ត្រឹមតែ ៣ វិនាទី! ក៏អាចដឹងពីចំណុចខ្លាំង និងខ្សោយរបស់អ្នកបានយ៉ាងច្បាស់

សាកល្បងសំណួរខាងក្រោមនេះ ដោយចំណាយពេលត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ ដើម្បីដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកបានយ៉ាងច្បាស។ ជាដំបូង អ្នកសាកក្ដាប់ដៃរបស់អ្នក ហើយមើល ថាតើប្រភេទមួយណា ជាទម្លាប់របស់អ្នក?

១. មេដៃដាក់លើម្រាមដៃចង្អុល

បើអ្នកជាមនុស្សដែលមានទម្លាប់ក្ដាប់ដៃបែបនេះ នោះបញ្ជាក់ថា អ្នកកើតមកមានភាពជាអ្នកដឹកនាំពីកំណើត។ អ្នកសកម្ម ហើយមិនដែលអង្គុយស្ងៀមៗទេ។ វាហាក់ដូចជាអ្នកតែងតែត្រូវផ្លាស់ទី និងស្វែងរកភាពរីករាយថ្មីៗដើម្បីជីវិត។

អ្នក​មិន​ចង់​ធ្វើ​ជា​មនុស្ស​សាមញ្ញ ហើយអ្នកចមិនចង់នៅក្រោម​នរណា​ម្នាក់ដែរ។ ដូច្នេះ អ្នកតែងតែខិតខំប្រឹងប្រែងក្នុងកិច្ចការងារ ក៏ដូចជាគ្រប់វិស័យនៃជីវិត ដើម្បីជម្នះគ្រប់យ៉ាងឱ្យបាន។ អ្នកក៏មិនដែលបោះបង់អ្វីដោយងាយ ព្រោះតែការលំបាកដែរ។

អ្នក​មាន​ចិត្ត​ចង់​រៀនសូត្រ ចូលចិត្ត​ប្រមូល​ចំណេះដឹង និង​ការ​រីកចម្រើន។ អ្នកតែងតែចង់កែលម្អ និងអភិវឌ្ឍខ្លួនឯង។ អ្នកចង់រៀនចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃ។ នេះជួយឱ្យអ្នកបើកភ្នែករបស់អ្នក និងកាត់បន្ថយភាពធុញទ្រាន់។

អ្នកហាក់ដូចជាមិនដែលខ្ជះខ្ជាយពេលវេលានៅលើគ្រែ នៅមុខទូរទស្សន៍ ឬកុំព្យូទ័រឡើយ។ អ្នក​ជា​មនុស្ស​មិន​គិត​ពី​ប្រយោជន៍​ខ្លួន តែងតែ​អភ័យ​ទោស និង​មិន​ចូល​ចិត្ត​ទុក​បញ្ហា​ក្នុង​ចិត្តឡើយ។ ដូច្នេះហើយ អ្នកតែងតែបង្កើតគំនិតវិជ្ជមានសម្រាប់ខ្លួនអ្នកក្នុងជីវិតនេះ។

រឿងល្អមួយទៀតរបស់អ្នក គឺអ្នកចូលចិត្តជួយអ្នកដទៃ។ ជាលទ្ធផល អ្នកទទួលបានការគោរព និងការកោតសរសើរពីមនុស្សជុំវិញខ្លួន។ ជារឿយៗអ្នកគឺជាមនុស្សម្នាក់ដែលលើកទឹកចិត្ត និងផ្តល់ថាមពលដល់មនុស្សជុំវិញខ្លួន។

២

២. លាក់មេដៃនៅខាងក្នុង

ទម្លាប់នៃការក្ដាប់ដៃ​បែប​នេះ​បង្ហាញ​ថា ​អ្នក​ជា​មនុស្ស​កំប្លែង ឆ្លាត ចូលចិត្ត​ជជែកលេង ពូកែ​និយាយ។ អ្នកជាមនុស្ស introvert ដែលមិនចូលចិត្តចូលសង្គមច្រើនពេកឡើយ។ អ្នក​មាន​ទំនុក​ចិត្ត​ តែ​នៅ​ពេល​ដែល​អ្នក​នៅ​ជុំវិញ​មនុស្ស​ដែល​ធ្លាប់​ស្គាល់ ហើយ​មិនសូវនិយាយស្ដីជាមួយ​មនុស្ស​ចម្លែក ដូច្នេះ​វា​ពិបាក​ក្នុង​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​អ្នក។

មនុស្សថ្មីៗជាច្រើនប្រហែលជាគិតថាអ្នកជាមនុស្សវាយឫក និងគ្រោះថ្នាក់ ប៉ុន្តែនៅពេលដែលពួកគេចូលទៅជិតអ្នក ពួកគេនឹងដឹងថាអ្នកជាមនុស្សកំប្លែង និងស្មោះត្រង់។ ទោះបីជាអ្នកមានមិត្តជិតស្និទ្ធតិចតួចក៏ដោយ ក៏អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ។

អ្នកអាចជួយអ្នកដទៃបន្ធូរបន្ថយការឈឺចាប់របស់ពួកគេបាន ប៉ុន្តែអ្នកក៏ត្រូវបើកចិត្តឱ្យកាន់តែច្រើនផងដែរ។ អ្នកពូកែឈានទៅដល់ឫសគល់នៃបញ្ហា។ អ្នកមានភាពមុះមុត និងមានប្រាជ្ញា ដូច្នេះអ្នកតែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវ។ លើសពីនេះ កត្តាមួយទៀតដែលជួយអ្នកឱ្យជោគជ័យក្នុងអាជីពរបស់អ្នក យកឈ្នះចិត្តមនុស្ស គឺភាពចាស់ទុំ ស៊ីជម្រៅ និងភាពល្អិតល្អន់របស់អ្នក។

៣. មេដៃនៅលើម្រាមដៃផ្សេងទៀត

អ្នកកើតមកមានការគោរពខ្លួនឯងខ្ពស់ ហើយអ្នកមិនចង់ត្រូវបានមនុស្សជុំវិញខ្លួនមើលងាយ ឬបញ្ជាលើអ្នកឡើយ។ អ្នក​តែង​តែ​ដាក់​តម្លៃ​ខ្លួន​ឯង​ជា​មុន​សិន។ ក្រៅ​ពី​នេះ អ្នក​ជា​មនុស្សដែល​មាន​គំនិត​ច្នៃ​ប្រឌិតខ្ពស់ បញ្ចេញ​ភាព​ទាក់​ទាញ​ដល់​អ្នក​ដទៃ ហើយ​ពិត​ជា​ស្រឡាញ់​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា។ បើប្រៀបធៀបទៅនឹងអ្នកផ្សេងទៀត អ្នកគឺខុសគ្នាខ្លាំង ចូលចិត្តបង្កើតច្បាប់ហ្គេមផ្ទាល់ខ្លួនរបស់អ្នក។

អ្នក​រស់​នៅ​ជាមួយ​គំនិត​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​រស់​នៅ​ដោយ​ខ្លួន​ឯង មិន​មែន​ដើរ​តាម​ហ្វូង​មនុស្ស​ទេ។ ដូច្នេះ​អ្នក​ដើរ​តាម​មាគ៌ា​របស់​ខ្លួន​មិន​ថា​ឯកោ លំបាកយ៉ាងណាក៏ដោយ។ អ្នក​ជា​មនុស្ស​រឹងរូស ប៉ុន្តែ​រស់នៅ​ដោយ​ស្មោះត្រង់ ទៀងត្រង់ មិន​បោកប្រាស់​ មិនពុតត្បុត។ ភាពរឹងប៉ឹងជួយអ្នកឱ្យស៊ូទ្រាំនឹងការលំបាកកាន់តែប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មានគុណវិបត្តិនៃការភ័យខ្លាចការបរាជ័យដោយសារតែមានមហិច្ឆតាខ្លាំងពេក។ នៅពេលដែលអ្នកត្រូវការធ្វើការជ្រើសរើស អ្នកស្ទាក់ស្ទើរ និងខ្វះទំនុកចិត្តលើខ្លួនឯង។

១

៤. មេដៃបះឡើងលើ

អ្នក​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ ប៉ុន្តែ​ក៏​ជា​អ្នក​គិត​វែង​ឆ្ងាយ និង​ជា​អ្នក​មាន​ភាព​ល្អឥតខ្ចោះ​ដែរ។ នៅក្នុងអ្វីៗគ្រប់យ៉ាង អ្នកតែងតែចង់ស្អាតតាមដែលអាចធ្វើទៅបាន។ ដូច្នេះ អ្នក​រាល់​គ្នា​នៅ​ជុំវិញ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និងកក់ក្ដៅ ពេលដែលបាននៅក្បែរអ្នក។ ទោះជាយ៉ាងណាក៏ដោយ ខាងក្នុងអ្នកក៏ជាមនុស្សធម្មតាម្នាក់ដែលត្រូវការការពារ និងកម្លាំងចិត្តពីមនុស្សក្បែរខ្លួនដែរ។

អ្នកជាមនុស្សស្លូតបូត សុភាពរាបសារ ដូច្នេះហើយ ទោះបីជាអ្នកមានចំណេះដឹង និងមានទ្រព្យស្ដុកស្ដម្ភប៉ុនណាក៏ដោយ ក៏អ្នកមិនបង្ហាញចេញមកក្រៅដែរ។ នេះធ្វើឱ្យមនុស្សជាច្រើនមើលទៅឆោតល្ងង់ និងមើលស្រាលសមត្ថភាពរបស់អ្នក។ អ្នកមានភាពរហ័សរហួន និងអាចសម្របខ្លួនបានរហ័សក្នុងស្ថានភាពណាមួយ ដោយចាប់យកបញ្ហាបានយ៉ាងល្អតាមរយៈការសង្កេតមួយ។ អ្នក​ក៏​ចូល​ចិត្ត​រឿង​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង​ដែរ។

គុណវិបត្តិ​របស់​អ្នក​ គឺ​រំខាន​ចិត្ត ងាយ​រំខាន​ដោយ​រឿង​ថ្មី។ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ អ្នកប្រៀបដូចជាសព្វវចនាធិប្បាយ សម្បូរបទពិសោធន៍ សម្បូរដោយចំណេះដឹង និងអាចផ្តល់ដំបូន្មានមានប្រយោជន៍។ ទោះបីជាអ្នកបើកចំហ និងសុខចិត្តស្តាប់អ្នកដទៃក៏ដោយ ក៏អ្នកមានទំនោរលាក់អារម្មណ៍របស់អ្នកដែរ៕

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!