ឆ្នាំទាំង ៣ ត្រៀមខ្លួនកើបលុយ ទិញឡានទិញផ្ទះ ក្នុងឆ្នាំ ២០២៤

ហោរាសាស្រ្តបានឱ្យដឹងថា ចាប់ពីពេលនេះរហូតដល់ដាច់ឆ្នាំ ២០២៤ អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ នឹងមានសំណាងខ្លាំងជាងឆ្នាំណាៗទាំងអស់ ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ មិនខ្លាចហត់នឿយ ជួយឱ្យអ្នករកលុយបានកាន់តែច្រើន សន្សំទ្រព្យទុក ថ្ងៃមុខអាចទិញឡានទិញផ្ទះបានដោយងាយ។

១. ឆ្នាំច

ក្នុង​ហោរាសាស្ត្រ​នៃឆ្នាំទាំង ១២ បានឱ្យដឹងថា អ្នក​កើត​ឆ្នាំ​ច ជាមនុស្សមានចិត្តខិតខំ ​ឧស្សាហ៍​ព្យាយាម​។ ពួកគេ​ធ្វើ​ការ​ដោយ​ភាព​ក្លៀវក្លា និងខិត​ខំ​អស់​ពី​សមត្ថភាព។ ក្នុង​ជីវិត​ ទោះ​ជួប​ការ​លំបាក​យ៉ាងណា​ក៏​គេ​មិន​ខ្លាច​នឹង​គិត​រក​ដំណោះស្រាយ និង​មិន​ព្រម​ចុះចាញ់​នឹង​វាសនា​ឡើយ។

ការខិតខំប្រឹងប្រែងរបស់អ្នកឆ្នាំច ត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា។ ក្រោយមក ការងារកាន់តែសំខាន់ដែលអ្នកនឹងទទួលបាន នាំមកនូវប្រាក់ចំណេញខ្ពស់ លើសពីការរំពឹងទុក។

អ្នកដែលធ្វើការក្នុងមុខតំណែងជាអ្នកដឹកនាំមានទស្សនៈវិស័យ និងមានបទពិសោធន៍ច្រើន ដែលជួយឱ្យអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ក្រុមការងារ។ ជាពិសេស ដោយសារតែកត្តាល្អទាំងនេះ ទើបឆ្នាំច ត្រូវបានគេព្យាករណ៍ថា ជាឆ្នាំមួយ ដែលមានលេខសំណាង ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងឥតឈប់ឈរ ជីវិតរបស់ពួកគេកាន់តែរីកចម្រើនទៅថ្ងៃអនាគត។

03922061feae6dc1b73ca170b4c1738a

២. ឆ្នាំមមី

អ្នកដែលកើតក្នុងឆ្នាំសេះ នឹងសម្រេចបាននូវដំណាក់កាលអភិវឌ្ឍន៍ជាក់លាក់ជារៀងរាល់ឆ្នាំ។ ពួកគេមិនចូលចិត្តនៅនឹងមួយកន្លែងទេ។ ថ្មីៗនេះ អ្នកឆ្នាំសេះមិនបានរកឃើញឱកាសដើម្បីអភិវឌ្ឍសក្តានុពលរបស់ពួកគេ។ ប៉ុន្តែក្នុង​រយៈ​ពេល ​២ ​ឆ្នាំ​ខាង​មុខ អ្នក​នឹង​ឡើង​ដូច​ខ្លែង​ក្នុង​ខ្យល់។

យ៉ាងណាមិញ អ្នកឆ្នាំសេះត្រូវចេះចាប់យកឱកាសដ៏កម្រ ដើម្បីបង្កើនទ្រព្យសម្បត្តិទ្វេដង។ ក្រៅពីនេះ អ្នកមិនចាំបាច់ខ្វល់ខ្វាយពីមនុស្សតូចតាចដែលតាមយាយី ផ្ចាញ់ផ្ចាលធ្វើបាបអ្នកនោះឡើយ កុំឱ្យខាតពេលវេលា ដើម្បីសម្រេចកិច្ចការធំ។

1062d600320a1a8ec9c513ec2b446375

៣. ឆ្នាំរកា

ឆ្នាំ​រកា ជា​ឆ្នាំមួយដែល​ល្អ​ ទទួលបានពរជ័យពី​ទេវតាទ្រព្យ ងាយ​ទទួលបាន​ជោគជ័យ​បំផុត។ សម្រាប់អ្នក​ប្រកប​អាជីវកម្ម​ នឹងទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន ដៃគូ​សហការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ វិនិយោគិនក៏ស្វែងរកគម្រោងល្អដែលនាំមកនូវប្រាក់ចំណេញខ្ពស់។

អ្នកដែលកើតឆ្នាំរកា បើធ្វើការងារបានប្រាក់ខែខ្ពស់ ជាមនុស្សឧស្សាហ៍ព្យាយាម មិនខ្លាចការលំបាក ដូច្នេះហើយបានជាថ្នាក់លើ និងសហការីទុកចិត្ត។ អ្នកឆ្នាំមាន់នេះតែងតែចាប់យកមុខតំណែងសំខាន់ៗ ដែលនាំមកនូវប្រាក់ចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុន និងខ្លួនគាត់។ ទន្ទឹម​នឹង​នោះ​ដែរ បើ​អ្នក​ខំ​ប្រឹង​ប្រែង​អាច​ត្រូវ​បាន​គេ​លើក​តម្កើង​ជីវិត​រុងរឿងខ្លាំងក្នុងអាជីពទៅថ្ងៃមុខ៕

* អត្ថបទសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!