ផុតពីខែនេះទៅ ចូលដល់ខែថ្មីភ្លាម មានឆ្នាំ ៤ ដែលត្រូវដកចេញពីបញ្ជីខ្មៅ ស្បើយអស់ទុក្ខ ផុតគ្រោះភ័យ ជួបតែអ្វីដែលល្អ លាភសំណាង និងចាប់ផ្ដើមប្រមូលលុយចូលផ្ទះបានកាន់តែច្រើន។
១. ឆ្នាំឆ្លូវ
ហោរាសាស្ត្របាននិយាយថា ឆ្លងចូលថ្ងៃទី១ខែថ្មីនេះភ្លាម អ្នកឆ្នាំឆ្លូវ មានយីអ៊ុនឡើងភ្លែត ដែលជួយឱ្យអ្នកទទួលបានលាភសំណាងច្រើន។ ការងាររបស់អ្នកមានភាពរីកចម្រើនយ៉ាងរលូន។
អ្នកកើតឆ្នាំឆ្លូវ ឡើងកូដរកស៊ីមានបាន និងរីកចម្រើនល្អផ្នែកហិរញ្ញវត្ថុ។ ក្នុងអំឡុងពេលនេះដែរ រាសីរបស់លោកអ្នកក្នុងឆ្នាំនេះមានការរីកចម្រើនទៅមុខយ៉ាងរលូនដូចការចង់បាន សម្បូរលុយកាក់ មិនខ្វល់ខ្វាយរឿងអាហារ និងសម្លៀកបំពាក់ឡើយ ។
២. ឆ្នាំម្សាញ់
អ្នកដែលកើតឆ្នាំម្សាញ់ មានទំនួលខុសត្រូវខ្ពស់ ក៏មានតម្រូវការខ្ពស់សម្រាប់ខ្លួនឯង និងអ្នកដែលនៅជុំវិញខ្លួន ដូច្នេះហើយទើបពួកគេទទួលបានជោគជ័យធំក្នុងជីវិត។ ចូលដល់ខែថ្មីភ្លាម អ្នកនឹងមានសំណាង ទទួលបានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ មានទ្រព្យហូរហៀរ។
សូមក្រើនរំឭកផងថា បើអ្នកចេះប្រើឱកាសឱ្យបានល្អ អ្នកមិនបាច់ខ្វល់ខ្វាយរឿងការងារ និងលុយកាក់ពេញមួយឆ្នាំឡើយ។ រហូតដល់ក្នុងខែកក្កដានេះ អ្នកឆ្នាំម្សាញ់ក៏មានឱកាសទទួលបានលាភសំណាងដោយមិននឹកស្មានដល់។ ហិរញ្ញវត្ថុចូលមកពីគ្រប់ច្រក ប្រមូលស្ទើរតែមិនទាន់។
៣. ឆ្នាំវក
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ ក្នុងឆ្នាំ ២០២៣ អ្នកដែលកើតក្នុងឆ្នាំស្វា មានភាពវៃឆ្លាតខ្លាំង ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឹងប្រែងដើម្បីផ្លាស់ប្តូរខ្សែជីវិត។ ក្នុងខែកក្កដាឆ្នាំនេះ អាជីពរបស់អ្នកឆ្នាំស្វា មានការវិវត្តន៍យ៉ាងលឿន។ អ្នកអាចស្វែងរករបកគំហើញក្នុងរយៈពេលដ៏ខ្លី ទទួលបានការងារច្រើនជាងមុន បង្កើតកំណើនអាជីពជាវិជ្ជមាន។
នៅពេលអនាគត អ្នកឆ្នាំនេះមានកន្លែងច្រើនសម្រាប់ការអភិវឌ្ឍន៍។ ដរាបណាអ្នកចេះចាប់យកឱកាសល្អ ខែកក្កដា ឆ្នាំនេះ គឺជាពេលវេលាសំណាងណាស់សម្រាប់អ្នកឆ្នាំស្វា។ អ្នកអាចសម្រេចបាននូវគោលដៅដែលអ្នកចង់បាន ការខិតខំរបស់ពួកគេនឹងទទួលបានជោគជ័យ ហើយពួកគេនឹងទទួលបាននូវសេចក្តីរីករាយជាច្រើនក្នុងជីវិត។
៤. ឆ្នាំច
ការងាររបស់មនុស្សកើតឆ្នាំច មានលាភសំណាងល្អខ្លាំងទ្វេដង។ អ្នកបានជួបបរិយាកាសអភិវឌ្ឍន៍ល្អ ដូច្នេះវាអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកបានកាន់តែច្រើន។ នេះក៏ជាពេលវេលាសម្រាប់អ្នកដែលទំនេរពីការងារ ក្នុងការបើកដំណើរការនាំចូលផលិតផលថ្មីៗ ឬអ្នកដែលកំពុងតែស្វែងរកការងារធ្វើ អាចដាក់ពាក្យសម្ភាសន៍ការងារបាន។
រាសីអ្នកកើតឆ្នាំច រីកដុះដាល ឡើងកូដខ្លាំង រហូតធ្វើឱ្យអ្នកផ្សេងកើតចិត្តច្រណែនថែមទៀតផង។ តែយ៉ាងណា ក្នុងរយៈកាលនេះ បើអ្នកឆ្នាំច មិនខំប្រឹង និងចាប់យកឱកាសកើបលុយ ខ្ជិលច្រអូស អ្នកនឹងស្ដាយក្រោយមិនខាន។ យ៉ាងណាមិញ សូមប្រុងប្រយ័ត្នអ្នកជុំវិញខ្លួន ក្រែងត្រូវបង់ខាតលុយកាក់ដោយសារតែពួកគេ៕
*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!