តាមហោរាសាស្ត្រ ស្ត្រីដែលកើតក្នុងឆ្នាំទាំង ៤ នេះ មានភាពប៉ិនប្រសប់ ឧស្សាហ៍ព្យាយាម ធ្វើដំណើរទៅណាមកណាក្នុងជីវិត តែងជួបសំណាងល្អ និងមានមនុស្សស្រឡាញ់ចូលចិត្ត អាណិតមេត្តាដល់នាងគ្រប់ៗគ្នា។
១. ឆ្នាំមមែ
ហោរាសាស្ត្រនិយាយថា ស្ត្រីដែលកើតក្នុងឆ្នាំពពែ រស់នៅប្រកបដោយសុជីវធម៌ និងការគិតគូរយ៉ាងមត់ចត់។ ពួកគេគឺជាមនុស្សដែលមានទេពកោសល្យ ដែលអាចអភិវឌ្ឍបានល្អនៅលើផ្លូវអាជីព។ បុគ្គលនេះតែងតែយកចិត្តទុកដាក់លើគ្រួសារយ៉ាងខ្លាំង។
មនុស្សឆ្នាំមមែ តែងតែមានចិត្តយកគ្រួសារជាធំ និងត្រៀមខ្លួនធ្វើគ្រប់យ៉ាងដើម្បីមនុស្សជាទីស្រឡាញ់មានជីវិតរឹតតែល្អប្រសើរ។ បន្ទាប់ពីរៀបការរួច ស្ត្រីឆ្នាំមមែអាចមើលការខុសត្រូវទាំងការងារក្នុងផ្ទះ និងការងារក្រៅផ្ទះ។ ពួកគេមានការគិតទៅមុខ មិនចូលចិត្តពឹងផ្អែកលើអ្នកដទៃនោះឡើយ។
អ្នកកើតឆ្នាំពពែ មានសំណាងក្នុងជីវិត និងទទួលបានពរជ័យពីឋានសួគ៌។ ពួកគេអាចប្រែក្លាយគ្រោះទៅជាលាភ ជួបរឿងអាក្រក់ទៅជាល្អ។ ឪពុកម្តាយណាដែលមានកូនកើតក្នុងឆ្នាំពពែ ក៏ទទួលបានសំណាងដូចគ្នាដែរ។ មនុស្សស្រីកើតឆ្នាំពពែ ជាមនុស្សនាំភាពរុងរឿងដល់ស្វាមី និងគ្រួសារ ជាអ្នកមានបុណ្យល្អ អាចជួយឱ្យការងារប្តីកាន់តែរុងរឿង។
២. ឆ្នាំរោង
ស្ត្រីឆ្នាំរោង មិនត្រឹមតែមានភាពឆ្លាតវៃ មោះមុត និងចេះបត់បែនក្នុងការប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរស សន្ដោសមេត្តា យកអាសារអ្នកដទៃបានយ៉ាងល្អទៀតផង។ ស្ត្រីកើតក្នុងឆ្នាំនេះ កើតមកមានសំណាងត្រូវបានការពារដោយទេវតាគ្រប់ទិស បីបាច់ឃុំគ្រង។
អ្នកកើតឆ្នាំរោង តែងត្រូវបានគេស្រឡាញ់ និងមើលថែពីក្រុមគ្រួសារ។ គេមានឫទ្ធិអំណាចនៅក្នុងផ្ទះ ទោះមិនធ្វើអ្វីក៏ដោយ ភាពរុងរឿងរបស់គេក៏ធ្វើឱ្យអ្នកដទៃគោរពដែរ។ ក្រោយរៀបការរួច ជីវិតស្ត្រីកើតឆ្នាំរោង កាន់តែសម្បូរសប្បាយ។ បើបុរសរៀបការជាមួយស្ត្រីនេះ អាជីពរបស់គាត់កាន់តែរីកចម្រើន គ្រួសារគាត់នឹងកាន់តែរីកចម្រើន។
៣. ឆ្នាំកុរ
អ្នកកើតឆ្នាំជ្រូកមានលាភធំ ជាកូនទេវតា និងទទួលបានលាភសំណាងឥតឈប់ឈរ។ មនុស្សឆ្នាំនេះងាយជោគជ័យលើវិថីអាជីព អាចរកប្រាក់បានច្រើន និងមានទំនាក់ទំនងល្អច្រើន។
ជីវិតរបស់ពួកគេកាន់តែរីកចម្រើន ដំណឹងល្អបន្តធ្វើឱ្យគ្រួសារក៏ពោរពេញដោយក្ដីអំណរ និងសេចក្ដីរុងរឿង។ គ្រួសារដែលកើតឆ្នាំជ្រូក តែងទទួលបានលាភសំណាងច្រើន គ្រួសារទាំងមូលជួបតែសេចក្តីសុខចម្រើន និងសុភមង្គល។
៤. ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវ រស់នៅប្រកបដោយសុជីវធម៌។ ពួកគេមានទស្សនៈវិស័យ ហើយតាំងចិត្តដើរតាមក្តីសុបិនរបស់ខ្លួន។ អ្នកឆ្នាំគោជាអ្នកអនុវត្តជាក់ស្តែង ឧស្សាហ៍ព្យាយាមចេះឆក់យកឱកាសកសាងជីវិតឱ្យរីកចម្រើន ។
ក្នុងគ្រួសារ ស្ត្រីឆ្នាំគោមានចិត្តគោរពឪពុកម្តាយ ចេះមើលថែប្តី និងកូនបានយ៉ាងល្អ។ ពួកគេខំធ្វើការនៅខាងក្រៅដើម្បីរកប្រាក់ មិនមែនសម្រាប់ខ្លួនឯងទេ គឺដើម្បីសាងសង់ផ្ទះ និងផ្តល់ជីវិតពេញលេញសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។ ដូច្នេះហើយ ពួកគេក៏មានជីវិតដ៏រីករាយ ដែលគ្រប់គ្នាស្រឡាញ់៕
ប្រភព ៖ បរទេស / Knongsrok