របើកក្រ! ក្នុងឆ្នាំនេះ សម្រាប់អ្នកឆ្នាំទាំង ៤ ជោគជ័យលុយធំ តែមានឆ្នាំមួយមានរឿង និងបញ្ហាច្រើន គួរប្រុងប្រយ័ត្ន

នៅក្នុងឆ្នាំនេះ គឺជាឆ្នាំដែលរុងរឿងខ្លាំងសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ ពិសេសលាភធំក្នុងរឿងជំនួញជួញដូរ រកស៊ីកាក់កប រកលុយបានច្រើនសន្ធឹក។ តែយ៉ាងណាមិញ មានឆ្នាំមួយ ដែលជួបរឿងរ៉ាវបញ្ហាមិនចេះចប់ ស្ទើរតែពេញមួយឆ្នាំនេះ។

១. ឆ្នាំកុរ

នៅកំពូលតារាងអ្នកមានស្ដុកស្ដម្ភក្នុងឆ្នាំនេះ គឺជាឆ្នាំជ្រូក។ នៅក្នុងឆ្នាំនេះដែរ អ្នកដែលកើតឆ្នាំជ្រូកនឹងមានអារម្មណ៍ថា ជីវិត និងអាជីពកំពុងដើរក្នុងទិសដៅថ្មី។ ដោយមានទេវតាទ្រព្យ តាមឃុំគ្រងថែរក្សា នាំឱ្យអ្នកជួបតែលាភសំណាង សម្បូរសប្បាយ រីក​រាយ​ខ្លាំង​ មិនខ្វះអ្នកមាបុណ្យខ្ពង់ខ្ពស់តាមជ្រោមជ្រែងនោះឡើយ មិនថាទៅទីណា កន្លែងណាក៏ដោយ រមែងបានសុខសប្បាយ ជួបតែរឿងល្អៗ។

ជាពិសេសនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ នេះ ផែនការវិនិយោគរបស់អ្នកឆ្នាំជ្រូក ជួបនឹងឱកាសដើម្បីរីកចម្រើនខ្លាំង។ បើ​អ្នកមានគម្រោងទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​នេះ ពិតជាមានលាភជ័យខ្លាំងណាស់។ នេះ​អាច​និយាយបានថា​ ជា​ឆ្នាំ​ហិរញ្ញវត្ថុ​ដ៏​ល្អ​សម្រាប់​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​ជ្រូក ហើយ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​គួរ​ជាទី​មោទនៈ​។

តាមហោរាសាស្ត្រ នេះគឺជាមុខតំណែងដែលនាំមកនូវសំណាង និងលាភជ័យខ្លាំង។ ប៉ុន្តែ​មិនមែន​មនុស្ស​ទាំងអស់​ដែល​កើត​ក្នុង​ឆ្នាំ​ជ្រូក​សុទ្ធតែ​រលូន​នោះទេ ការរក​លុយ​ងាយស្រួល​ដូច​ការ​បង្វិល​ដៃ​។ អ្នក​កើត​ឆ្នាំ​ជ្រូក កើត​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា ជាពិសេស​រដូវរងា នឹងមាន​ប្រផ្នូល​ល្អ​ខ្លាំងជាងគេបំផុត​។

Db4ac11654601bf7fd48a1a6f943bd2e

២. ឆ្នាំច

អ្នក​កើត​ឆ្នាំ​ច​នឹង​មាន​អារម្មណ៍​ថា​ជីវិត​វិល​ទៅ​ទិស​ដៅ​ថ្មី​នៅក្នុងឆ្នាំនេះ។ ក្រោមការជួយជ្រោមជ្រែងរបស់ទេវតាទ្រព្យ អ្នកឆ្នាំចរឹតតែមានសុភមង្គលខ្លាំង អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើដោយជំនួយពីមនុស្សខ្ពង់ខ្ពស់ ដូច្នេះមិនថាអ្នកធ្វើអ្វី ទៅទីណា ក៏សម្រេចជោគជ័យ និងក្ដីសុខច្រើនៗដែរ។

ដោយសារការទទួលបានសំណាងល្អជាច្រើននៅឆ្នាំនេះ អ្នកឆ្នាំចបានបញ្ចប់គម្រោងវិនិយោគដោយជោគជ័យ ហើយទទួលបានលទ្ធផលដ៏អស្ចារ្យជាងការគ្រោងទុកទៅទៀត។

នេះគឺជាឱកាសមួយសម្រាប់អ្នកក្នុងការអនុវត្តផែនការអាជីវកម្ម និងអាជីវកម្មដែលនឹងទទួលបានផលចំណេញច្រើន។ ប្រសិនបើអ្នកស្ទាក់ស្ទើរ អ្នកនឹងបាត់បង់ឱកាសល្អដែលមានមិនខានឡើយ។

​អ្នក​កើត​ឆ្នាំ​ចជាមនុស្សឆ្លាត រហ័សរហួន និង​តែងមាន​ដំណោះស្រាយ​គ្រប់​កាលៈទេសៈ​។ ជាមួយនឹងវិចារណញាណដ៏មុតស្រួចរបស់មនុស្សឆ្នាំនេះ វាកាន់តែងាយស្រួលសម្រាប់ពួកគេ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម។

4aa545dab1cc4f95f4e2d295fc29503a

៣. ឆ្នាំខាល

ហោរាសាស្ត្រ​បង្ហាញថា ឆ្នាំ​២០២៣ ជា​ឆ្នាំ​សំណាង​បំផុត​សម្រាប់​អ្នក​កើត​ឆ្នាំ​ខ្លា​។ អ្នកនឹងទទួលបានជំនួយពីពួកអភិជនពីគ្រប់មជ្ឈដ្ឋាន។ ដូច្នេះ ខ្លាអាច​តម្រង់​ផ្លូវ​ដែល​គាត់​ត្រូវ​ទៅ​បានកាន់តែល្អ។ ក្នុង​អាជីព​ការងារ អ្នក​កើត​ឆ្នាំ​ខ្លា​ឆាប់​បង្ហាញពី​សមត្ថភាព និង​មាន​ជំហរកាន់តែ​រឹងមាំ​។

ដោយសារអ្នកឆ្នាំខ្លាជាមនុស្សឧស្សាហ៍ព្យាយាម ដោយមានគោលជំហរផ្ទាល់ខ្លួន ជាទូទៅ អ្នកឆ្នាំខ្លានឹងទទួលបានលាភសក្ការៈសមនឹងការខិតខំប្រឹងប្រែង។ ប្រសិន​បើ អ្នកឆ្នាំខ្លាមាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា ឆ្នាំ​នេះ​ក៏​អំណោយ​ផល​ខ្លាំង​ដែរ។ អ្នកស្ថិតក្នុង​ដំណាក់កាល​សិក្សា​យ៉ាង​រលូន និង​រីករាយ​។

៤. ឆ្នាំរកា

ឆ្នាំ​២០២៣ អ្នកឆ្នាំមាន់មាន​ការប្រែប្រួលជោគជតារាសីបាន​ច្រើន បញ្ហាតូចធំអាចដោះស្រាយ​បានដោយរលូន មិនថាជីវិត និងការងារ សុទ្ធតែអំណោយផល កាក់កប។ រីឯសុខភាពរបស់អ្នកក្នុងឆ្នាំនេះ ក៏មានស្ថិរភាពផងដែរ មិនមានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើងនោះទេ។

អាជីពក្នុងអំឡុងពេលនេះ ក៏រីកចម្រើនយ៉ាងឆាប់រហ័ស បុគ្គលិកដែលមានប្រាក់ខែនឹងមានឱកាសច្រើនក្នុងការបង្ហាញពីខ្លួនឯង ហើយអ្នកនឹងមានឱកាសអាជីវកម្ម និងការវិនិយោគដែលនាំមកនូវប្រាក់ចំណេញយ៉ាងច្រើន។ ជាមួយនឹងសំណាងល្អនៅក្នុងឆ្នាំនេះ អ្នកឆ្នាំមាន់ក៏នឹងមានសំណាងដែលមិននឹកស្មានដល់ក្នុងរឿងលុយ ប្រូបាបនៃការទិញផ្ទះ និងទិញឡានគឺខ្ពស់ណាស់។

C45ad0ed0104a4ba681376142f421081

៥. ឆ្នាំវក បញ្ហាមិនចេះចប់ ចូរប្រុងប្រយ័ត្ន

នៅក្នុងឆ្នាំនេះ អ្នកឆ្នាំ​ស្វា​នឹង​ជួប​នឹង​ផ្កាយគ្រោះ នាំឱ្យមានរឿង​អកុសល​ជា​ច្រើន​នឹង​កើត​ឡើង​ភ្លាមៗ​ចំពោះ​អ្នក​។ ផ្លូវអាជីពមានបញ្ហាជាច្រើន។ អ្នក​កើត​ឆ្នាំ​ស្វា​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យបានខ្ពស់ ​ដើម្បី​ចៀស​វាង​គ្រោះថ្នាក់​ធំៗ។ លើសពីនេះ ផ្កាយគ្រោះក៏នឹងធ្វើឱ្យអ្នកងាយនឹងចាញ់បោកគេផងដែរ។

ជាពិសេសនៅឆមាសទី ២ នេះឆ្នាំនេះ អ្នកឆ្នាំស្វាមានគ្រោះច្រើន អាចជាគ្រោះធំខ្លាំងបំផុត ដូច្នេះអ្នកត្រូវគិតឱ្យបានហ្មត់ចត់មុននឹងយកលុយទៅវិនិយោគ ដើម្បីការពារទីផ្សារកុំឱ្យខូចខាតកេរ្តិ៍ឈ្មោះ៕

ប្រភព ៖ បរទេស / Knongsrok