ដោយសារតែមានផ្កាយគ្រោះ បង្កឡើង សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ចូរប្រុងប្រយ័ត្ននៅក្នុងខែថ្មី មានមាចង្រៃតាមយាយី ដូច្នេះហើយ សូមអ្នកឆ្នាំទាំងនេះ កុំប្រហែស អ្នកប្រឈមនឹងទុក្ខ លំបាក និងបញ្ហាប្រឈមជាច្រើន។
១. ឆ្នាំខាល
អ្នកកើតឆ្នាំខ្លាក្នុងខែកក្កដានេះ មិនសូវជោគជ័យក្នុងរឿងការងារទេ។ ម្យ៉ាងទៀត ជោគវាសនា តែងមានអាកប្បកិរិយាក្តៅក្រហាយ ឆេវឆាវ មិនព្រមស្តាប់យោបល់អ្នកដទៃឡើយ ងាយនឹងធ្វើឱ្យមនុស្សមានគំនិតមិនល្អ គ្របដណ្ដប់ និងកេងចំណេញបានដោយងាយ។
អ្នកឆ្នាំខ្លាត្រូវយល់ថា មិនថាអ្នកជាមនុស្សមានទេពកោសល្យ ឬសមិទ្ធិផលពីមុនអស្ចារ្យប៉ុនណានោះទេ អ្នកមិនមែនតែងតែជាអ្នកដែលអាចធ្វើការវិនិច្ឆ័យ និងយោបល់បានត្រឹមត្រូវបំផុតនោះទេ។ ដូច្នេះ អ្នកត្រូវបន្ទាបខ្លួនបន្ថែមទៀត ដើម្បីចៀសវាងបញ្ហាដែលមិនចាំបាច់។
អ្នកកើតឆ្នាំខ្លា ប្រកបរបររកស៊ីជួញដូរ គួរបំពេញផែនការមិនទាន់ចប់សព្វគ្រប់។ សម្រាប់គម្រោងថ្មី អ្នកត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណា មិនចាំបាច់ប្រញាប់ប្រញាល់ធ្វើតាមការញុះញង់នោះឡើយ ក្រែងលោបរាជ័យ ក្ស័យធន់។ ចំណែកអ្នកធ្វើការ ស៊ីប្រាក់ខែត្រូវមានភាពឧស្សាហ៍ព្យាយាម និងម៉ឺងម៉ាត់ពេលបំពេញការងារ ចៀសវាងធ្វើខុសត្រូវពិន័យ ឬត្រូវសងការខូចខាតដល់ក្រុមហ៊ុន។
២. ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង ត្រូវមានការប្រយ័ត្នប្រយែងក្នុងរឿងគ្រប់យ៉ាង កំណត់ការចូលរួមក្នុងរឿងលុយកាក់ ក៏ដូចជាបន្ទាបខ្លួនក្នុងការពិភាក្សានីមួយៗ។ បើអ្នកមិនចេះអត់ធ្មត់ អ្នកងាយត្រូវអ្នកដទៃធ្វើបាប ជាពិសេសងាយក្លាយជាបន្លាក្នុងក្រសែភ្នែកមនុស្សតូចតាច។
សម្រាប់អ្នកដែលទើបតែចាប់ផ្តើមការចូលរួមសង្គម ក៏អាចមានអារម្មណ៍មិនចុះសម្រុងក្នុងខែនេះដែរ។ អ្នកកើតឆ្នាំរោង ត្រូវស្ងប់ចិត្តពិចារណាពីអ្វីដែលខ្លួនចង់បានពិតប្រាកដ កុំប្រញាប់ស្តាប់ដំបូន្មានអ្នកណាឡើយ។
សម្រាប់អ្នកជំនួញ ហានិភ័យនៃការខ្ជះខ្ជាយលុយតែងតែគ្របដណ្ដប់។ អ្នកមិនគួរប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តវិនិយោគដោយសារតែគំនិតដែលអនាគតតែងតែលាក់អន្ទាក់ដែលមនុស្សតូចតាចបង្កើតឡើងនោះឡើយ។
៣. ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំពពែក្នុងខែថ្មីនេះ មានចរិតឆេវឆាវខ្លាំងពេក តែងតែចង់ធ្វើជាអ្នកដឹកនាំ ដូច្នេះហើយទើបពួកគេមិនដឹងពីស្ថានភាពជាក់ស្តែង ក៏ដូចជាសមត្ថភាពខ្លួនឯង។ ជនអាក្រក់អាចប្រើពេលនេះរកវិធីធ្វើបាបអ្នកមិនខាន។
ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំពពែ ត្រូវបោះបង់ទម្លាប់ឆេវឆាវ ដើម្បីមើលរឿងឱ្យកាន់តែច្បាស់ កុំបណ្តោយឱ្យខ្លួនឯងត្រូវអ្នកដទៃញុះញង់ នាំឱ្យឆាប់ខឹង និងសម្រេចចិត្តខុស។
ចូរបន្ថយល្បឿន ស្ងប់ស្ងាត់ ដើម្បីអាចធ្វើការវាយតម្លៃបានត្រឹមត្រូវ និងគោលដៅលើគ្រប់បញ្ហាទាំងអស់។ ជាពិសេស អ្នកកើតឆ្នាំពពែ ត្រូវចេះបន្ទាបខ្លួន ដើម្បីអាចស្គាល់ និងរៀនពីរឿងល្អរបស់អ្នកដទៃ កុំគិតថាខ្លួនឯងថាល្អបំផុត ចូលចិត្តធ្វើអ្វីតែម្នាក់ឯង ហើយជារឿយៗមិនអើពើនឹងដំបូន្មាន ឬការបង្រៀនពីអ្នកដទៃ៕
* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ។