថែមទាំងត្រូវបានគេគោរពខ្ពស់ផងដែរ។ ភាសាជប៉ុនក៏មានពាក្យសំរាប់សកម្មភាពនេះផងដែរ - "inemuri" ។ ការស្លាប់ដោយសារការជក់បារីនៅកន្លែងធ្វើការគឺជារឿងធម្មតាផងដែរនៅក្នុងប្រទេសជប៉ុន។ វាត្រូវបានគេហៅថា Karoshi ហើយមូលហេតុចម្បងរបស់វាគឺការគាំងបេះដូង។
6. ជាមនុស្សល្អ
ឆ្មាខ្មៅត្រូវបានគេចាត់ទុកថាជាភាពអព្វមង្គលនៅក្នុងប្រទេសមួយចំនួននិងវប្បធម៌ជាច្រើន។ ប៉ុន្តែមិនមែននៅក្នុងប្រទេសជប៉ុនទេ! នៅទីនេះឆ្មាខ្មៅគេគិតថានាំមកនូវសំណាងនិងសុភមង្គល។
5. កោះដែលសំបូរទៅដោយសត្វទន្សាយ
កោះអូគីនសូស៊ីម៉ាគឺជាកោះជប៉ុនពោរពេញទៅដោយទន្សាយ។ ពួកវាបានរស់នៅទីនេះតាំងពីសង្គ្រាមលោកលើកទី 2 នៅពេលដែលពួកវាត្រូវបានគេនាំយកមកកោះនេះដើម្បីសាកល្បងនូវឥទ្ធិពលនៃឧស្ម័នពុលផ្សេងៗគ្នា។ សំណាងល្អការពិសោធន៍ដ៏រន្ធត់នេះគឺនៅក្នុងអតីតកាល ប៉ុន្តែបច្ចុប្បន្ននេះអ្នកអាចរីករាយជាមួយទន្សាយរាប់ពាន់ក្បាល់។
4. មជ្ឈមណ្ឌលនៃអារម្មណ៍
តើអ្វីជាអារម្មណ៍? បេះដូង? គ្មានទេ! ប្រសិនបើអ្នកនៅក្នុងប្រទេសជប៉ុន! ជនជាតិជប៉ុនជឿជាក់ថាសេចក្ដីស្រឡាញ់មកពីពោះ (Hara) ហើយទំនាក់ទំនង ភាពស្ងៀមស្ងាត់ពិតជាត្រូវបានគេកោតសរសើរនៅទីនេះ។ ពួកគេត្រូវបានគេស្គាល់ថា haragei - "និយាយចេញពីចិត្ត"។
3. លេខអព្វមង្គល ឬលេខស្លាប់
លេខ 4 (Shi) ជាធម្មតាត្រូវបានគេជៀសវាងនៅក្នុងប្រទេសជប៉ុនព្រោះពាក្យនេះមានន័យថា "មរណភាព" មានលក្ខណៈដូចគ្នានៅក្នុងភាសាជប៉ុន។ ដូច្នេះកុំមានការភ្ញាក់ផ្អើលបើសិនជាអ្នកមិនបានរកឃើញជាន់ទី 4 ឬកត់សម្គាល់ឃើញថាគ្មានលេខ៤នៅចន្លោះរវាង 3 និង 5 នៅតាមតំបន់ខ្លះ។
លេខ 4 មិនមែនជាលេខ "គួរឱ្យខ្លាច" តែមួយគត់នៅក្នុងវប្បធម៌ជប៉ុនទេហើយលេខ 43 (shisan) ក៏មានសំលេងដូចជាការស្លាប់ (shinzan) ហើយត្រូវបានគេជៀសវាងក្នុងមន្ទីរពេទ្យសម្ភព។
2. សេវាគេងកំដរ ៖ មានអារម្មណ៍ឯកោ? ជនជាតិជប៉ុនបានរកឃើញដំណោះស្រាយចំពោះបញ្ហានេះ។ មាន "សេវាកម្មគេងកំដរ" នៅទីក្រុងតូក្យូដែលអនុញ្ញាតឱ្យអ្នកជួលអ្នកគេងកំដរបាន។
1. ឯកសណ្ឋានសាលា
អ្នកប្រហែលជាធ្លាប់បានឃើញក្មេងស្រីស្លៀកពាក់បែបនេះនៅក្នុងរឿងគំនូររជីវចលឬតុក្កតា។ តាមការពិតវាត្រូវបានបំផុសគំនិតដោយឯកសណ្ឋាននៃសិស្សសាលាជប៉ុន។ ការរចនាឯកសណ្ឋានខុសគ្នាអាស្រ័យលើសាលារៀននីមួយៗ ប៉ុន្តែលក្ខណៈទូទៅគឺជាសំពត់ខ្លី និងអាវឬអាវយឺតនិងស្រោមជើងដល់ជង្គង់។ដោយ៖ វីរៈ
ប្រភព៖ Brightside