ប្រសិនបើអ្នកកំពុងសម្លឹងស្វែងរកអាជីពទៅថ្ងៃខាងមុខ គួរតែយកគំនិតតាមមហាសេដ្ឋីលោក Bill Gates យកទៅពិចារណា។ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះមានបទពិសោធន៍បំពេញការងារជាមួយសហគ្រិននិងបណ្ដាសហគ្រាសធំៗជាច្រើន និងមានការបន្សំការអានសៀវភៅរាប់សិបក្បាលទាក់ទងនឹងថ្ងៃអនាគតនៃសង្គមមនុស្ស និងគម្រោងមូលនិធិដើម្បីជំរុញសហគមន៍នានា។
ផ្អែកតាមព័ត៌មានដែលគាត់ប្រមូលបាន បុរសវ័យ ៦២ ឆ្នាំរូបនេះបានសង្កត់ធ្ងន់មនុស្សបច្ចុប្បន្នចាំបាច់ត្រូវមានជំនាញ ៣ ដែលទីផ្សារការងារត្រូវការជាចាំបាច់ក្នុងនោះមានជំនាញ វិទ្យាសាស្ត្រ, វិស្វកម្ម និង សេដ្ឋកិច្ច ។
លោក Gates និយាយថា "ខ្ញុំជឿជាក់លើចំណេះដឹងមូលដ្ឋានដូចជាវិទ្យាសាស្ត្រ, គណិតវិទ្យា និង សេដ្ឋកិច្ច មានការងារជាច្រើនក្នុងថ្ងៃអនាគតត្រូវការជំនាញទាំងនោះ ដោយវាមិនសំខាន់ថាអ្នកចាំបាច់ត្រូវតែចេះខ្លាំងលើការសរសេរកូដអ្វីនោះទេ ដោយគ្រាន់ស្វែងយល់ឧបមាថាតើពួកវិស្វករគេអាចធ្វើអ្វីបានខ្លះ និងមិនអាចធ្វើអ្វីបានខ្លះ”។
ប្រភព៖ CNBC