ឈានដល់អាយុ ៣០ ឆ្នាំ ទើបយល់ច្បាស់មូលហេតុទាំងនេះ។ សង្ឃឹមថានៅក្នុងវ័យម្ភៃឆ្នាំ អ្នកអាចឆាប់ដឹងមូលហេតុទាំងនេះបានមុនកាន់តែឆាប់កាន់តែល្អ។
១.《ទាក់ទងរឿងលុយ》
ស្រឡាញ់លុយ ចូលចិត្តរកលុយ ចូលចិត្តសន្សំលុយ វាមិនគួរឱ្យខ្មាសគេទេ វាជាមុខជាមាត់របស់មនុស្សពេញវ័យ។
ឆាប់ចាប់ផ្តើមរករបរបន្ទាប់បន្សំ រៀបចំផែនការ PLAN B សម្រាប់ខ្លួនឯង។
មិនចាយលុយខ្ជះខ្ជាយ មិនធ្វើទាសកររបស់សម្ភារៈនិយម ពីព្រោះនៅពេលដែលអ្នកកាន់ប្រេនល្បីហើយជិះតុតុ ប្រាកដជាមានមនុស្សគិតថាអ្នកកាន់របស់ក្លែងក្លាយដដែល។
បង្កើតទម្លាប់កត់បញ្ជី ចំណាយមានគោលដៅ សន្សំលុយមានគម្រោង វាជាការគិតបានវែងឆ្ងាយ។
កាត់បន្ថយកការទិញ ការទិញសម្លៀកបំពាក់ញឹកញាប់ ការដូរម៉ូតគ្រប់ពេលវាមិនបានឱ្យអ្នកកាន់តែស្អាតនោះទេ។ រៀនហ្វឹកហាត់ចរិយាសម្បត្តិ ហាត់ប្រាណ បង្កើនគុណសម្បត្តិពីផ្នែកខាងក្នុងវាសំខាន់ជាង សម្លៀកបំពាក់ណែនទូរ។
ឆាប់រៀនគ្រប់គ្រងហិរញ្ញវត្ថុ មិនថាប្រាក់ខែតិចច្រើន គួរតែរៀនគ្រប់គ្រងលុយកាក់ឱ្យបានល្អ។
២.《ទាក់ទងនឹងការរស់នៅ》
មានទម្លាប់ក្រោកពីព្រលឹម រៀនគេងពីព្រលប់ ក្រោកពីព្រលឹមឱ្យបានទៀងទាត់រាល់ថ្ងៃ។ ថែរក្សាស្បែកមុខឱ្យបានត្រឹមត្រូវ។ ស្បែកដែលបានថែរក្សា និងមិនបានថែរក្សា ពេលវ័យកាន់តែចាស់ភាពខុសគ្នានឹងមើលឃើញកាន់តែច្បាស់ដែរ។
មានទម្លាប់ហាត់ប្រាណ។ បង្កើតទម្លាប់ការអាន យ៉ាងហោចណាស់មួយថ្ងៃ ៥ នាទីក៏បាន។ សាកល្បងរៀនសរសេរ សរសេររឿងដែលទាក់ទាញចិត្តយើងរាល់ថ្ងៃ បង្កើតបណ្ណាល័យនៃការយល់ដឹងរបស់អ្នកផ្ទាល់ខ្លួន។
ទម្លាប់ប៉ុន្មាខាងលើ គួរតែក្លាយមកដូចជាការញុំាបាយដែលអ្នកខ្វះមិនបាន។
កាត់បន្ថយទូរស័ព្ទ កាត់បន្ថយការមើលរឿងភាគ កាត់បន្ថយការនិយាយដើមគេ មកធ្វើរឿងដែលមានប្រយោជន៍ នោះពេលវេលានឹងផ្តល់ជាកាដូមានតម្លៃសម្រាប់អ្នកមិនខាន។
___________________________
៣.《ទាក់ទងនឹងការរីកចម្រើន》
កុំគូសកំណត់ព្រំដែលឱ្យខ្លួនឯង ចង់ធ្វើអ្វីក៏ធ្វើចុះ សក្តានុពលរបស់អ្នក គឺគ្មានដែនកំណត់ទេ។
ពីមួយថ្ងៃទៅមួយថ្ងៃ មើលទៅហាក់ដូចជាគ្មានអ្វីប្លែក ប៉ុន្តែនៅថ្ងៃណាមួយវានឹងបញ្ជាក់ឱ្យឃើញពីតម្លៃនៃការតស៊ូមិនបោះបង់របស់អ្នក។
ដាំដើមឈើធំមួយដើម ពេលវេលាដែលល្អបំផុត គឺដាំនៅម្ភៃឆ្នាំមុន បន្ទាប់មកគឺដាំនៅពេលនេះ ចាប់ផ្តើមពេលណាក៏មិនហួសពេលដែរ។
រក្សាជំហររៀនដល់ចាស់ បង្កើនចំណេះដឹង ងើបពីព្រលឹម រៀនសូត្រ ហាត់ប្រាណ ដឹងគុណ មានក្តីស្រមៃ ទាំងនេះ គឺជាដើមទន់មានតម្លៃទាបបំផុតក្នុងការបណ្តាក់ទុនសម្រាប់ខ្លួនឯង។
នៅពេលអ្នកកាន់តែខ្លាំង ពីភពលោកនឹងកាន់តែទន់ភ្លន់ចំពោះអ្នក។ ពេលជួបបញ្ហា កុំរត់គេច ហ៊ានទទួលខុសត្រូវចំពោះភារៈកិច្ចរបស់ខ្លួនឯង ដោះស្រាយបញ្ហា ទើបធ្វើឱ្យអ្នកកាន់តែពូកែ។
________________________
៤.《ទាក់ទងនឹងចិត្តគំនិត》
ត្រូវរៀនចេះស្រឡាញ់ខ្លួនឯង កុំរំពឹងចាំតែទទួលបានក្តីស្រឡាញ់ពីគេ។ ប្រសិនបើអ្នករីកស្រស់បំព្រង មេអំបៅនឹងហោះមករកអ្នកដោយខ្លួនឯង។
កុំបន្ទោសឪពុកម្តាយ កុំចេះតែលើកយកវិបត្តិគ្រួសារ ជីវិតកុមារភាពអាក្រក់មកធ្វើជាលេស។
ក្រោយអាយុ ២០ ឆ្នាំ ជីវិតគឺជារបស់អ្នកសម្រេចដោយខ្លួនឯង ចង់នៅតែធ្លាក់កប់ភក់ ឬចង់រើខ្លួនងើបឡើង វាជាការជ្រើសរើសរបស់អ្នក។
រក្សាទឹកចិត្តល្អ និយាយសម្តីល្អ ធ្វើរឿងល្អ រាល់គំនិតល្អ និងទង្វើរល្អរបស់អ្នក ប្រាកដជាទទួលបានផលល្អ សំណាងល្អមិនខានឡើយ។ ដូចគ្នា សម្តីអាក្រក់ និងទង្វើអាក្រក់ប្រាកដជានាំមកនូវសំណាងអាក្រក់។
រក្សាចិត្តស្ងប់គិតពិចារណារឿងកន្លង ពេលទំនេរជជែកគ្នាកុំនិយាយរិះគន់អ្នកដទៃ។ រៀនដល់ចាស់ រីកចម្រើនដល់ចាស់។ លើលោកនេះគ្មានអ្វីដែលនៅឋិតថេរមិនប្រែប្រួលឡើយ។
________________________
៥.《ទាក់ទងនិងរឿងការងារ》
Make up ស្តើងៗតាមបែបធម្មជាតិ ឱ្យខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយ មើលទៅមានស្មារតីល្អ។ នៅកន្លែងធ្វើការ ការ make up គឺជាមុខមាត់ គឺជាការគោរពឱ្យតម្លៃអ្នកដទៃ។
ដាច់ខាតត្រូវតែមានការងារ មុខរបរសម្រាប់ខ្លួនឯង កុំធ្វើជាស្ត្រីមេផ្ទះតែមួយមុខ។ មានបញ្ហាវិបត្តិគ្រួសារកើតឡើងច្រើនណាស់ គឺបណ្តាលមកពីអ្នកគ្មានប្រភពចំណូលនេះហើយ។ ការងារ រកលុយ នឹងធ្វើឱ្យអ្នកកាន់តែមានតម្លៃ និងកាន់តែមានទំនុកចិត្ត។
កុំខ្លាចពិបាកហត់នឿយធ្វើការ គួរតែខំលត់ដំឱ្យបានច្រើនទើបជីវិតកើតមកមិនទទេរឥតប្រយោជន៍ ផ្លូវដែលអ្នកបានដើរគ្រប់ជំហានសុទ្ធតែសាច់ការទាំងអស់។ ចំពោះការងារ សមត្ថភាពជារឿងសំខាន់ ចិត្តគំនិតរឹតតែសំខាន់។ កុំគិតថាការប្រើល្បិចបន្តិចបន្តួចខ្សែលើយកប្រៀបគេ គេមើលដឹងទាំងអស់។
ការស្ម័គ្រចិត្តទទួលរ៉ាប់រង់ភារៈកិច្ច មិនទម្លាក់កំហុសឱ្យគេ ស្ម័គ្រចិត្តរកវិធីដោះស្រាយបញ្ហា
បញ្ចេញសមត្ថភាពខ្លាំងរបស់ខ្លួនឯង បញ្ជាក់ឱ្យកន្លែងការងារឃើញថាអ្នកជាបុគ្គលិកដែលគេមិនអាចខ្វះបាន។
______________________
៦.《រឿងទំនាក់ទំនងក្នុងសង្គម》
ពាក់កណ្តាលនៃបញ្ហាទាំងអស់ គឺបានមកដោយសារជីវិតរស់នៅត្រូវបានគេរំលោភបំពាន។ ឯពាក់កណ្តាលទៀត គឺយើងចង់ទៅរំលោភបំពានជីវិតរស់របស់គេ។ កំណត់ព្រំដែនឱ្យច្បាស់លាស់ កុំចេះដឹងរឿងរ៉ាវជីវិតគេច្រើនពេក។
ប្រសិនបើអ្នកត្រូវ អ្នកមិនចាំបាច់ខឹងច្រលោតទេ។ ប្រសិនបើអ្នកខុស អ្នកគ្មានសិទ្ធនឹងបញ្ចេញកំហឹងទេ។ ពឹងគេមិនដូចពឹងខ្លួនឯង អ្នកទុកចិត្តបាន គឺមានតែខ្លួនយើងប៉ុណ្ណោះ!
គ្មានអ្នកទៅចាប់អារម្មណ៍នឹងអ្នកច្រើនពេកនោះទេ ធម្មតាៗទៅ ជួនកាលអ្នកដទៃពិតជាមិនដឹងអ្វីទេ មិនបានមើលងាយមើលថោកអីទេ តែអ្នកខ្លួនឯងទៅវិញទេដែលចាប់អារម្មណ៍និងខ្លួនឯងខ្លាំងពេកប៉ុណ្ណោះ!
កុំមានអារម្មណ៍ថាខុសឆ្គងដែលបដិសេធនឹងគេ មនុស្សដែលមករំខានអ្នកដោយឥតខ្មាសអៀន តាមពិតទៅក៏មិនមែនមនុស្សល្អណាស់ណាដែរ។
កុំបារម្ភខ្លាំងពេក រឿងហេតុកើតឡើង ទៅតាមដំណើររបស់ធម្មជាតិ ឱ្យវាកើតឡើងទៅចុះ។ បើអ្នកគិតចង់ទប់ស្កាត់ខ្លាំងពេកអ្នករងរបួសខ្លាំង គឺជារូបអ្នក។
មិនចាំបាច់ទៅទ្រគេខ្លាំងពេកទេ នោះវាធ្វើឱ្យបាត់តម្លៃខ្លួនយើង។ គេល្អ អ្នកក៏មិនអន់ដែរ។ បដិសេធទំនាក់ទំនងសង្គមដែលឥតបានការ ហើយមករីករាយក្នុងការនៅម្នាក់ឯង។
មិនបកស្រាយ មិនពិន្យល់ច្រើន។ មនុស្សដែលយល់ពីយើងមិនចាំបាច់បកស្រាយ។ ឯមនុស្សដែលមិនយល់ពីយើងក៏មិនសក្តិសមតម្លៃឱ្យយើងចំណាយពេលបកស្រាយដែរ។
បើមិនធ្លាប់ភ្លក្សរសជាតិទុក្ខវេទនារបស់គេធ្លាប់ជួបទេ កុំពន្យល់គេឱ្យមានចិត្តទូលាយលើកលែងទោស។
រៀនសម្តែងមតិ រៀនបញ្ចេញមតិ!
គ្មានអ្នកណាចាំអង្គុយទាយថាយើងត្រូវការអ្វី?
ចង់បានអ្វីនោះទេ!
ប្រភព 小红书
បកប្រែ សុខ គឹមទៀវ