មានមនុស្សចរិត ៣ ប្រភេទ ស្នាក់នៅក្នុងផ្ទះ ជួយឲ្យគ្រួសារឆាប់​មាន​ទ្រព្យ​សម្បត្តិ​ នាំលាភសំណាងហូរហៀរ

ទាំងនេះជាមនុស្សមានលក្ខណៈសំខាន់ ៣ នាក់ ដែលស្នាក់នៅ​ក្នុង​ផ្ទះ​អាចនាំលាភ ​សំណាង​លើសល​ប់ដល់មួយ​គ្រួសារ តើ​ពួក​គេ​ជា​អ្នក​ណា?

មនុស្សចាស់ដែលមានទេពកោសល្យ

ពាក្យ​ចាស់​ពោល​ថា ការ​មាន​មនុស្ស​ចាស់​នៅ​ក្នុង​ផ្ទះ​ប្រៀប​ដូច​ជា​មាន​ទ្រព្យ​សម្បត្តិ ដោយសារមនុស្សវ័យចំណាស់បានជួបប្រទះនូវព្រឹត្ដិការណ៍ក្នុងជីវិតជាច្រើន ដូច្នេះពួកគេដឹងថាពេលណាត្រូវធ្វើអ្វីមួយឱ្យបានត្រឹមត្រូវ។ ប្រសិនបើគ្រួសារមានមនុស្សចាស់ទុំបែបនេះ យើងហាក់ដូចជាមាននរណាម្នាក់នៅពីក្រោយយើង ជាពិសេសពេលមានបញ្ហា អ្នកអាចសុំយោបល់ និងបទពិសោធន៍សំខាន់ៗបាន។

ភរិយាប្រកបដោយគុណធម៌

មនុស្សបុរាណនិយាយ​ថា​ "បុរស​ដែល​បាន​ប្រពន្ធ​ល្អ​គឺ​បាន​ពរ​បី​ជំនាន់"​ ស្ត្រី​ល្អ​តែងតែ​គោរព​ឪពុកម្តាយ​ក្មេក ជា​កូនប្រសា​ស្រី និង​អប់រំ​កូន​ដោយ​ភាពអត់ធ្មត់ ​ប្រាកដណាស់គ្រួសារនឹងមានតែភាព​​រីកចម្រើន​តាម​ពេលវេលា។

យ៉ាងណាមិញ បុរស​ដែល​រៀប​ការ​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ស្តង់ដារ​សម្រស់​ប៉ុណ្ណោះ​ទេ។ ព្រោះមនុស្សស្រីអាចនឹងមានរូបរាងធម្មតា ប៉ុន្តែព្រលឹងដ៏ស្រស់ស្អាតសម្រាប់មនុស្សស្រីគឺជាមនុស្សដែលអ្នកអាចប្រគល់ជីវិតនៅជាមួយគ្នាបាន។

បុរសដែលមានឆន្ទៈឈានទៅមុខ

ក្នុង​ផ្ទះ​បើ​មាន​បុរស​ណា​មាន​ឆន្ទះ​ចម្រើន ទោះ​បី​ក្រ​ក៏​ប្រាកដ​នឹងក្លាយជាអ្នកមាន​ទៅ​ថ្ងៃ​មុខជាក់ជាមិនខាន។ បុរស​កើត​មក​ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់​មួយក្នុង​គ្រួសារ ត្រូវស៊ូទ្រាំ​នឹង​រឿងជាច្រើន ​ដែល​មនុស្ស​មិន​ទាន់​រៀបការ​​មិន​អាច​យល់​បាន។ លើសពីនេះ បុរស​ដែល​ស្រឡាញ់​ប្រពន្ធ​កូន ហើយ​បង្កើត​បរិយាកាស​គ្រួសារ​ចុះសម្រុង​គ្នា​ជា​ភាព​រុងរឿង​បំផុតណាស់។

ប្រភព៖ បរទេស