ខ្លា និងលា ឈ្លោះគ្នាព្រោះតែរឿង ស្មៅពណ៌ខៀវ និងពណ៌បៃតង

សត្វលា បានប្រាប់ សត្វខ្លាថា "ស្មៅមានពណ៌ខៀវ"

ភ្លាមៗនោះ សត្វខ្លា ក៏បានតបទៅសត្វលាវិញថា "អត់ទេ! ស្មៅមានពណ៌បៃតង"

ការសន្ទនាមួយនេះ រឹតតែក្ដៅគគុគខ្លាំងឡើង ព្រោះតែមតិមិនស្របគ្នា សត្វលាពិតជាមិនពេញចិត្តឡើយ ដែលសត្វខ្លាមិនព្រមស្រមតាមគំនិតរបស់ខ្លួន។ ដូច្នេះ សត្វលាមិនអស់ចិត្ត កុំបាននាំសត្វខ្លាទៅប្ដឹងស្ដេចតោ ដែលកំពុងតែអង្គុយលើបល្ល័ង នៅក្នុងព្រៃដ៏ជ្រៅ។

ពេលនោះ សត្វលាក៏បានស្ទុះទៅមុខ ហើយប្រាប់ស្ដេចតោថា "លោកម្ចាស់ៗ សត្វខ្លាថា ស្មៅពណ៌បៃតង ទាំងដែលការពិតទៅ ស្មៅមានពណ៌ខៀវ សត្វខ្លានៅតែចចេស ប្រកែកនឹងខ្ញុំ លោកម្ចាស់ថាទៅមើល ស្មៅពិតជាពណ៌ខៀវមែនទេ?"

Donkey_in_guizhou_6_by_sihui128_d2sbisi Fullview

ខណៈពេលនោះដែរ ស្ដេចតោ ក៏បានតបទៅសត្វលាវិញថា " មែនហើយ ស្មៅមានពណ៌ខៀវ "

ពេលនោះ ស្រាប់តែសត្វលា ក៏ស្ទុះទៅមុខមួយជំហានទៀតដោយក្ដីអំណរ ហើយស្រែកថា ឃើញអត់ ស្មៅពណ៌ខៀវ គឺពណ៌ខៀវហើយ ប្រាប់ហើយនៅតែមិនជឿ អ៊ីចឹង សូមស្ដេចតោពិចារណា ដាក់ទោសសត្វខ្លាទៅ។

ស្ដេចតោ ក៏បានប្រកាស ដាក់ទោសសត្វខ្លាឱ្យរក្សាភាពស្ងៀមស្ងាត់ មិនឱ្យនិយាយរយៈពេល ៥ឆ្នាំ។

ការដាក់ទោសមួយនេះ បានធ្វើឱ្យសត្វលាកាន់តែត្រេកត្រអាល សប្បាយចិត្តឥតឧបមា ហើយក៏បានសើចចំអកទៅកាន់តែខ្លា។

ចំណែកឯសត្វខ្លា ក៏ព្រមទទួលយកនូវការដាក់ទណ្ឌកម្មមួយនេះ តែខ្លាចបានដើរទៅមុខមួយជំហាន ហើយបានសួរទៅកាន់ស្ដេចតោថា " តើលោកម្ចាស់គិតថា ស្មៅពណ៌ខៀវ ឬពណ៌បៃតង? ខ្ញុំច្បាស់ណាស់ ថាស្មៅមានពណ៌បៃតង។

ស្ដេចតោ ក៏បានតបទៅខ្លាវិញថា "មែនហើយ ស្មៅគឺមានពណ៌បៃតង"

Maxresdefault

ខ្លាក៏តបទៅស្ដេចតោដោយភាពអស់សង្ឃឹម " ចុះបើលោកម្ចាស់ក៏យល់ថា ស្មៅមានពណ៌បៃតងដែរ ហេតុអ្វីក៏លោកម្ចាស់ បែរជាដាក់ទោសឱ្យខ្ញុំទទួលទណ្ឌកម្មទៅវិញ?"

ពេលនោះ ស្ដេចតោក៏បាននិយាយថា "យើងដាក់ទោសឯង មិនមែនព្រោះតែរឿង ស្មៅពណ៌ខៀវ ឬពណ៌បៃតងអីនោះឡើយ តែយើងដាក់ទោស ព្រោះឯងមិនដឹងពេលវេលា កាលៈទេសៈ និងតម្លៃនៃខ្លួនរបស់ឯង។ ឯងជាសត្វដែលមានអំណាច ក្លាហាន ឈ្លាវៃ តែឯងបែរជាយកពេលវេលាដ៏មានតម្លៃ ទៅឈ្លោះប្រកែកនឹងសត្វលាល្ងីល្ងើ ដោយសារតែរឿងតូចតាច ហើយឯងបែរជាមករំខានយើងឱ្យកាត់ក្ដីរឿងអត់ប្រយោជន៍បែបនេះទៀត"

Donkey_MeiHsu_ET 1200x857

តម្លៃនៃការអប់រំ ៖ វាជារឿងដែលអាក្រក់ និងអត់ប្រយោជន៍បំផុត ដែលយើងទៅចំណាយ និងខ្ជះខ្ជាយពេលវេលា ឈ្លោះប្រកែកជាមួយនឹងមនុស្សល្ងង់ ​​​ដែលចង់តែឈ្នះដោយមិនគិតពិចារណា ថាការពិតបែបណា ត្រូវ ឬខុសបែបណា? ការដឹងពីតម្លៃនៃខ្លួនរបស់យើង មុននឹងចង់ឈ្លោះប្រកែក វែកញែករកខុសត្រូវជាមួយនរណាម្នាក់ យើងគួរតែដឹងច្បាស់ពីរឿងហេតុ ​ថារឿងនោះសមនឹងឱ្យយើងទៅបកស្រាយដើម្បីរកការពិតដែរឬទេ? អ្វីដែលសំខាន់ជាងនេះ តើមនុស្សដែលយើងត្រូវទៅតតាំងជាមួយនោះ ជាប្រភេទមនុស្សបែបណា គេមានតម្លៃនឹងឱ្យយើងទៅប្រកែកជាមួយដែរទេ?

មនុស្សខ្លះ ល្ងង់ តែប្រឹងធ្វើចេះ ចរិត រឹងរូសមានះ ចង់តែឈ្នះ ដោយមិនខ្វល់ពីការពិតបែបណា គេក៏មិនខ្វល់ថា ខ្លួនគេត្រូវឬខុសនោះដែរ សំខាន់ ឱ្យតែគេបានឈ្នះយើង នោះហើយ ជាការសប្បាយចិត្តរបស់គេ។ ដូច្នេះ បើយើងជាមនុស្សដែលឆ្លាត កុំទៅតតាំងនឹងមនុស្សប្រភេទនេះ កុំយើងឆ្លាត កុំទៅប្រកែករឿងអត់ប្រយោជន៍អី។

មនុស្សល្ងង់ខ្លៅ មិនដឹងអី តែងតែស្រែកឡូឡា ចង់បានភាពត្រូវឱ្យខ្លួនឯង ដូច្នេះ មនុស្សដែលឆ្លាត មានបញ្ញាវាងវៃ គេមិននិយាយអ្វីច្រើននោះឡើយ កាន់តែយល់សេចក្ដី គេកាន់តែស្ងៀមស្ងាត់ នោះនឹងធ្វើឱ្យខ្លួនគេរឹតតែមានតម្លៃទ្វេរដង​ មនុស្សយល់ដឹងសាច់ការណ៍ គេមិនទៅខ្វល់នឹងរឿងអត់ប្រយោជន៍ណាមួយ ជាមួយនឹងមនុស្សអត់ប្រយោជន៍នោះឡើយ៕

1

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ pHknongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: