ក្រុមវាយប្រហារ ឬយើងហៅថា Hacker តែងតែធ្វើសកម្មភាពតាមរយៈអនឡាញ ដោយការលួចយកព័ត៌មាន និងទិន្នន័យសម្ងាត់ទាំងអស់នោះ។ ជាពិសេស ក្រុម Hacker ភាគច្រើនវាយប្រហារទៅកាន់រដ្ឋាភិបាល វិស័យក្រុមហ៊ុនឯកជន និងបុគ្គលផ្សេងៗដើម្បីលួចយកទិន្នន័យសម្ងាត់ កិច្ចការងារសំខាន់ៗ រួមទាំងលួចយកលុយនៅក្នុងធនាគារជាដើម។
ដូច្នេះថ្ងៃនេះយើងនឹងលើកយកប្រទេសទាំង១០ ដែលសម្បូរ Hacker ជាងគេរាប់ពីលេខ ១០ ដល់លេខ១៖
១០.ប្រទេសហុងគ្រី
ប្រទេសហុងគ្រី ប្រមូលផ្តុំទៅដោយក្រុមបណ្តាញ Hacker ផ្សេងៗចម្រុះគ្នាជាច្រើនដែលវាយលុកសំដៅទៅកាន់ប្រទេសអឺរ៉ុបដទៃ។ ជាពិសេសពួកគេសុទ្ធតែឆ្លាតវៃ និងមានកម្រិត IQ ខ្ពស់ ដែលមានភាពច្នៃប្រឌិត ក្នុងការផលិតឧបករណ៍អេឡិចត្រូនិចថ្មីៗជាច្រើនផងដែរ។
៩.ប្រទេសអ៊ីតាលី
ប្រទេសនេះសម្បូរទៅដោយក្រុម Hacker វាយលុកទិន្នន័យពិភពលោកទាំងមូលដល់ទៅ ១.៦%។ ជាពិសេសគឺកំពូល Hacker ដ៏ល្បីឈ្មោះ២រូបគឺ Donato Farrente Auerima និង Luigi Auriemma ថែមទាំងធ្លាប់បានចូលលុកលុយបំផ្លាញគេហទំព័ររដ្ឋាភិបាល រហូតល្បីពេញពិភពលោក។
៨.ប្រទេសឥណ្ឌា
Hacker ប្រទេសឥណ្ឌាធ្លាប់បានលុកលុយចូលទៅក្នុងគេហទំព័ររដ្ឋាភិបាលជាញឹកញយ ដោយការផ្ញើសារគម្រាមដល់បណ្តាញទំនាក់ទំនងសង្គមផងដែរ។ តែក្រុម Hacker មួយចំនួនបាន ធ្វើការឱ្យវិស័យយោធា និងក្រសួងការពារជាតិ ដើម្បីទទួលបានព័ត៌មានសម្ងាត់បម្រើប្រទេសជាតិ។ ក្នុងនោះ សូម្បីតែគេហទំព័រសេតវិមានរបស់សហរដ្ឋអាមេរិកក៏ធ្លាប់ត្រូវបានលុកលុយ និងកាន់កាប់ដោយ Hacker ជនជាតិឥណ្ឌាដែរ។
៧.ប្រទេសរ៉ូម៉ានី
Hacker មកពីប្រទេសរ៉ូម៉ានី មានប្រមាណជា ៣.៣% បានធ្វើសកម្មភាពលុកលុយដល់ពិភពលោ ពួក Hacker ទាំងនេះធ្វើការមិនខ្វល់ពីអ្វីទាំងអស់ធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅ ប៉ុន្តែពួកគេមានភាពស្មោះត្រង់ក្នុងការងារខ្លាំងណាស់។
៦.ប្រទេសប្រេស៊ីល
ប្រេស៊ីល សម្បូរ Hacker ដែលធ្វើសកម្មភាពលុកលុយលើបណ្តាញអ៊ីនធើណេតពិភពលោកប្រមាណជា ៣.៣% ហើយភាគច្រើនពួកគេធ្វើសកម្មភាពលួចយកប្រាក់ពីធនាគារ តាមរយៈការលួចយកទិន្និ័យ និងអាស័យដ្ឋានរបស់ជនរងគ្រោះពីបណ្តាញអនឡាញ។
៥.ប្រទេសតៃវ៉ាន់
ក្រុម Hacker តៃវ៉ាន់បានធ្វើសកម្មភាពវាយប្រហារលើបណ្តាញអ៊ីនធើណេតពិភពលោកប្រមាណជា ៣.៧% ដោយភាគច្រើន ក្រុម Hacker ទាំងនោះមានគោលដៅវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាតិចម្រុះ។
៤.ប្រទេសរុស្ស៊ី
Hacker រុស្ស៊ីសុទ្ធតែមានស្នាដៃខ្លាំងៗ និងមានបច្ចេកវិទ្យាខ្ពស់ៗក្នុងការវាយប្រហារទៅលើបណ្តាញទំនាក់ទំនងសង្គមធំៗដូចជា Facebook Apple រួមទាំង Google ជាច្រើន។ បន្ថែមពីនេះក្រុម Hacker ទាំងនេះថែមទាំងផ្តោតសំខាន់ទៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលធំៗ រួមទាំងបណ្តាញសង្គមល្បីៗរបស់ប្រទេសមួយចំនួនទៀតផងដែរ ។
៣.ប្រទេសទួរគី
Hacker ប្រទេសទួគីបានធ្វើការវាយប្រហារប្រមាណជា ៤.៣% ទៅលើបណ្តាញបច្ចេកវិទ្យាពិភពលោក ដែលមានសុទ្ធតែ Hacker ខ្លាំងៗមានបច្ចេកវិទ្យាខ្ពស់ និងមានការអភិវឌ្ឍន៍ច្រើនទស្សវត្សន៍មកហើយដែរ។
២.សហរដ្ឋអាមេរិក
ក្រុម Hacker សហរដ្ឋអាមេរិចបានវាយប្រហារ និងមានសកម្មភាពទៅលើបណ្តាញអ៊ីនធើណេតទូទាំងពិភពលោក ១០% ដោយធ្វើការផ្តោតទៅលើគេហទំព័រផ្លូវការធំៗរបស់ប្រទេសដទៃ ដោយងាយស្រួល និងមានជាប់ទោសផងដែរ។
១.ប្រទេសចិន
ប្រទេសចិនមាន Hacker ដល់ទៅរាប់ពាន់នាក់ រហូតធ្វើឱ្យប្រទេសមួយនេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងការវាយប្រហារ និងធ្វើសកម្មភាពឧក្រិដ្ឋកម្មបច្ចេកវិទ្យា ពោលគឺធ្វើការវាយលុកទូទាំងប្រទេសក្នុងពិភពលោក ក្នុងចំនួនច្រើនបំផុតប្រមាណជា ៤១% ឯណោះ ៕