ជាការពិតណាស គ្រួសារមួយដែលមានសុភមង្គល និងសន្តិភាព កូនៗទទួលបានជោគជ័យគឺតែងតែមានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងរបៀបដែលស្ត្រីមាននៅក្នុងផ្ទះ ការប្រព្រឹត្តចំពោះប្តី និងកូន។ ឬអាចនិយាយបានស្ត្រីគឺជាហុងស៊ុយដ៏សំខាន់បំផុតនៃគ្រួសារ នឹងមានឥទ្ធិពលយ៉ាងខ្លាំងដែលអាចនាំភាពជោគជ័យឬបរាជ័យទាំងមូលចូលក្នុងគ្រួសារបាន។
ផ្ទុយទៅវិញ ប្រសិនបើស្រ្តីមានគំនិតអាក្រក់ក្នុងចិត្ត ប្រព្រឹត្តខុស គ្មានការគោរព នោះគ្រួសារនឹងកាន់តែមិនមានស្ថិរភាព និងគ្រោះថ្នាក់ដល់សមាជិកទាំងអស់ក្នុងគ្រួសារ។
ស្ត្រីដែលមានចិត្តតែមួយ និងបេះដូងតែមួយក្នុងគ្រួសារ៖ លើលោកនេះគ្មានមនុស្សស្រីណាដែលដូចគ្នានោះទេ ម្នាក់ៗអាចមានភាពស្រស់ស្អាតរៀងៗខ្លួន ខ្លះរឹងមាំ រស់រវើក ខ្លះមានសន្តិភាព និងសុភាពរាបសារ។ ប៉ុន្តែមិនថាពួកគេមានបុគ្គលិកលក្ខណៈបែបណានោះទេ លក្ខណៈសំខាន់បំផុតគឺភាពស្មោះត្រង់ និងភាពតែមួយ ប្រសិនបើគ្មានវាទេ នោះមានន័យថា នារីប្រៀបដូចជាផ្កាដែលគ្មានក្លិន។
ភរិយាដែលមានគុណធម៌អាចមានសមត្ថភាពធ្វើឲ្យគ្រួសារបានរីកចម្រើន ហើយភរិយាល្អក៏មិនស្ថិតនៅលើសម្រស់តែមួយដែរ តែត្រូវតែស្ថិតក្នុងភាពស្រស់ស្អាតនៃព្រលឹង។
ស្ត្រីដែលមិនគិតែលើរឿងឥតប្រយោជន៍៖ ភរិយាដែលយកចិត្តទុកដាក់ខ្លាំងលើតម្លៃសម្ភារៈ គោរពប្រណិប័តន៍លុយកាក់ និងចំណាយដោយឥតប្រយោជន៍ មិនអាចក្លាយជាជំនួយដ៏រឹងមាំសម្រាប់គ្រួសារពីខាងក្នុងឡើយ។ មួយវិញទៀត ទោះគ្រួសារមានសុភមង្គលឬអត់ សន្តិភាព ឬមិនរីកចម្រើន ឥទ្ធិពលរបស់ប្រពន្ធក៏នៅតែមានលក្ខណៈសំខាន់ខ្លាំងណាស់។
ស្រ្តីក្នុងនាមជាអ្នកថែទាំជីវិតខាងវិញ្ញាណរបស់សមាជិកទាំងអស់ ត្រូវតែបត់បែនគ្រប់ស្ថានភាពទាំងអស់ មិនថាខ្ពស់ឬទាប អ្នកមាន ឬអ្នកក្រ ត្រូវតែចេះបន្ទាបខ្លួន និងអត់ធ្មត់ អត់ឱន និងយោគយល់ ប៉ុន្តែមិនត្រូវលំអៀងទេ។
ស្ត្រីដែលមានការគោរពមាតាបិតា គោរពចាស់ទុំក្នុងគ្រួសារ៖ ការគោរពបូជាមិនត្រឹមតែជាគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឱ្យសេចក្តីថ្លៃថ្នូរ និងចិត្តរបស់បុគ្គលម្នាក់ៗដែរ។ ប្រសិនបើអ្នកចង់ដឹងថា ប្រពន្ធជាគំរូ និងល្អយ៉ាងណានោះ សូមមើលពីរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកចាស់ទុំក្នុងគ្រួសារ ជាពិសេសឪពុកម្តាយទាំងសងខាង។ ដោយសារនៅពីក្រោយបុរសជោគជ័យម្នាក់ តែងតែមានរូបភាពស្រ្ដីដែលលះបង់ខ្លួនឯងដោយស្ងៀមស្ងាត់ ដើម្បីអោយស្វាមីបានលះបង់ពេញលេញក្នុងការងារ។
ប្រភព៖ បរទេស