កុំឆ្ងល់ថា ហេតុអ្វីបានគ្រួសារចេះតែក្ររហូត បើនៅមាន៣ចំណុចនេះក្នងផ្ទះ!!

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចក្លាយជាអ្នកមានជារៀងរហូតបាន? ខាងក្រោមនេះជាមូលហេតុចម្បង៖

គ្រួសារមិនមានសីលធម៌

ហុងស៊ុយ​គ្រួសារ​ មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ដែល​អាច​ធ្វើ​ឱ្យ​គ្រួសារ​ក្រីក្រ​ក្លាយជា​អ្នកមាន ហើយ​ផ្ទុយ​មក​វិញ​គ្រួសារ​អ្នក​មាន​ក៏​ក្លាយជា​អ្នកក្រវិញបាន។ ទន្ទឹមនឹងនេះដែរ ប្រសិនបើគ្រួសារមិនបានប្រកាន់ខ្ជាប់នូវសីលធម៌ល្អទេ នោះមានន័យថា សមាជិកគ្រួសារនឹងមានរបៀបរស់នៅមិនសមរម្យ ដែលជាហេតុធ្វើឱ្យជោគវាសនាគ្រួសារកាន់តែមិនច្បាស់លាស់។

កូនមិនចង់រៀន មិនរីកចម្រើន

ឪពុកម្តាយមិនអាចនៅជាមួយកូនអស់មួយជីវិតបានទេ ដូច្នេះហើយ ឪពុកម្តាយត្រូវតែផ្តល់ពេលវេលា និងកន្លែងសមរម្យសម្រាប់កូនៗ ដើម្បីអភិវឌ្ឍ និងរៀនតាមលក្ខណៈឯករាជ្យ។

ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលឪពុកម្តាយផ្តល់ឱ្យកូន មិនមែនជាលុយទេ តែជាការអប់រំទើបត្រឹមត្រូវ។ ឪពុកម្តាយមិនថាមានលុយប៉ុន្មានទេ គឺអាចរក្សាបានត្រឹមតែពីរបីទសវត្សរ៍ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើកុមារធំឡើងជាមួយនឹងគុណសម្បត្តិល្អ ហើយការរៀនសូត្រជ្រៅជ្រះគឺជាមូលដ្ឋានសម្រាប់គ្រួសារដើម្បីរក្សាស្ថានភាពដដែល និងជីវិតកាន់តែប្រសើរឡើង។ ដូច្នេះ ទោះ​អ្នក​ក្រ​ប៉ុណ្ណា​ក៏​ដោយ អ្នក​មិន​អាច "ក្រ" ក្នុង​ការ​អប់រំ​បាន​ឡើយ។ បើ​ការ​អប់រំ​ក្រ គ្រួសារ​នឹង​ក្រ​រហូត។

ស្ត្រី​មិន​ចេះ​នៅ​ផ្ទះ និង​ចាយ​លុយ​

សារៈសំខាន់របស់ស្ត្រីក្នុងគ្រួសារគឺការមិនបង្កជម្លោះ ប៉ុន្តែបើ​ស្ត្រី​ចេះ​តែដើរ​លេង រាំ និងចាយវាយ​យ៉ាង​ខ្ជះខ្ជាយ ហើយ​ធ្វេសប្រហែស​ក្នុង​ការ​មើលថែ​គ្រួសារ និង​បង្រៀន​កូន នោះ​គ្រួសារ​នឹង​មិន​អាច​ក្លាយជា​អ្នកមាន​បានទេ​។ ជាពិសេស ការចំណាយដោយមិនគិត មិនយកចិត្តទុកដាក់លើស្ថានភាពសេដ្ឋកិច្ចនៅផ្ទះនឹងនាំទៅរកវិបត្តិ។

ជាងនេះទៅទៀត នៅពេលដែលមានបញ្ហាណាមួយកើតឡើង គ្រួសារក៏ស្ថិតក្នុងស្ថានភាពអសកម្មផងដែរ។ បើ​ស្ថានភាព​បែប​នេះ​នៅ​តែ​មាន កុំ​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​មាន ការ​ក្ស័យ​ធនជាក់ជាមិនខាន​គ្រាន់​តែ​ឆាប់​ឬ​ក្រោយប៉ុណ្ណោះ។

ប្រភព៖ បរទេស