មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជានារីនាំលាភសំណាងដល់ឪពុកម្ដាយ ជួយចម្រុងចម្រើនស្វាមី

តារា​ស្រីកើតក្នុងឆ្នាំទាំង ៣ នេះ ​ជាមនុស្សនាំលាភសំណាងតាំងពីកើតមក ក្នុងជីវិតពួកគេរមែង​ទទួលបានពរជ័យច្រើន ដោយមានការជួយជ្រោមជ្រែងពីសំណាក់អ្នកមានបុណ្យ មនុស្សកើតក្នុងឆ្នាំទាំងនជ ត្រូវបានគេដឹងថា ជាកូនចម្រុងចម្រើនឪពុកម្ដាយ តាំងពីកើតមក លុះរៀបការរួច​ ក៏ក្លាយជាប្រពន្ធដែលនាំសំណាង និងជួយស្វាមីជោគជ័យក្នុងអាជីពខ្លាំងថែមទៀតផង។

១. ឆ្នាំច

ហោរាសាស្ត្រ​បានឱ្យដឹង​ថា ស្ត្រី​ឆ្នាំ​ច កើត​មក​មាន​ជោគ​វាសនា​ល្អ ។ អ្នកឆ្នាំចជាមនុស្សស្មោះត្រង់ ម៉ឺងម៉ាត់ និងមានគោលច្បាស់លាស់។ ថ្វីដ្បិតតែមានការលំបាកក៏ដោយ មនុស្សឆ្នាំនេះតែងតែខិតខំដើម្បីទទួលបានអំណាច និងជំហររឹងមាំក្នុងសង្គម។

កាលពីក្មេង ជីវិតរបស់ស្ត្រី​ដែល​កើត​ឆ្នាំ​ច តែង​ជួប​ការ​លំបាក​ជា​ច្រើន។ ប៉ុន្តែមនុស្សឆ្នាំនេះ ចេះបង្កើតទំនុកចិត្តសម្រាប់ខ្លួនឯង រស់នៅដោយឯករាជ្យ និងកម្រពឹងផ្អែកលើអ្នកដទៃខ្លាំងណាស់។

ក្រោយ​រៀប​ការ​រួច ស្ត្រី​ឆ្នាំ​ច ​មាន​ការ​ផ្លាស់​ប្តូរ​ទិស​ដៅកាន់តែប្រសើរ។ អ្នកឆ្នាំនេះមិនត្រឹមតែមានតំណែង និងអំណាចប៉ុណ្ណោះទេ ថែមទាំងផ្តល់ពរជ័យដល់សមាជិកគ្រួសារ ជួយស្វាមី និងកូនបង្កើតមុខរបរទៀតផង។

31e9410a3cc781aab75675784a49a255

២. ឆ្នាំរកា

ស្ត្រីឆ្នាំមាន់ គឺជាស្ត្រីដែលនាំលាភ ពរជ័យដល់ស្វាមីយ៉ាងខ្លាំង អាច​និយាយ​បាន​ថា បុរស​ដែល​បានប្រពន្ធកើតឆ្នាំនេះ គឺពិតជាសំណាង ទទួលបានការយកចិត្តដាក់ ថ្នាក់ថ្នមពីភរិយាបានគាប់ប្រសើរ យោងតាមហោរាសាស្ត្រ ស្ត្រីឆ្នាំមាន់រៀងកាចបន្តិច ប៉ុន្តែនាងជាមនុស្សដែលមានហេតុផល ពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ស្ត្រីឆ្នាំមាន់ជា​មនុស្ស​មាន​ក្តី​សុបិន និង​មហិច្ឆតា​ច្រើន​សម្រាប់​អនាគត ដែល​ច្រើន​តែ​ឯករាជ្យ​តាំង​ពី​ក្មេង។

មិន​ត្រឹម​តែ​មាន​ជោគ​វាសនា​ល្អ​ទេ ស្ត្រី​ឆ្នាំមាន់​ក៏នាំពរជ័យ​ដល់​ក្រុម​គ្រួសារ​ទាំង​មូលផងដែរ។ ក្រោយ​រៀប​ការ​ហើយ តារា​សំណាង​រូបនេះ​នឹង​ជា​អ្នក​ដែល​ជះ​ឥទ្ធិពល​ជា​វិជ្ជមាននៅ​ក្នុង​គ្រួសារ​ទាំង​មូល។ អ្នកប្រៀបដូចជាមេដែកឆក់សំណាង ដែលជួយសមាជិកផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន។

42802f3211a0a141ff13429209c40665

៣. ឆ្នាំកុរ

ហោរាសាស្ត្រ​បង្ហាញថា ស្ត្រីឆ្នាំជ្រូកជាមនុស្សមាន​ចិត្ត​ស្មោះត្រង់ និងចិត្តល្អ។ នារីទាំងនេះជា​មនុស្ស​មាន​ស្រលាញ់​ខ្លាំង​ចំពោះ​គូស្នេហ៍។ លើសពីនេះ ស្ត្រីឆ្នាំជ្រូកក៏ជាចេះជួយអ្នកជុំវិញខ្លួន ថែមទាំងយកគុណវិបត្តិមកលើខ្លួនឯងទៀតផង។

កាលនៅក្មេង ស្ត្រីឆ្នាំនេះអាចជាមនុស្សខ្ជិល ថែមទាំងហើរ គិតតែរឿងសប្បាយ។ ប៉ុន្តែ​ក្រោយ​រៀបការ​រួច នាង​ពិត​ជា​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​ទំនួល​ខុស​ត្រូវ​ដោយ​ចេះ​មើល​ថែ​ខ្លួន​ឯង។ ស្ត្រី​ឆ្នាំជ្រូក​បាន​ក្លាយ​ជា​ជំនួយ​ដ៏​រឹងមាំ​សម្រាប់​ស្វាមី ដោយ​មិន​ត្រឹម​តែ​មើល​ការ​ខុស​ត្រូវ​ការងារ​ផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ស្វាមី​បង្កើត​អាជីព​ដ៏​ត្រចះ​ត្រចង់​ថែម​ទៀតផង៕

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!