មនុស្ស ៦ ប្រភេទនេះ លុយស្រឡាញ់ចូលចិត្ត និងចង់ចូលក្បែរពួកគេណាស់។ ដរាបណាអ្នករស់នៅប្រកបដោយសីលធម៌ ជីវិតក៏ស្រស់បំព្រង សុខកាយ សប្បាយចិត្ត ជាមួយនឹងចរិតទាំង ៦ នេះ មិនខ្វះលុយចាយនោះឡើយ។
១. មានឆន្ទៈខ្ពស់
ក្នុងជីវិត ឧបសគ្គដ៏លំបាកបំផុតក្នុងការយកឈ្នះ គឺការល្បួង។ ដូច្នេះប្រសិនបើមានមនុស្សម្នាក់ដែលអាចទប់ទល់នឹងការល្បួង និងមានឆន្ទៈក្នុងការឆ្ពោះទៅមុខ បុគ្គលនោះប្រាកដជាទទួលបានជោគជ័យដ៏អស្ចារ្យ។
២. មានទិសដៅច្បាស់លាស់
សុភមង្គលបំផុតក្នុងជីវិតនេះ គឺទំនាក់ទំនងជិតស្និទ្ធជាមួយគោលដៅ។ ព្រោះមានតែគោលដៅទេ ដែលអាចជម្រុញអ្នកទៅមុខបាន។ នៅពេលដែលកម្លាំងខាងក្នុងរបស់អ្នករឹងមាំ អ្នកនឹងរកលុយដោយប្រាជ្ញា។
៣. ព្យាយាមមិនរាថយ
អ្នកអាចអភិវឌ្ឍគ្រឿងសឹកដ៏ស្វិតស្វាញបាន ដោយសកសម្បកដែលផុយស្រួយរបស់អ្នក។ ដូចក្តាមដែរ វាត្រូវសកសម្បកវា២០ដងសិន ទើបវាអាចរស់នៅក្នុងព្រៃបាន។អ្នកចង់រកលុយ ត្រូវតែមោះមុត តស៊ូជានិច្ច។ មានតែការធំឡើងនៅក្នុងការផ្លាស់ប្តូរនេះអាចធ្វើបានរឿងជាច្រើនផ្សេងទៀត។
៤. ពូកែប្រើពេលវេលា
មនុស្សគ្រប់រូបមានពេល ២៤ ម៉ោងដូចគ្នា។ ប៉ុន្តែអ្នកខ្លះខ្ជិល អ្នកខ្លះចេះឆ្លៀតពេលដើម្បីក្លាយជាអ្នកមានលឿន។ មនុស្សដែលចេះប្រើពេលវេលាបានល្អ ស្គាល់ពីតម្លៃនៃពេលវេលា គោរពពេលវេលាបានល្អ គឺជាមនុស្សដែលល្អ និងឆ្លាតវៃបំផុត។
៥. មានភាពជាអ្នកដឹកនាំ
ប្រសិនបើអ្នកចង់រកលុយ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវស្វែងរកបញ្ហាយ៉ាងសកម្ម។ ខួរក្បាលរបស់យើងជាធម្មតាមានវិធីពីរយ៉ាងក្នុងការសម្រេចចិត្ត។ ទីមួយគឺខ្ជិលគិត ធ្វើអ្វីៗដោយប្រញាប់ប្រញាល់។ ទីពីរ ចូលចិត្តស្វែងរករបស់ដែលអ្នកដទៃមើលមិនឃើញ។ មានតែតាមរយៈការប្រឈមមុខ និងដោះស្រាយបញ្ហាប៉ុណ្ណោះ ទើបអ្នកអាចស្វែងរកឱកាស និងស្វែងរកទ្រព្យសម្បត្តិដែលអ្នកចង់បាន។
៦. លុយ និងចំណង់ចំណូលចិត្ត
នៅពេលដែលចំណង់ចំណូលចិត្ត និងការងារត្រូវបានធ្វើរួមគ្នា មនុស្សអាចក្លាយជាមនុស្សសកម្មដូចម៉ាស៊ីន។ នៅពេលនោះ យើងនឹងព្យាយាមរកលុយជានិច្ច។ ធ្វើអ្វីដែលអ្នកស្រឡាញ់ ទោះបីជាមានការលំបាកនៅខាងមុខក៏ដោយ៕
ប្រភព ៖ បរទេស / Knongsrok