មនុស្សជាច្រើនបាននិយាយថាជំងឺតម្រង់នោមគឺជា “ឃាត់ការលាក់មុខ” ព្រោះមនុស្សភាគច្រើនសុទ្ធតែធ្វេសប្រហែលចំពោះជំងឺមួយនេះ ពេលខ្លួនសង្ស័យថាមានជំងឺនេះ គឺឈានដល់ដំណាក់កាលចុងក្រោយបាត់ទៅហើយ។ តាមពិត ភាពរាលដាលនៃជំងឺតម្រង់នោមក៏មានដំណាក់កាលរបស់វាដែរ ប្រសិនបើលើខ្លួនរបស់អ្នកមានអាការៈទាំង៦នេះលេចឡើង សូមអ្នកប្រញាប់ទៅពិនិត្យសុខភាពដើម្បីតាមដានរោគសញ្ញា ជៀសវាងទៅជាធ្ងន់ធ្ងរ។
១.គ្មានកំលាំង៖ ជំងឺតម្រង់នោមដំណាក់កាលដំបូងគឺបណ្តាលឲ្យយើងមានអារម្មណ៍អស់កំលាំង ល្ហិតល្ហៃ គេងមិនលក់ស្កប់ស្កល់ អ្នកជំងឺមួយចំនួនតូចអាចមានអាការៈចុកដៃជើង និងចុកចង្កេះគ្មានកំលាំង បើធ្ងន់ធ្ងរអាចមានការក្អួតចង្អោរ ពិបាកដកដណ្តើម។
២. នោមចេញឈាម៖ ពេលដែលតម្រង់នោមទទួលរងការរលៀក ធ្វើឲ្យឈាមអាចលាយលំជាមួយសារធាតុទឹកនោម បណ្តាលឲ្យពេលបត់ជើងតូចមានឈាមនៅក្នុងនោះ។
៣.ហើម៖ ពេលតម្រង់នោមទទួលរងភាពខូចខាត មុខងារមិនអាចដំណើរការពេញលេញឡើយបណ្តាលឲ្យសារធាតុទឹកបញ្ចេញមិនបានល្អ ដូច្នេះបានធ្វើឲ្យសារធាតុទឹកដែលនៅក្នុងខ្លួនបានប្រមូលផ្តុំ ដូចជានៅផ្នែកជើង ផ្ទៃមុខ ភ្នែកជាដើម បើធ្ងន់ធ្ងរគឺហើមពេញទាំងរាងកាយតែម្តង។
៤.ទឹកនោមមានពពុះ៖ ពេលដែលមុខងារតម្រង់នោមមានការរាំងស្ទះបណ្តាលឲ្យប្រូតេអ៊ីនដែលជ្រាបចូលទៅក្នុងសារធាតុទឹកនោមមានបរិមាណច្រើនពេក នឹងធ្វើឲ្យការបត់ជើងតូចចេញមកមានពពុះសរ ជាធម្មតាប្រសិនបើតម្រង់នោមដំណើរការធម្មតាទោះជាការបត់ជើងតូចចេញមកមានពពុះសរក៏ដោយ ប៉ុន្តែវានឹងងាយរលាយភ្លាមៗ ។
៥.ខ្វះឈាម៖ ពេលដែលមុខងារតម្រង់នោមមានបញ្ហានឹងបណ្តាលឲ្យកោសិកាក្រហមមានការថយចុះ ក៏អាចធ្វើឲ្យសារជាតិពុលនៅក្នុងទឹកនោមធ្វើឲ្យប៉ះពាល់ដល់កោសិការក្រហមផងដែរ បែបនេះធ្វើឲ្យអ្នកជំងឺគ្មានកំលាំង ខ្វះឈាម វិលមុខជាដើម។
៦.បាត់បង់ចំណង់អាហារ៖ ពេលដែលតម្រង់នោមឈានដល់ស្ថានភាពធ្ងន់ធ្ងរ សារធាតុពុលដែលនៅក្នុងរាងកាយរបស់មនុស្សឆ្លងកាត់ចរន្តសរសៃឈាមរត់ពាសពេញរាងកាយមនុស្ស អាចបណ្តាលឲ្យបាត់បង់ចំណង់អាហារ បើធ្ងន់ធ្ងរជាងនេះអាចធ្វើឲ្យមានការរមាស់លើស្បែក។
រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក