មើលទៅតាមរយៈស្ដង់ដាររបស់អ្នក មានភាពទាក់ទាញ និងលិចធ្លោខ្លាំងប៉ុនណាដែរ?

តើអ្នកចូលចិត្តផ្កាពណ៌មួយណាជាងគេ? ផ្កាដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីកម្រិតនៃភាពទាក់ទាញ និងភាពលិចធ្លោរបស់អ្នក ដែលងាចធ្វើឱ្យអ្នកជុំវិញចាប់អារម្មណ៍ចំពោះអ្នក។

Screen Shot 2021 07 20 At 11.12.00 AM

1. កម្រិតនៃភាពលិចធ្លោរបស់អ្នកមាន ៦០%

ចំណាប់អារម្មណ៍ដំបូងរបស់មនុស្សជុំវិញ ដែលមានចំពោះអ្នកគឺល្អណាស់។ ពួកគេយល់ថាអ្នកគួរឱ្យចាប់អារម្មណ៍ មានអ្វីជាច្រើនដែលត្រូវឈ្វេងយល់ ប៉ុន្តែនោះគ្រាន់តែជាចំណាប់អារម្មណ៍ដំបូង ហើយគ្មានអ្វីនៅពេលក្រោយរឿងនេះទេ។ អ្នកមានគំនិតជាច្រើនចូលចិត្តបង្ហាញ ប៉ុន្តែត្រូវនៅពេលដែលអ្នកត្រូវការបញ្ចេញមតិច្រើន ទើបអ្នកបង្ហាញវាចេញមក។ មានពេលខ្លះដែលអ្នកនៅកណ្តាល ប៉ុន្តែភ្លាមៗអ្នកនឹងរុញច្រានខ្លួនឯងនៅពីក្រោយ ដោយទំនុកចិត្តខ្ពស់។

2. កម្រិតនៃភាពលិចធ្លោរបស់អ្នកមាន ៩០%

អ្នកតែងតែបញ្ចេញកម្តៅកក់ក្តៅនៅគ្រប់ទីកន្លែង ដែលអ្នកបង្ហាញខ្លួន ទោកាន់អ្នករាល់គ្នា ធ្វើឱ្យពួកគេចាប់អារម្មណ៍ ចង់ឡោមព័ទ្ធអ្នក ដើម្បីទទួលបាននូវអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព។ ទោះយ៉ាងណាក៏ដោយ ដោយសារកម្តៅខ្លាំងពេក ពេលខ្លះអ្នកធ្វើឱ្យអ្នកដទៃមិនហ៊ានចូលក្បែរ ហើយមិនហ៊ានរាប់អានមិត្តភក្តិជាមួយនឹងអ្នកទៅវិញ។ ទោះយ៉ាងណា ពេលខ្លះអ្នកគួរតែបន្ថយកម្ដៅ និងសាមញ្ញជាងនេះបន្តិច ទើបអ្នកអាចទទួលបានមិត្តភក្តិគ្រប់កម្រិតជាន់ថ្នាក់។

3. កម្រិតនៃភាពលិចធ្លោរបស់អ្នកមាន ៣០%

កម្រិតនៃភាពលិចធ្លោរបស់អ្នក សឹងតែកប់ក្រោមបាតទៅហើយ ព្រោះតែអ្នកជាមនុស្សដែលស្ងប់ស្ងាត់ និងអាថ៌កំបាំងខ្លាំងពេក។ មនុស្សពិតជាចង់ស្គាល់អ្នក ចង់ស្វែងយល់ពីខ្លួនអ្នក ប៉ុន្តែអ្នកតែងតែព្យាយាមបង្កើតរនាំង បង្ខាំងបិទជិតរុញខ្លួនអ្នកឱ្យនៅឆ្ងាយ ដូច្នេះអ្នកមានមិត្តភក្តិជិតស្និទ្ធ និងមនុស្សក្បែរខ្លួនតិចខ្លាំងណាស់។ អ្នកគយរតែសាកល្បងផ្លាស់ប្តូរខ្លួនអ្នកបន្តិច ទាំងការរស់នៅ ការស្លៀកពាក់ និងរបៀបនៃការនិយាយស្ដីជាដើម ទើបជីវិតអ្នកមិនឯកា៕

ប្រភព ៖ iOne / Knongsrok