ឆាប់ៗនេះ! អ្នកឆ្នាំទាំង ៣ សំណាងរឿងលុយកាក់ ដូចស្លឹកឈើជ្រុះអ៊ីចឹង រើសមិនចេះអស់

ក្នុងរយៈពេលចុងក្រោយនេះ ជាវិនាទីដែលមនុស្សកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម ទទួលបានលាភសំណាងគ្រប់ផ្នែក ជាពិសេសរឿងលុយកាក់ ហូរចូលធ្លាក់មកដូចស្លឹកឈើជ្រុះអ៊ីចឹង ចាយយ៉ាងណាក៏មិនចេះអស់ដែរ។

១. ឆ្នាំច

ហោរាសាស្ត្រ​ឆ្នាំ​ទាំង ១២ ចែង​ថា ឆ្នាំ​ច ជាមនុស្សដែលមាន​ចរិត​ទៀងត្រង់។ មនុស្សឆ្នាំនេះ ទុកចិត្តចិត្តសំខាន់ជាងអ្វីទាំអអស់។ ពួកគេ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​យ៉ាង​ល្អិតល្អន់ គិតគូរ និង​មាន​សមត្ថភាព​សង្កេត​យ៉ាង​ខ្លាំង។

ក្នុងមួយរយៈចុងក្រោយនេះ ​ឆ្នាំ​ច​នឹងមានរាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងការងារ អ្នកនឹងមានមនុស្សខ្ពង់ខ្ពស់តាមជួយពីក្រោយ អភិវឌ្ឍសមត្ថភាព និងនាំអាជីពដល់កម្រិតថ្មីមួយ ឈានទៅរកចំណុចកំពូល ស្ដុកស្ដម្ភ។

2

២. ឆ្នាំរោង

អ្នក​កើត​ឆ្នាំ​រោង មាន​ទេព​កោសល្យ​ល្អ មាន​ចក្ខុវិស័យ​ច្បាស់លាស់​។ លើសពីនេះ មនុស្សឆ្នាំរោង ក៏មានក្តីសុបិន មហិច្ឆតា និងមិនចេះអង្គុយស្ងៀមៗចាំសំណាងនោះឡើយ

ចាប់តាំងពីរដូវក្តៅមក ឆ្នាំរោងត្រូវបានបំភ្លឺដោយគ្រីស្តាល់ខ្សាច់ ដូច្នេះសំណាងល្អកើតមានជាបន្តបន្ទាប់។ អ្នកដែលមិនមានការងារធ្វើនឹងស្វែងរកការងារដែលសមរម្យសម្រាប់ពួកគេ។ អ្នកដែលមានការងារមានស្ថិរភាពនឹងបន្តអភិវឌ្ឍអាជីពរបស់ពួកគេក្នុងទិសដៅវិជ្ជមាន និងសម្រេចបានជោគជ័យដ៏អស្ចារ្យ។

1

៣. ឆ្នាំរកា

អ្នកដែលកើតក្នុងឆ្នាំរកា គឺជាមនុស្សឯករាជ្យ និងច្នៃប្រឌិត។ ពួកគេតែងតែធ្វើអ្វីៗដោយខ្លួនឯង ជាជាងរង់ចាំអ្នកដទៃជួយ។ ឆ្នាំរកាមាន​ភាព​ឆ្លាត​វៃ មាន​គំនិត​ដិត​ដាម​ជា​ច្រើន​ក្នុង​ដំណើរ​ការ​ការងារ។

ចាប់ពីថ្ងៃឧបោសថសីល លាភសំណាងរបស់ឆ្នាំមាន់ ប្រែទៅជាដំណាក់កាលរីកចម្រើន ហើយទ្រព្យសម្បត្តិកើនឡើងយ៉ាងឆាប់រហ័ស។ រាសី​នេះ​ឧទ្ទិស​ដល់​ការងារ ដូច្នេះ​លទ្ធផល​គឺ​ដូច​ការ​រំពឹង​ទុក។ អ្នក​មាន​ប្រាក់​ខែ ​ក៏​ទទួល​បាន​ជោគ​ជ័យ​ល្អៗ​ច្រើន​ដែរ រាសី​ឡើង​ត្រដែត​ខ្លាំង​ជាង​សម័យ​មុន​ទៅ​ទៀត៕

* អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok