តើក្នុងជីវិតកន្លងមកនេះ តើរឿងអ្វី ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា ស្ដាយក្រោយខ្លាំងបំផុត?

ជ្រើសរើសសន្លឹកបៀរដែលអ្នកគិតថា ពេញចិត្តបំផុត វានឹងបង្ហាញពីអារម្មណ៍ដែលអ្នកសោកស្ដាយ ចំពោះរឿងដែលកន្លងមកនេះនៅក្នុងជិវិតរបស់អ្នក។

Screen Shot 2021 07 17 At 11.13.20 PM

1. សន្លឹកបៀរទី 1

អ្នកមានអារម្មណ៍សោកស្តាយខ្លាំងណាស់ នៅពេលដែលអ្នកមិនអាចនៅជាមួយមនុស្សដែលអ្នកស្រលាញ់ នៅពេលវេលាដ៏ស្រស់ស្អាតបំផុតនៃយុវវ័យរបស់អ្នក។ អ្នកធ្លាប់ស្រលាញ់មនុស្សម្នាក់ខ្លាំងណាស់ ហើយម្នាក់ទៀតក៏មានអារម្មណ៍ចំពោះអ្នកដែរ ទោះបីអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទាំងពីរបែរជាមិនហ៊ានបង្ហាញអារម្មណ៍ចំពោះគ្នាទៅវិញ។ ភាពឯកកោនាពេលបច្ចុប្បន្ន ធ្វើឱ្យអ្នកគិតជានិច្ចអំពីមនុស្សម្នាក់នោះ និងពេលវេលាដែលអ្នកទាំងពីរមានភាពសប្បាយរីករាយជាមួយគ្នា។

2. សន្លឹកបៀរទី 2

នៅពេលអ្នកក្រឡេកមើលទៅយុវវ័យ អ្នកពិតជាមានការសោកស្តាយដែលចំណាយពេលវេលាលេងច្រើន ដោយឆ្ងល់ថាហេតុអ្វីបានជាអ្នកមិនផ្តោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ និងមានប្រយោជន៍នៅពេលនោះ។ ទោះបីមានមិត្តច្រើន ប៉ុន្តែជាងពាក់កណ្តាលនៃពួកគេលោភលន់ ខ្ជិលច្រអូស រាប់អានអ្នកគិតតែពីផលប្រយោជន៍ ហើយក៏អូសទាញអ្នកឱ្យកាន់តែជ្រុលខុសទៅតាមគេដែរ។ តែយ៉ាងណា សូមកុំសោកសៅ ព្រោះវាមិនទាន់ហួសពេលទេ អ្នកនៅតែមានពេលវេលាដើម្បីផ្លាស់ប្តូរខ្លួនឯង។

3. សន្លឹកបៀរទី 3

មានរឿងដែលមិនសប្បាយចិត្តជាច្រើនបានកើតឡើង នៅក្នុងយុវវ័យរីករាយបំផុតរបស់អ្នក ដែលបានបង្កើតឥទ្ធិពលផ្លូវចិត្តដល់បច្ចុប្បន្ន ហើយពិបាកក្នុងការស្តារឡើងវិញ។ ចាប់តាំងពីពេលនោះមក អ្នកតែងតែធុញទ្រាន់នឹងគំនិត និងកង្វល់ បូករួមនឹងបុគ្គលិកលក្ខណៈស្រពេចស្រពិលខ្លះ ដែលបណ្តាលឱ្យអ្នកធ្លាក់ចុះបន្តិចម្តង ៗ ។

4. សន្លឹកបៀរទី 4

រឿងដែលតែងតែធ្វើឱ្យអ្នកមានអារម្មណ៍សោកស្តាយរហូតមកដល់ពេលនេះ គឺអ្នកមិនបានយកចិត្តទុកដាក់លើការសិក្សារបស់អ្នកទេ។ អ្នកខ្ជះខ្ជាយពេលវេលារបស់អ្នកទៅលើការកម្សាន្តដែលគ្មានប្រយោជន៍ អ្នកអាចយកចិត្តទុកដាក់លើអ្វីៗផ្សេងទៀតក្រៅពីការសិក្សា។ បច្ចុប្បន្ននេះ អ្នកពិតតែងតែមានអារម្មណ៍សោកស្តាយសម្រាប់អតីតកាល ហើយតែងតែស្រមៃថា ប្រសិនបើអាច អ្នកចង់ត្រឡប់ក្រោយ ហើយទៅកែប្រែកំហុសរបស់ខ្លួនឯងសាជាថ្មី៕

ប្រភព ៖ iOne / Knongsrok