មនុស្សម្នាក់ៗកើតមកមានវាសនារៀងៗខ្លួន ប៉ុន្តែជាទូទៅ មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ នេះ មិនចាំបាច់បារម្ភអ្វីច្រើនទេ ព្រោះកើតមកមានលាភសំណាងតាមមកជាប់ខ្លួន វ័យជំទង់រុងរឿង និងវ័យកណ្តាលជោគជ័យ វ័យចំណាស់ សោយសុខទ្រព្យសំណាង។ ដោយសារតែមនុស្សដែលកើតក្នុងឆ្នាំទាំង ៤ នេះ គឺជាមនុស្សដែលមានសមត្ថភាពពេញខ្លួន ពូកែរកលុយ ដូច្នេះ ពួកគេអាចបង្កើតប្រាក់ចំណូលបានដោយងាយ មិនភ័យរឿងខ្វះខាតលុយកាក់ ការហូបចុកនោះឡើយ។
១. ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំទន្សាយ ច្រើនតែមានរូបសម្បត្តិលេចធ្លោ ហើយប្រយ័ត្នរាល់ពាក្យសម្តី ទើបធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ពេញចិត្តតាំងពីជួបគ្នាលើកដំបូង។ នេះមិនត្រឹមតែជួយឱ្យមានទំនាក់ទំនងជាច្រើនកាន់តែល្អនោះទេ ពួកគេក៏ចេះចែករំលែកសេចក្តីអំណរ និងទុក្ខព្រួយទាំងអស់នៅក្នុងជីវិត ដល់មនុស្សជុំវិញខ្លួនផងដែរ។
ដូច្នេះក្នុងវ័យ ២០ ឆ្នាំ អ្នកឆ្នាំទន្សាយបានបង្កើតមុខរបរ ដល់អាយុជាង ៣០ ឆ្នាំ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ រកចំណូលបានច្រើន ហើយកូនចៅរបស់អ្នកក៏ទទួលបានពរជ័យ និងសំណាងរុងរឿងតពីអ្នកផងដែរ។
២. ឆ្នាំរោង
មនុស្សឆ្នាំនាគ រមែងទទួលបានមានពរជ័យយ៉ាងច្រើន អ្នកតែងតែត្រូវបានការពារដោយទេវតា និងដូនតាតាមថែរក្សា។ តាំងពីចូលរៀន រហូតលដ់ចេញធ្វើការ អ្នកតែងតែទទួលបានលទ្ធផលល្អ ទោះបីមានការលំបាក និងឧបសគ្គក៏ដោយ ក៏ងាយនឹងជម្នះដែរ។
អាស្រ័យហេតុនេះ ប្រាក់ចំណូល និងប្រាក់កម្រៃក៏កាន់តែខ្ពស់ឡើងៗ ដោយមនុស្សឆ្នាំនាគចេះរស់នៅដោយសន្សំសំចៃ ទើបអាចក្លាយជាអ្នកមានបានឆាប់រហ័ស អ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ បន្ទាប់ពីអាយ ៣៥ ឆ្នាំឡើងទៅ។
៣. ឆ្នាំមមី
ក្នុងចំណោមឆ្នាំទាំង ១២ មនុស្សកើតឆ្នាំសេះ មានចរិតស្លូតបូត មាននិស្ស័យល្អ ហើយតែងតែលេចធ្លោខ្លាំងស។ ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងចំពោះអ្នកកើតឆ្នាំសេះ គឺសមត្ថភាពរបស់ខ្លួន។ អ្នកគឺមានភាពវៃឆ្លាត និងសមត្ថភាពរបស់ខ្លាំងពូកែ ដែលបានជួយឱ្យខ្លួនអ្នកកាន់តែមានទ្រព្យសម្បត្តិដ៏ច្រើននៅវ័យក្មេង។ ម្យ៉ាងទៀត អ្នកឆ្នាំសេះ ក៏នឹងបានជួបដៃគូជីវិតដ៏ល្អ ស្រឡាញ់គ្នា កាន់ដៃគ្នារហូតដល់ចាស់កោងខ្នង។
៤. ឆ្នាំច
អ្នកកើតឆ្នាំច រាសីល្អត្រចះត្រចង់ មានសំណាងតាំងពីកើត ប៉ុន្តែអ្នកមិនដែលពឹងលើព្រេងសំណាងនោះឡើយ មនុស្សឆ្នាំច តែងតែព្យាយាមបណ្ដុះបណ្ដាល រៀន និងធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ ដើម្បីសម្រេចគោលដៅដែលបានកំណត់។ ដូច្នេះហើយ អ្នកដែលកើតឆ្នាំច មានលាភសំណាងកាន់តែខ្លាំង នៅអាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ដល់ ៤០ ឆ្នាំ គ្រាន់តែអង្គុយរាប់លុយក៏ហត់ដែរ៕
*អត្ថបទនេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ!