ពេលដែលមានបាន ក្រៅតែពីភាពក្រអើតក្រទម ចាស់ៗក៏ផ្ដាំថា អ្នកត្រូវតែនៅឱ្យឆ្ងាយពីកន្លែងទាំ ៣ នេះដែរ បើមិនដូច្នោះទេ ទោះអ្នកមានប៉ុនណា ក៏អាចរលាយទៅវិញបាននៅថ្ងៃណាមួយ។ មួយវិញទៀត នៅពេលដែលអ្នកក្រ អត់លុយ ត្រូវនៅឱ្យឆ្ងាយពីមនុស្ស ២ ប្រភេទខាងក្រោមនេះ ព្រោះវាគ្មានផលល្អសម្រាប់អ្នកឡើយ។
១. ពេលមានលុយ នៅឱ្យឆ្ងាយ ពីកន្លែងទាំង ៣ នេះ
- កាស៊ីណូ
មានរឿងជាច្រើនដែលនាំទៅដល់ការក្ស័យធនក្នុងគ្រួសារ ប៉ុន្តែការលេងល្បែងស៊ីសងជាប់ចំណាត់ថ្នាក់ទីមួយ។ ការលេងល្បែង នឹងមានការញៀនច្រើនជាងមួយរយគ្រោះថ្នាក់ មិនដែលផ្ដល់ផលល្អសូម្បីតែម្ដង។
នៅពេលដែលអ្នកឈានជើងចូលទៅក្នុងកាស៊ីណូ វាពិតជាលំបាកណាស់ក្នុងការចេញមកវិញ គឺដោយសារតែភាពលោភលន់ ដោយគិតថាការលេងបានផលចំណេញ។ អ្នកងប់នឹងល្បែង ទោះឈ្នះ ក៏ចេញមិនរួច ពេលចាញ់ ចេះតែចង់ស្រង់ដើមមកវិញ។
ដូច្នេះបើអ្នកជាអ្នកមាន ដាច់ខាតកុំទៅកាស៊ីណូ។ ព្រោះគ្មានអ្នកណាមានបាន ដោយសារតែការលេងល្បែងនោះឡើយ មានតែវិនាស រលត់ទ្រព្យ បាត់បង់គ្រួសារតែប៉ុណ្ណោះ។
- កន្លែងនៃការប្រមាថមើលងាយ
កាលណាតាំងជើងនៅកន្លែងថោកទាប វាច្បាស់ជាធ្វើឱ្យមនុស្សបាត់បង់ហេតុផល។ ពេលចូលចិត្តសប្បាយនឹងមិនអាចដកខ្លួនវិញបាន ទីបំផុតនាំឱ្យក្ស័យធន ប្រពន្ធកូនបែកបាក់គ្រួសារ។
ពីបុរាណមកនេះមិនមែនជារឿងចម្លែកទេ។ នោះហើយជាមូលហេតុដែលមនុស្សចាស់បានបង្រៀនយើងឱ្យនៅឆ្ងាយពីកន្លែងទាំងនេះ។
- ស្រុកកំណើត
ការសម្ដៅលើមាតុភូមិនៅទីនេះ មិនមែនមានន័យថា អ្នកមិនអាចត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីក្លាយជាអ្នកមាននោះទេ ប៉ុន្តែចង់បញ្ជាក់ពីអាកប្បកិរិយារបស់អ្នកនៅពេលអ្នកត្រឡប់មកវិញ។
អ្នកដែលត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីទទួលបានជោគជ័យ គួរតែមានអាកប្បកិរិយាសុភាពរាបសារ កុំអួតអាង។ អ្នកមានដែលចេះតែបង្ហាញមុខច្បាស់ជាប្រឈមនឹងការនិយាយដើម និងអ្នកខ្ចីលុយ។
ដូច្នេះហើយ ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួន យើងគួរតែនៅតែស្តាប់តាមដំបូន្មានរបស់មនុស្សបុរាណជាការស្ងាត់ល្អជាង ។
២. ពេលក្រ អត់លុយ នៅឱ្យឆ្ងាយពីមនុស្ស ២ ប្រភេទ
- មនុស្សដែលឆ្លៀតឱកាសធ្វើបាបអ្នកដទៃ
មនុស្សប្រភេទនេះពេលឃើញអ្នកបរាជ័យ គឺមានចិត្តត្រេកត្រអាលខ្លាំង ចូលចិត្តសើច ចំអកពីការឈឺចាប់របស់អ្នកដទៃ។ នៅពេលដែលអ្នកមាន ពួកគេនឹងហ៊ុំព័ទ្ធអ្នកដោយពាក្យសរសើរ និងគោរព។ ពេលអ្នកមានសំណាងអាក្រក់ គេមិនត្រឹមតែមិនជួយទេ ថែមទាំងគេចមុខ មើលងាយ ថែមទាំងបង្កាច់បង្ខូចអ្នកទៀតផង។ ដូច្នេះពេលអ្នកក្រ ត្រូវនៅឱ្យឆ្ងាយពីមនុស្សទាំងនេះ បើមិនចង់ឱ្យខ្លួនឯងកាន់តែបាក់ទឹកចិត្ត។
- មនុស្សអត់ចិត្ត ចេះតែយករួចខ្លួន
នៅពេលអ្នកមានបញ្ហា មនុស្សធម្មតាដែលនៅជិតអ្នក ស្រាប់តែគេចចេញពីពួកគេដោយស្វ័យប្រវត្តិ ពួកគេមិនចង់នាំមកនូវគ្រោះមហន្តរាយដល់រាងកាយរបស់ពួកគេដោយសារតែអ្នកនោះទេ។ ពេលអ្នកក្រ អ្នកចង់សុំជំនួយ ប៉ុន្តែមនុស្សមិនជួយអ្នកទេ។ មនុស្សប្រភេទនេះ គ្រាន់តែចង់បានសេចក្តីសុខជាមួយអ្នក មិនមែនចង់ចែករំលែកទុក្ខដូចគ្នាជាមួយអ្នកនោះទេ។
ដូច្នេះហើយក្នុងជីវិត បើអ្នកជួបមនុស្សបែបនេះ យកល្អគួរតែនៅឱ្យឆ្ងាយពីគេ ក្រែងថ្ងៃណាមួយអ្នកនឹងត្រូវគេមើលងាយ និងបាត់បង់សេចក្តីថ្លៃថ្នូរ៕
ប្រភព ៖ Phunutoday / Knongsrok