ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ សម្រាប់អ្នកកើតឆ្នាំទាំង ៤ នេះ សម្បូរដោយទ្រព្យសម្បត្តិ និងកិត្តិនាម លាភសំណាងក្នុងរយៈពេល ១០០ ថ្ងៃពេញ អរគុណចំពោះព្រះនៃសំណាង និងជោគវាសនាដែលជួយត្រួសត្រាយផ្លូវ បើកលាភនាំសំណាងដល់អ្នក។
១. ឆ្នាំខាល ៖ អ្នកដែលកើតក្នុងឆ្នាំខ្លា នឹងមានសំណាងក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ ព្រោះជាមនុស្សក្លាហាន រស់នៅចុះសម្រុងនឹងគ្នាល្អ មានជំនាញក្នុងការរៀបចំល្អ ចេះសម្របខ្លួននឹងការប្រែប្រួល ចេះមើលថែផ្លូវចិត្តខ្លួនឯង ចេះយល់ពីខ្លួនឯងច្រើន។ អ្នកឆ្នាំនេះមានផ្នែកខាងក្រៅអត់ធ្មត់ និងរឹងមាំនៅខាងក្នុង។ ពួកគេដើរតួយ៉ាងសំខាន់ក្នុងជីវិត ដោយសារតែការខិតខំប្រឹងប្រែងកន្លងមក អ្នកឆ្នាំនេះនឹងទទួលបានលាភទ្រព្យក្នុងរយៈពេល ១០០ ពេញ។ មនុស្សឆ្នាំខ្លាមានចិត្តស្មោះត្រង់ មិនចេះនិយាយអ្វីអត់ប្រតយោជន៍ មិនចេះប្រកាន់ ច្រើនតែត្រូវបានគេទទួលស្គាល់នៅកន្លែងធ្វើការ ដូច្នេះហើយពួកគេឧស្សាហ៍មានឱកាសច្រើន មានភាពស្វាហាប់ និងមានចិត្តទូលាយ មានភាពចាស់ទុំ និងមានស្ថិរភាព និងមានបុគ្គលិកលក្ខណៈល្អដោយភាពក្លាហាន។
២. ឆ្នាំថោះ ៖ មនុស្សដែលកើតក្នុងឆ្នាំថោះច្រើនតែមានគំនិតច្នៃប្រឌិត និងសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពផ្សេងៗ។ មនុស្សឆ្នាំនេះតែងតែមានគំនិតថ្មីៗជាច្រើន ហើយមានឆន្ទៈក្នុងការសាកល្បងវិធីផ្សេងៗដើម្បីដោះស្រាយបញ្ហា។ ថ្មីៗនេះការងាររបស់អ្នកកើតឆ្នាំទន្សាយ មានភាពតានតឹងច្រើន ប្រឈមនឹងសម្ពាធខ្លាំង និងការប្រកួតប្រជែងខ្ពស់។ ទោះយ៉ាងណាក៏ដោយ ពួកគេបានស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាបន្តិចម្តងៗបានយ៉ាងល្អ។ អ្នកកើតឆ្នាំទន្សាយ មានមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់តាមជួយគេ ហើយមានកម្លាំងចិត្តប្រឹងប្រែងកាន់តែខ្លាំង។ ដោយការប្រឹងប្រែងឧស្សាហ៍ព្យាយាម មនុស្សកើតឆ្នាំនេះ នឹងបោះជំហានឈានចូលជំពូកថ្មីក្នុងអាជីពរបស់ខ្លួន អាចជាការតម្លើងឋានៈ ផ្ទេរការងារ។
៣. ឆ្នាំម្សាញ់ ៖ អ្នកកើតឆ្នាំម្សាញ់ មានជោគវាសនាពណ៌ក្រហម ដូច្នេះអ្វីៗដំណើរការទៅដោយរលូន ឱកាសជួបមនុស្សដែលខ្លួនចូលចិត្តកើនឡើង មានឧត្តមគតិ និងមហិច្ឆតា មានភាពឧស្សាហ៍ព្យាយាម មានចិត្តខិតខំ និងមានគោលដៅជោគជ័យ។ ដោយសារតែសមត្ថភាពរបស់អ្នកក្នុងការនិយាយយ៉ាងប៉ិនប្រសប់ ធ្វើកិច្ចការផ្សេងៗ និងមិនបង្ហាញមុខ អ្នកត្រូវបានទទួលស្គាល់ដោយអ្នកដឹកនាំនៅកន្លែងធ្វើការយ៉ាងងាយស្រួល មានចិត្តបត់បែន មានភាពរស់រវើក រីករាយ និងដោះស្រាយអ្វីៗគ្រប់យ៉ាងយ៉ាងប៉ិនប្រសប់ជាងមិត្តរួមការងារផ្សេងទៀត។ បុគ្គលិកលក្ខណៈ ការគិតរហ័ស និងមោះមុត។ មិនថាពួកគេជួបការលំបាកអ្វីក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ អ្នកនឹងយកឈ្នះរាល់បញ្ហា ដោយសារចិត្តច្បាស់លាស់ និងពូកែអត់ធ្មត់។ នាពេលខាងមុខ មនុស្សឆ្នាំនេះរឹតតែឆ្លាតវៃ និងអាចបត់បែនបាន មានការគិតស្មុគស្មាញ និងមានភាពឯករាជ្យខ្លាំងនៅក្នុងអ្វីគ្រប់យ៉ាង។ ការងារកាន់តែលំបាក អ្នកនឹងកាន់តែមានសំណាង។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន អ្នកនឹងចាប់ផ្តើមឆ្ពោះទៅរកសុភមង្គលនាពេលអនាគត។
៤. ឆ្នាំច ៖ ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំច ជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងតែងតែលះបង់គ្រប់យ៉ាងដើម្បីគោលដៅជីវិត។ អ្នកកើតឆ្នាំនេះ មានចរិតសុភាពរាបសារ ជាមនុស្សស្លូតបូត ឧស្សាហ៍ព្យាយាម មានកតញ្ញូតាធម៌ និងចេះរស់នៅជាមួយអ្នកជុំវិញខ្លួនជានិច្ច។ អ្នកទាំងនេះក៏ជាមនុស្សពូកែទំនាក់ទំនង និងមានទេពកោសល្យក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនផងដែរ។ លើសពីនេះ ពួកគេក៏ជាមនុស្សដែលពូកែអត់ធ្មត់ ចេះគ្រប់គ្រងចិត្ត មិនចេះចាកើស្មុគ ឬយកចិត្តទុកដាក់ខ្លាំងពេកឡើយ។ នោះហើយជាមូលហេតុដែលពួកគេតែងតែជាមនុស្សដែលប្រមូលបានសមិទ្ធផលជាច្រើននៅក្នុងជីវិត។ ហោរាសាស្ត្រសម្រាប់រយៈពេល ១០០ ថ្ងៃខាងមុខ អ្នកកើតឆ្នាំច អាចចាត់ទុកថាជាមនុស្សមានសំណាងខ្លាំង មានលាភសក្ការៈច្រើនពេញមួយជីវិត មានកិច្ចការជោគជ័យ និងរលូន ក៏ជាឆ្នាំមួយដែលនឹងទទួលបានពរជ័យ សេចក្ដីសុខច្រើនផងដែរ៕