មិនបាច់អុចក៏បានដែរ! ធូកមូស ត្រាំក៏ទឹកក៏អាចបណ្ដេញមូសបានដែរ

មិនថានៅរដូវភ្លៀង ឬរដូវវស្សាឡើយ គ្រប់គេហដ្ឋានសុទ្ធតែមានកង្វល់យ៉ាងខ្លាំងចំពោះបញ្ហាមូសច្រើនពេក ព្រោះវាបណ្តាលឱ្យកើតជំងឺគ្រុនឈាម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់កុមារ មនុស្សភាគច្រើនប្រើវិធីខុសៗគ្នាដើម្បីកម្ចាត់បញ្ហាមួយនេះ ដូចជា លាបឡេការពារមូសខាំ បាញ់ធូបមូស ដុសធូបមូសជាដើម ពេលខ្លះក្លិនរបស់ធូបមូសអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទៀតផង។

១

តាមពិតទៅ នៅមានវិធីមួយទៀត ដែលអ្នកមិនទាន់ធ្លាប់សាក គឺយកធូបមូសមកត្រាំទឹក វាថែមទាំងមិនមានក្លិនឆួលខ្លាំង ហើយមិនប៉ះពាល់សុខភាពទៀត។ តោះ! មករៀនជាមួយគ្នានូវវិធីខាងក្រោមនេះ!

ជំហានទី១ ៖ ដំបូងឡើយត្រៀមធូបមូស និងចានមួយ បន្ទាប់មកកាច់ធូបមូសនោះទៅជាកំណាត់តូចៗដាក់ចូលនៅក្នុងចាន មានក្នុងរូបភាពស្រាប់។

២

ជំហានទី២ ៖ បន្ទាប់មកចាក់ទឹកសចូលចានក្នុងបរិមាណសមល្មម ហើយយកធូបមូសដែលបានកាច់ជាកំណាត់តូចៗនោះទៅត្រាំក្នុងចាន បន្ទាប់មកចាក់ទឹកប្រេងខ្យល់ ឬទឹក Florida water ប៉ុន្មានដំណក់តំណក់ចូលទៅក្នុងនោះ រួចកូរវាឱ្យសព្វ។

៣

ជំហានទី៣ ៖ យកទឹកដែលយើងបានលាយហើយនោះ ដាក់នៅក្បែរបង្អួច ឬក្រោមគ្រែ មិនយូរប៉ុន្មាននឹងឃើញប្រសិទ្ធភាពក្នុងការដេញមូសជាមិនខាន ព្រោះទឹកប្រេងខ្យល់ និងធូបមូសមានប្រសិទ្ធភាពល្អណាស់ក្នុងការដេញមូស។ ម្យ៉ាងទៀតបើដាក់នៅក្នុងបង្គន់វិញ គឺអាចកម្ចាត់ចោលក្លិនមិនល្អថែមទៀតផង៕