សម្រស់គឺជាផ្នែកមួយដ៏សំខាន់របស់មនុស្សស្រី។ ក្នុងនោះ សូម្បីតែពណ៍ភ្នែកដែលអ្នកផាត់រាល់ថ្ងៃក៏អាចសរបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ។ ដើម្បីឲ្យកាន់តែច្បាស់ ចូរស្វែងយល់បន្ថែមទាំងអស់គ្នា!
ពណ៌ទឹកប្រាក់
ប្រសិនបើអ្នកស្រលាញ់កូល័រភ្នែកពណ៌ទឹកប្រាក់ អ្នកគឺជាស្រ្តីដែលសមរម្យ សមសួនគួរជាទីគោរព។ អ្នកចូលចិត្តប្រើរបស់ដែលមានតម្លៃនិងចូលចិត្តភាពសុីវីល័យតែមិនឆ្មើងឆ្មៃ។
ពណ៌ទឹកបុិច
ប្រសិនបើអ្នកស្រលាញ់កូល័រភ្នែកពណ៌ទឹកបុិច អ្នកគឺជាស្រ្តីម្នាក់ដែលពូកែក្នុងការដឹកនាំគេទៅរកភាពជោគជ័យ។ អ្នកធ្វើការងារម៉ត់ចត់និងសង្កេតទៅលើគ្រប់ជ្រុងជ្រោយ មិនមែនលំៗយកតែលុយនោះទេ។
ពណ៌បៃតងខ្ចី
ប្រសិនបើអ្នកស្រលាញ់កូល័រភ្នែកពណ៌បៃតងខ្ចី អ្នកគឺជាមនុស្សដែលសាមញ្ញៗនិងគួរឲ្យចង់រាប់អាន។ អ្នកជាស្រ្តីម្នាក់ដែលគួរឲ្យគោរពដោយសារអ្នកមិនខ្វល់ខ្វាយពីសម្តីលេបខាយរបស់អ្នកដ៏ទៃនិងមានចិត្តទូលាយតែងជួយគេជួយឯងមិនគិតពីសំណង។
ពណ៌ទឹកក្រូច
ប្រសិនបើអ្នកស្រលាញ់កូល័រភ្នែកពណ៌ទឹកក្រូច អ្នកគឺជាស្រ្តីដ៏រួសរាយ រាក់ទាក់និងចូលចិត្តភាពសប្បាយរីករាយ។ អ្នកតែងចំណាយពេលដ៏មានតម្លៃជាមួយក្រុមគ្រួសារ មិត្តភក្តិនិងតែងតែធ្វើឲ្យអ្នកជុំវិញខ្លួនសើចក្អាកក្អាយ មិនចេះរីងស្ងួតឡើយ។
ពណ៌ផ្កាឈូក
ប្រសិនបើអ្នកស្រលាញ់កូល័រភ្នែកពណ៌ផ្កាឈូក អ្នកជាស្រ្តីដែលពោរពេញទៅដោយទំនុកចិត្ត។ អ្នកគឺជាមនុស្សឯករាជ្យ ចូលចិត្តធ្វើអ្វីដែលខ្លួនស្រលាញ់ដោយមិនខ្វល់ពីភាពពេបជ្រាយរបស់អ្នកដ៏ទៃនិងតែងលេចធ្លោជាងគេនៅគ្រប់ទីកន្លែង៕
ប្រភព៖ បរទេស