បើលឆាកថ្ងៃថ្មី សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ អ្នកអាចញញឹមទទួលលាភសំណាងបានហើយ។
១. ឆ្នាំកុរ
អ្នកកើតឆ្នាំជ្រូក ជារាសីដែលមានមនុស្សខ្ពង់ខ្ពស់តាមជួយគ្រប់ពេល ដូច្នេះ មនុស្សឆ្នាំនេះតែងតែមានលាភសំណាងច្រើន ។ ក្នុងអំឡុងពេលនេះ អ្នកឆ្នាំកុរមានការរីកចម្រើនខ្លាំងក្នុងអាជីពការងាររកចំណូលបានច្រើន។
ការងារប្រព្រឹត្តទៅដោយរលូន ការប្រឹងប្រែងក៏ដូចជាពេលវេលាដែលចំណាយទទួលបានផលតបស្នងបានល្អ។ អ្នកដែលកើតក្នុងឆ្នាំជ្រូកក៏អាចសន្សំលុយបានក្នុងឆ្នាំ ២០២២ ផងដែរ។ នេះជាឆ្នាំដែលមនុស្សក្នុងវ័យនេះ ចំណាយសម្រាប់ខ្លួនឯង និងគ្រួសារបានយ៉ាងស្រួល ដោយមិនចាំបាច់ខ្វល់ខ្វាយច្រើន។
សំណាងបានលេចចេញភ្លាមៗដើម្បីជួយអ្នកឆ្នាំជ្រូក "ផ្លាស់ប្តូរជីវិត" អ្វីៗដំណើរការក្នុងទិសដៅវិជ្ជមាន។ ដោយសារតែឆ្នាំជ្រូកពោរពេញទៅដោយថាមពលវិជ្ជមាន។ ខំប្រឹងបន្តិចទៀតរាសីនឹងផ្ទុះឡើងកាន់តែត្រចះត្រចង់ ជួយឱ្យវាសនាអាចរកចំណូលបានច្រើន ។
២. ឆ្នាំរកា
ហោរាសាស្ត្រទស្សន៍ទាយថា ពេលចូលដល់ខែថ្មី រាសីអ្នកឆ្នាំរកានឹងរួចផុតពីការលំបាក និងឧបសគ្គទាំងពួង។ ផុតពីខែមិថុនា សំណាងល្អនឹងចូលមករកអ្នកឆ្នាំមាន់។ នេះគឺជាពេលវេលាដ៏សំខាន់នៅក្នុងជីវិតរបស់អ្នកឆ្នាំរកា។
ជាពិសេសនៅថ្ងៃទី ១ ខែកក្កដា អ្នកឆ្នាំរកាមានសមត្ថភាពជួបមនុស្សថ្លៃថ្នូរ។ នេះជាអ្នកដែលនឹងជួយជោគវាសនាបង្កើតជោគជ័យដ៏អស្ចារ្យ រកប្រាក់បានច្រើន ហើយថែមទាំងឡើងឋានៈទៀតផង។
៣. ឆ្នាំជូត
ថ្ងៃទី ១ ខែក្កកដា ឆ្នាំជូត មិនត្រឹមតែទទួលបានជំនួយពីមនុស្សថ្លៃថ្នូរប៉ុណ្ណោះទេ ថែមទាំងទទួលបានការអនុគ្រោះពីទេវតាទ្រព្យទៀតផង។ ដូច្នេះហើយ វិថីនៃជោគវាសនាត្រូវបានព្យាករណ៍ថានឹងរលូនល្អ ជួបប្រទះនឹងគុណសម្បត្តិដ៏កម្រជាច្រើន។
អ្នកដែលកើតឆ្នាំជូត មានភាពឆ្លាតវៃ បត់បែន ឧស្សាហ៍ព្យាយាម និងខិតខំខ្លាំង ដូច្នេះប្រសិនបើកណ្តុរអាចចាប់យកឱកាសល្អនេះឱ្យបានពេញលេញ នោះប្រាក់ចំណូលនឹងកើនឡើងគួរឱ្យកត់សម្គាល់៕
(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!