ជ្រើសរើសនាឡិកាណាមួយដែលអ្នកស្រឡាញ់ ដើម្បីដឹងច្បាស់ពីចិត្ត Crush របស់អ្នក គេគិត និងយល់យ៉ាងណាដែរចំពោះអ្នក?
1. នាឡិកាទី 1
នៅក្នុងភ្នែករបស់គាត់ អ្នកគឺជាមនុស្សដែលទន់ភ្លន់ ប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់ណាស់។ អ្នកអាចនឹងមានការផ្ដោតអារម្មណ៍ចំពោះរឿងតិចតួច តែដាក់ចិត្តថាជារឿងដែលសំខាន់។ អ្នកតែងតែធ្វើអ្វីគ្រប់យ៉ាងដោយយកចិត្តទុកដាក់ ហើយតែងតែធ្វើតាមគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នក អ្នកជាមនុស្សសកម្ម ធ្វើ់អ្វីក៏មិនខ្វល់ពីការនឿយហត់ឡើយ។ ដូច្នេះប្រសិនបើចំណាប់អារម្មណ៍របស់គាត់ចំពោះអ្នកពិតជាល្អបែបហ្នឹង អ្នកទាំងពីរនឹងមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍនាពេលអនាគត។
2. នាឡិកាទី 2
អ្នកជាមនុស្សស្អាតស្អំ និងសាមញ្ញធម្មតា មនុស្សផ្សេងទៀតអាចមើលឃើញថាគួរឱ្យស្រលាញ់ខ្លាំងណាស់ ប៉ុន្តែសម្រាប់ Crush របស់អ្នក មិនគិតដូច្នេះឡើយ។ គាត់មានអារម្មណ៍ថាអ្នករាក់បន្តិច គិតថាអ្វីៗសាមញ្ញពេកហើយមានសុទិដ្ឋិនិយមជ្រុល។ គាត់យល់ពីអ្នកច្រើន តែតាមរយៈអត្តចរិតរបស់អ្នក គឺមិនស្ថិតក្នុងចំណុចនៃមនុស្សដែលគាត់ត្រូវការទេ។ និយាយឱ្យខ្លី ការចាប់អារម្មណ៍របស់គាត់ចំពោះអ្នកមិនសូវល្អទេ ដូច្នេះវាពិបាកក្នុងការមានទំនាក់ទំនងស្នេហាណាស់។
3. នាឡិកាទី 3
អ្នកជាប្រភេទមនុស្សដែលអកម្ម និងពឹងផ្អែកលើស្នេហាក្នុងការចាប់អារម្មណ៍របស់មនុស្សនោះ អ្នកមិនសូវមានទំនុកចិត្ត និងមិនចេះបង្កើតភាពទាក់ទាញឡើយ។ នៅក្នុងក្រសែភ្នែកអ្នកខាងក្រៅ អ្នកគឺជាមនុស្សដែលមានភាពងប់ងល់ខ្លាំង និងមិនគួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្តែមានតែមនុស្សជិតស្និទ្ធប៉ុណ្ណោះដែលដឹងថាអ្នកមិនល្អក្នុងការបង្ហាញខ្លួនអ្នក។ ប្រសិនបើអ្នករៀនបញ្ចេញមតិរបស់អ្នកច្បាស់ៗជា នោះនឹងមានមនុស្សជាច្រើននឹងចាប់អារម្មណ៍ចំពោះអ្នកច្រើនជាងនេះដូចគ្នា។
4. នាឡិកាទី 4
ត្រូវតែនិយាយថាចំណាប់អារម្មណ៍របស់គាត់ចំពោះអ្នក គឺប្រសើរជាងការរំពឹងទុកព្រោះគាត់ / នាងត្រូវបានផ្លាស់ប្តូរនៅពេលមើលឃើញអ្នកតាំងពីដំបូង។ ទំនាក់ទំនងរបស់អ្នកទាំងពីរ បានឈានទៅមុខ រួមនឹងមានការជួយជ្រោមជ្រែងពីមិត្តភក្តិផងដែរ។ អាចនិយាយបានថា ប្រូបាបនៃអ្នកទាំងពីររួមគ្នាគឺ ៩៩,៩៩% ប៉ុន្តែដំបូងអ្នកនៅតែត្រូវស្គាល់គ្នាឱ្យបានច្បាស់ជាងនេះសិន៕
ប្រភព ៖ iOne / Knongsrok