មនុស្សមានចរិត ៣ ប្រភេទ ចូលចិត្តនិយាយច្រើន ងាយបង្កជម្លោះ ដែលអ្នកមិនគួរយកខ្លួនក្បែរ

កាលណាមនុស្សនិយាយច្រើន និយាយតាមអំពើចិត្ត ច្បាស់ណាស់ពួកគេប្រាកដជាមិនអាចគ្រប់គ្រងបាននូវការនិយាយដោយមិនគិត មិនដឹងថាពាក្យអ្វីត្រូវនិយាយ ពាក្យអ្វីល្អ ពាក្យអ្វីអាក្រក់ រហូតអាចបង្កជាជម្លោះរវាងមនុស្សជុំវិញខ្លួនថែមទៀតផងដែ។ ខាងក្រោមនេះជាមនុស្ស ៣ ប្រភេទ ដែលអ្នកគួរតែប្រយ័ត្ន៖

១.មនុស្ស​ពេលជួប​បញ្ហា​តែងអន់​ចិត្ត​នឹង​អ្នកដទៃ

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មនុស្ស​ជា​ច្រើន​តែង​មាន​ការ​អាក់​អន់​ចិត្ត ហើយចូលចិត្តបន្ទោសអ្នកដទៃ ឬឪពុកម្តាយថាអយុត្តិធម៌ បន្ទោសលើការងារច្រើនពេក បន្ទោសមិត្តភ័ក្តិ និងសាច់ញាតិមិនយល់ចិត្ត។

ការ​អាក់អន់ចិត្ត​គឺ​ជា​អារម្មណ៍​បណ្ដោះអាសន្ន ដែលអាចធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​តានតឹង ហើយ​បង្កជម្លោះកាន់តែងាយ​​។ កត្តាទាំងនេះ មិន​ត្រឹមតែ​ធ្វើឱ្យ​សុខភាព​ខ្លួនឯង​កាន់តែ​អាក្រក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​សាច់ញាតិ និង​មិត្តភ័ក្តិ​ឃ្លាតឆ្ងាយពី​បន្តិច​ម្តងៗទៀតផង​។

ការអន់ចិត្តគឺជារឿងដែលគ្មានប្រយោជន៍បំផុតក្នុងលោក ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ភាពទន់ខ្សោយ។ មនុស្សម្នាក់ដែលមិនអាចរៀនអត់ធ្មត់រាល់ពេលដែលគាត់ជួបបញ្ហា ប្រាកដជាមិនអាចរៀនពីរបៀបស៊ូទ្រាំ និងយកឈ្នះបានឡើយ។

២.បុគ្គល​ដែល​ចូលចិត្តនិយាយ​អាក្រក់​ពេក​ក្រៃ

សម្រាប់មនុស្សម្នាក់ ការនិយាយមានសារៈសំខាន់ណាស់ ហើយការ​និយាយ​គំរោះគំរើយ ជា​ទម្លាប់​ដែល​កាត់​បន្ថយ​គុណធម៌។ បើ​មនុស្ស​និយាយ​ពាក្យ​គំរោះគំរើយ ពាក្យ​គ្មាន​សីលធម៌​មិន​ខ្លាច​នឹង​និយាយ នោះ​កម្ម​នៃ​ពាក្យ​សម្ដី​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូតនៅទីបញ្ចប់នឹងទទួលបានភាពល្វីងជូរចត់។

បើ​ពាក្យសម្ដីដែលនិយាយ​មានភាពសាហាវ​ពេក ដែលអាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខ្លាច ជាការពិតណាស់ អ្នកមិនគួរនិយាយធ្វើឱ្យអ្នកដទៃឈឺចាប់ឡើយ។ ការមើលងាយ តែងតែនាំទាំងការឈឺចាប់ដល់អ្នកដ៏ទៃ និងនាំមកនូវការអាក់អន់ចិត្ត។ ដូច្នេះ ពាក្យ​មិន​ពិត និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ជា​ដាច់​ខាត មិន​ត្រូវ​និយាយ​ឡើយ។

៣.មនុស្សចូលចិត្តនិយាយបំពាន

ពេលមនុស្សនិយាយច្រើន និយាយតាមតែចិត្ត មិនអាចគ្រប់គ្រងបាន និយាយដោយមិនគិត មិនដឹងថាត្រូវនិយាយពាក្យណា ច្បាស់ជាធ្វើឱ្យមានជម្លោះកាន់តែខ្លាំងរវាងមនុស្សជុំវិញខ្លួន។

ពាក្យមិន​ពិត​មិន​គួរ​និយាយ​ដោយ​មិន​រើស​មុខ កុំ​បង្ក​បញ្ហា​ធំ​ដោយសារ​តែ​ឈ្លោះ​គ្នា​បន្តិច​បន្តួច មិន​ថា​ជា​មិត្តភ័ក្តិ​ជិតស្និទ្ធ ឬ​ក្រុម​គ្រួសារ​ទេ កុំ​លូក​ដៃ​ចូល​ក្នុង​ជីវិតគេ។

ប្រភព៖ បរទេស