អ្នកប្រើប្រាស់បណ្តាញ Twitter ក្នុងប្រទេសជប៉ុនកំពុងជ្រួលជ្រើម ផ្អើលនាំគ្នាចែករំលែកនូវរូបភាពកាបូបស្ពាយមួយដែលមានរូបរាងដូចទៅនឹងសត្វឆ្មាបេះបិទ!
កាបូបស្ពាយដ៏គួរឲ្យស្រលាញ់មួយនេះត្រូវបានបង្កើតឡើងដោយអ្នកស្រី Miho Katsumi ដែលគាត់បានចំណាយពេលយ៉ាងយូរដើម្បីដេរកាបូបទាំងអស់នេះឡើងដោយដៃផ្ទាល់។ នៅក្នុងកាបូបមួយគាត់ត្រូវចំណាយពេលរយៈពេលបីខែដើម្បីលេចចេញនូវសមិទ្ធិផល។
កាលពីកំឡុងខែមេសា អ្នកស្រីបានបង្ហោះរូបភាពកាបូបស្ពាយនេះទៅកាន់បណ្តាញសង្គម Instagram រួចត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងដោយអ្នកខ្លះយល់ច្រឡំថាវាជាសត្វឆ្មាមែនទែន។
ចំណែកឯតម្លៃវិញគិតជាប្រាក់យ៉េនគឺ១៤០០០០យ៉េន ដែលស្មើនឹង ១០០០ដុល្លារសហរដ្ធអាមេរិក។ សត្វឆ្មានៅប្រទេសជប៉ុនត្រូវបានគេចាត់ទុកជាសត្វដែលគួរគោរពបូជានិងនាំមកនូវសំណាងល្អ៕
ប្រភព៖ បរទេស