តើអ្នកមានដែរឆ្ងល់ទេ ថាលុយដែលរកបានប៉ុន្មានមិនដែលសល់សោះអញ្ចឹង? នេះអាចបណ្តាលមកពីការចំណាយខ្ជះខ្ជាយឬចំណាយទៅលើអ្វីដែលមិនសំខាន់ជាដើម។ នេះគឺជារបៀបសន្សំសំចៃលុយងាយៗដែលអ្នកចាប់ផ្តើមអនុវត្តនៅក្នុងខែថ្មីនេះបាន៖
១. ទឹកភ្លើង
ការចំណាយរបស់អ្នកអាចនឹងកើនឡើងដោយសារតែថ្លៃទឹកភ្លើងប្រចាំខែ។ អ្នកមិនគួរបើកភ្លើងចោលឬប្រើទឹកខ្ជះខ្ជាយនោះទេ។
២. ចំណាយទៅលើកាហ្វេ
អ្នកជាមនុស្សញៀនកាហ្វេមែនទេ? ចំណាយប្រចាំថ្ងៃរបស់អ្នកអាចបណ្តាលមកពីកាហ្វេដែលអ្នកកាន់ក្នុងដៃតម្លៃពីរទៅបីដុល្លារនោះឯង។ អ្នកអាចសាកល្បងឆុងកាហ្វេញុំានៅផ្ទះដើម្បីសន្សំសំចៃថវិកាបានខ្លះ។
៣. ចំណាយទៅលើការញុំាក្រៅ
អាហារនៅតាមហាងមានតម្លៃមិនក្រោម ១ដុល្លារនោះទេ ហើយប្រសិនបើអ្នកចូលហាងជាប្រចាំនោះការចំណាយរបស់អ្នកនឹងកើនឡើងជាលំដាប់។ ដូចនេះ អ្នកគួរចំណាយពេលធ្វើម្ហូបញុំាជាលក្ខណៈគ្រួសារឬម្នាក់ឯងនៅផ្ទះប្រសើរជាង។
៤. កាត់នូវទម្លាប់អាក្រក់
ប្រសិនបើអ្នកមានទម្លាប់ជក់បារីដើមឬបារីអេឡិចត្រូនិច អ្នកគួរចាប់ផ្តើមកាត់ផ្តាច់វាសន្សឹមៗដោយសារថវិការជាច្រើនរបស់អ្នកត្រូវបានចំណាយទៅលើរបស់ទាំងនោះ។
៥. ទិញខោអាវក្បាលគីប
សម្រាប់អ្នកដែលស្រលាញ់ Fashion តែមិនចង់ចំណាយដប់ ម្ភៃដុល្លារទៅលើសម្លៀកបំពាក់ទាន់សម័យ អ្នកអាចសាកល្បងទិញខោអាវក្បាលគីបឬ Second-hand មកស្លៀកពាក់វិញ។ ខោអាវទាំងនោះភាគច្រើនមានតម្លៃថោក ស្អាតនិងគុណភាពមិនចាញ់ខោអាវ Brand នោះទេ៕
ប្រភព៖ បរទេស