បុរសដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលពូកែខាងទស្សនៈផ្លូវចិត្ត មានថ្វីមាត់ពូកែនិយាយ ពូកែលួងលោម ដែលធ្វើឱ្យនារីណាបាននិយាយជាមួយហើយ សុទ្ធតែលង់ស្រឡាញ់លើគេ។ ម្យ៉ាងទៀត មនុស្សទាំងនេះក៏មានប្រាជ្ញាឈ្លាសវៃ ពេលខ្លះ អាចនឹងឆ្លាតជ្រុល ធ្វើឱ្យពួកគេបញ្ចេញនូវចរិតធ្វើបាបមនុស្សស្រីក្បែរខ្លួនថែមទៀតផង។
១. បុរសឆ្នាំថោះ ៖ អ្នកកើតឆ្នាំទន្សាយ ជាមនុស្សដែលមានមន្តស្នេហ៍ខ្លាំង គួរឱ្យទាក់ទាញខ្លាំងចំពោះភេទផ្ទុយ។ ក្នុងរឿងស្នេហា បុរសឆ្នាំទន្សាយគឺជាឆ្នាំមនុស្សពូកែលួងលោម សម្ដីផ្អែម ប៉ុន្តែតែងតែរង់ចាំមានស្នេហាស្រស់ស្អាត និងមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ ទើបបុរសទាំងនេះ ព្រមមានគូជីវិត។ ទោះបីជាមនុស្សដែលកើតក្នុងឆ្នាំទន្សាយមានមន្តស្នេហ៍ក៏ពិតមែន តែមនុស្សទាំងនេះ មិនលេងសើចជាមួយនឹងអារម្មណ៍មនុស្សស្រីក្បែរខ្លួនឡើយ តែយ៉ាងណា ពួកគេពិតជាមានមនុស្សស្រីស្រឡាញ់ច្រើម។ ដូច្នេះហើយ អ្នកដែលកើតឆ្នាំ ទន្សាយ តែងតែត្រូវគេយល់ច្រឡំថាជាមនុស្សសាវា។
ក្រៅពីនេះ អ្នកកើតឆ្នាំទន្សាយក៏មានភាពឆ្លាតវៃដែរ ដោយបន្ថែមចរិតលេងសើច ហើយក៏ចេះជួយមនុស្សស្រីក្បែរខ្លួន។ ដូច្នេះហើយ ទោះជាមនុស្សទាំងនេះទៅទីណាក៏ដោយ ក្មេងស្រីដើរតាម ធ្វើឱ្យអ្នកណាម្នាក់ដែលជាដៃគូរបស់គេមានអារម្មណ៍ប្រចណ្ឌ បើអ្នកមានគូស្នេហ៍ក្នុងឆ្នាំនេះ អ្នកប្រាកដជាត្រូវប្រឹងប្រែងដើម្បីបញ្ជាក់ជំហររបស់អ្នក។
២. បុរសឆ្នាំមមី ៖ អ្នកកើតឆ្នាំមមីរ ចូលចិត្តធ្វើដំណើរផ្សងព្រេង និងរៀនអ្វីថ្មីៗក្នុងជីវិត។ ម្យ៉ាងទៀត ចំពោះបុគ្គលិកលក្ខណៈវិញ អ្នកដែលកើតក្នុងឆ្នាំសេះ មានភាពវៃឆ្លាត រស់រវើក មានចក្ខុវិស័យវែងឆ្ងាយ ទើបទទួលបានការកោតសរសើរជាពិសេសពីស្រីៗនៅជុំវិញខ្លួន។ ឆ្នាំសេះខ្លួនឯង គឺមានភាពចុះសម្រុងគ្នា និងមានតម្លៃ មិនដែលចាញ់អ្នកណាឡើយ ដូច្នេះហើយ វាតែងតែហ៊ុំព័ទ្ធដោយផ្កា។ ដូច្នេះហើយ អ្នកដែលមានប្តី ឬគូស្នេហ៍ក្នុងវ័យនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាបើកចំហរថា មាននរណាម្នាក់ចង់មកជំនួសអ្នក។ ទោះជាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ អ្នកដែលកើតឆ្នាំមមីរ មានទំនាក់ទំនងស្នេហាល្អ ងាយជួបដៃគូជីវិត។
៣. បុរសឆ្នាំច ៖ ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំច មានភាពវៃឆ្លាត រហ័សរហួន និងចេះយល់ចិត្តមនុស្សភេទផ្ទុយជានិច្ច។ អ្នកដែលកើតឆ្នាំច មិនដឹងពីរបៀបបដិសេធសំណើររបស់អ្នកដទៃទេ ដូច្នេះហើយទើបគេស្គាល់ថាជាមនុស្សល្អ រួសរាយរាក់ទាក់ និងតែងតែជឿទទួលបានការទុកចិត្តពីស្រីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកលក្ខណៈរបស់មនុស្សដែលកើតក្នុងឆ្នាំច មានភាពរីករាយ រស់រវើក តែងតែនិយាយចេះលេងសើច ធ្វើឱ្យមនុស្សជុំវិញខ្លួនញញឹមយ៉ាងមានក្ដីសុខ។ ដោយសារតែបុគ្គលិកលក្ខណៈបែបនេះ ទើបអ្នកកើតឆ្នាំច តែងតែហ៊ុំព័ទ្ធដោយស្រីស្អាតៗជាច្រើន ដែលចូលមកនែបនិត្យ និងចង់បានបុរសទាំងនេះជាគូ៕
(*) អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!