ក្រៅពីមានរសជាតិឆ្ងាញ់ ផ្លែឈើក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលមានសារៈសំខាន់ចំពោះសុខភាពរបស់យើង។ ហើយដោយសារផ្លែឈើធ្វើការជាស្រទាប់ការពារដល់គ្រាប់ ការទទួលទានគ្រាប់ផ្លែឈើក៏មានអត្ថប្រយោជន៍មួយចំនួនសម្រាប់សុខភាពរបស់យើងផងដែរ ដែលរួមមានដូចជា៖
១.គ្រាប់ឪឡឹកសម្រាប់ស្បែកកាន់តែប្រសើរ
គ្រាប់ឪឡឹកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រើជាចម្បងដើម្បីព្យាបាលមុន និងជួយឱ្យស្បែកទាំងមូលកាន់តែប្រសើរឡើង។
+ របៀបញ៉ាំគ្រាប់ឪឡឹក៖ គ្រាប់ឪឡឹកអាចយកទៅអាំងបាន ដោយអ្នកអាចដាក់ប្រេងអូលីវ និងអំបិលបន្តិច មុននឹងដាក់នៅក្នុងម៉ាស៊ីនដុតនំ។
២.គ្រាប់ល្ហុងសម្រាប់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ
គ្រាប់ល្ហុងសម្បូរទៅដោយអង់ស៊ីមដែលគេស្គាល់ថា papain ដែលជួយបង្កើនសមត្ថភាពរំលាយអាហារ ដែលវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសុខភាពទូទៅរបស់អ្នក។
+ របៀបញ៉ាំគ្រាប់ល្ហុង៖ អ្នកអាចទំពារវាស្រស់បាន ឬ អាចរក្សាទុកវា ហើយប្រើវាជាគ្រឿងទេសសម្រាប់ដាក់ក្នុងអាហាររបស់អ្នក ។
៣.គ្រាប់ផ្លែទទឹមសម្រាប់ការសម្រកទម្ងន់
គ្រាប់ផ្លែទទឹមគឺជាថ្នាំដ៏ល្អសម្រាប់សុខភាព និងអាចជួយអ្នកក្នុងការសម្រកទម្ងន់ នេះបើយោងតាមអ្នកជំនាញ។
+ វិធីទទួលទានគ្រាប់ទទឹម៖ អ្នកអាចបន្ថែមវាទៅលើអាហារសម្រកទម្ងន់របស់អ្នក។
៤.គ្រាប់ផ្លែប័រសម្រាប់សុខភាពសរសៃឈាមបេះដូង
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា គ្រាប់ផ្លែបឺរគឺជាប្រភពដែលមានប្រយោជន៍ខ្លាំងចំពោះសុខភាពបេះដូង និងសរសៃឈាម។
+ របៀបទទួលទានគ្រាប់ផ្លែប័រ៖ អ្នកអាចយកវាទៅលីងរួចកិនបំបែក ដើម្បីដាក់ជាមួយ smoothies ឬតែក្តៅបាន។
៥.គ្រាប់ផ្លែក្រូចសម្រាប់បង្កើនថាមពល
គ្រាប់របស់ផ្លែក្រូច មានអត្ថប្រយោជន៍ដល់ការពន្លឿនកម្រិតថាមពលក្នុងខ្លួនរបស់យើង។
+ របៀបញ៉ាំគ្រាប់៖ គ្រាប់ផ្លែក្រូចអាចញ៉ាំបានពេលអ្នកកំពុងញ៉ាំក្រូច ឬ បន្ថែមពីលើអាហារ និងភេសជ្ជៈដើម្បីបង្កើនថាមពល។
៦.គ្រាប់ផ្លែផាសិនសម្រាប់សុខភាពផ្លូវចិត្ត
គ្រាប់ផ្លែផាសិន សម្បូរទៅដោយម៉ាញេស្យូម ដែលអាចជួយមនុស្សគ្រប់គ្រងកម្រិតថប់បារម្ភរបស់ពួកគេ នេះបើយោងតាមការពិនិត្យរបស់អ្នកជំនាញ។
+ របៀបញ៉ាំគ្រាប់ផ្លែផាសិន ៖ មានមនុស្សជាច្រើនដែលតែងតែទទួលទានគ្រាប់ផ្លែផាសិនស្រាប់ហើយ ព្រោះវាពិតជាងាយស្រួលក្នុងការទទួលទានណាស់ ដោយអ្នកអាចញុំាស្រស់បាន ហើយវាថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង៕
ប្រភព៖ បរទេស