ឆ័ត្រត្រូវបានមនុស្សបង្កើតឡើងដើម្បីទទូរការពារមិនឱ្យទទឹកទឹកភ្លៀង និងការពារមិនឱ្យត្រូវកំដៅថ្ងៃ។ ចុះបើសិនជាឆ័ត្រត្រូវបានតំណាងឱ្យជីវិតស្នេហារបស់អ្នកវិញ នោះវានឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលចាំពោះអត្ថបទខាងក្រោមនេះ។ សូមមើល! ឆ័ត្រដែលអ្នកចូលចិត្តជានិមិត្តរូបរបស់អ្នក ព្រមទាំងបង្ហាញអំពីជីវិតស្នេហារបស់អ្នក!
ឆ័ត្រទី ១
ឆ័ត្រនេះជានិមិត្តរូបនៃការចាប់ផ្តើមថ្មី។ ជីវិតស្នេហារបស់អ្នកមិនតែងតែងាយស្រួលទេ។ អ្នកធ្លាប់ឆ្លងកាត់គ្រាលំបាក ហើយអ្នកក៏ឈឺចាប់។ អ្នកត្រូវការដៃគូដែលនឹងធ្វើឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ម្តងទៀតបន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលធ្វើឱ្យអ្នកឈឺចាប់ពីមុនមកបានជាសះស្បើយ។ អ្នកមិនងាយបើសោរបេះដូងម្តងទៀតទេ ប៉ុន្តែអ្នកនឹងបើកប្រសិនបើមនុស្សត្រឹមត្រូវ និងស្មោះស្ម័គ្រចូលមក។
ឆ័ត្រទី ២
អ្នកជាមនុស្សដែលងាយចុះសម្រុងជាមួយដៃគូ ចេះសម្រប ជាពិសេសគឺ មានសមត្ថបភាពក្នុងការសាងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល។ ហើយអ្នកក៏ជាមនុស្សដែលអាចផ្ដល់ឱ្យគ្រប់យ៉ាងទៅតាមអ្វីដែលដៃគូរបស់អ្នកចង់បានផងដែរ។ នេះជាចំណុចដែលអាចឱ្យអ្នកមានភាពល្អនៅក្នុងរឿងស្នេហា ជាពិសេសគឺ អាចមានការចែករំលែកយ៉ាងប្រសើររវាងគ្នា និងគ្នាទៀតផង។
ឆ័ត្រទី ៣
ទំនាក់ទំនងស្នេហារបស់អ្នកហាក់មានភាពច្របូកច្របល់ ចម្បូងចម្រាស់ណាស់ ឱ្យតែនិយាយដល់រឿងស្នេហា។ អ្នកមិនមានការវិនិច្ឆយអ្វីចំពោះរឿងនេះទេ អាចនិយាយបានថា អ្នកមិនប្រាកដ រឹតតែមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសយកនរណាម្នាក់ឡើយ។ លើសពីអ្នក អ្នកអាចជាមនុស្សដែលងាយឆាប់ស្រឡាញ់ មិនថាអ្នកណាទេ ឱ្យតែអ្នកចាប់អារម្មណ៍ អ្នកក៏ព្រមទទួលយក។ ប៉ុន្តែប្រសិនបើអ្នកមិនចាប់អារម្មណ៍ហយនោះ ទោះស្លាប់ក៏អ្នកមិនជ្រើសគេដែរ ហើយបើទោះជាគេល្អយ៉ាងណា ក៏អ្នកមិនមានអារម្មណ៍ថា ស្ដាយក្រោយឡើយ។
ឆ័ត្រទី ៤
ទំនាក់ទំនងស្នេហារបស់អ្នកត្រូវមានការលេងសើចច្រើនពីដៃគូរបស់អ្នក និងពីមនុស្សគ្រប់គ្នា។ អ្នកក៏មិនគួរឆាប់ទទួលយកសម្តីមួយចំនួនណាដែលងាយធ្វើឲ្យប៉ះពាល់ដល់ចិត្តអ្នកទេ។ បានសេចក្តីថា គ្រប់គ្នាចូលចិត្តលេងសើចជារឿងធម្មតា តែអ្នកមិនគួរយកចិត្តទុកដាក់ពីសំដីទាំងនោះពេកទេ។ យ៉ាងណាមិញវានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ កើតក្តីក្តៅក្រហាយហើយគ្រប់គ្នានឹងមិនហ៊ាននៅក្បែរអ្នកដូចពីមុនទេ។
ឆ័ត្រទី ៥
ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការល្អក៏ព្រោះតែអ្នកមានផ្ទៃមុខស្រស់ស្អាត កាន់តែមើលយូរកាន់តែស្រស់ស្អាត។ ទឹកមុខរបស់អ្នកគឺស័ក្តិសមគ្រប់ស្ថានការណ៍ ហើយអ្នកក៏អាចកត់សម្គាល់មើលដឹងថានរណាម្នាក់ពុងតែនៅក្នុងសំណាញ់ស្នេហ៍របស់អ្នក។ មានន័យថា អ្នកតែងតែបារម្ភយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។ ចំណុចនេះហើយ ដែលធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនអ្នក។
ឆ័ត្រទី ៦
អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង៕
តើឆ័ត្រមួយណាដែលអ្នកជ្រើសរើស? ផ្តល់មតិយោបល់របស់អ្នកនៅក្នុងខមិនខាងក្រោម និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នក!
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Womenworking.com