ប្រសិនបើកូនរបស់អ្នកមានប្រជ្រុយ ១ ក្នុងចំណោម ៥ នេះ មានន័យថា សំណាងល្អ អនាគតភ្លឺស្វាងខ្លាំងណាស់។ តោះសូមមើលទាំងអស់គ្នា៖
ប្រជ្រុយលើរោមចិញ្ចើម៖ កុមារមានប្រជ្រុយលើចិញ្ចើមភាគច្រើនត្រូវបានកំណត់ថា ជាមនុស្សពហុជំនាញ។ កុមារធំឡើងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ហើយតែងមានភាពលេចធ្លោជាងអ្នកជុំវិញខ្លួនទាំងអស់ទៀតផង មិនថាតែរូបរាង នឹងគុណភាពខាងក្នុង។ ជាពិសេស បើជាកូនប្រុស រឹតតែស្រលាញ់ម្តាយ នាំសំណាងដល់គ្រួសារ។
ប្រជ្រុយក្រោមជើងឆ្វេង៖ កុមារដែលមានប្រជ្រុយក្រោមបាតជើង ត្រូវបានគេជឿថា ពេលធំឡើងពួកគេនឹងមានអំណាចក្នុងដៃ ឋានៈ និងលុយកាក់គ្រប់គ្រាន់ មានកន្លែងស្នាក់នៅត្រជាក់ត្រជុំ និងទទួលពរជ័យច្រើន។
ប្រជ្រុយលើចង្កេះ៖ កុមារមានប្រជ្រុយលើចង្កេះ មានទំនួលខុសត្រូវខ្ពស់ វ័យកាន់តែចាស់ កាន់តែចេះធ្វើការដល់គោលដៅ ដោយមិនរង់ចាំនរណាម្នាក់មកបង្រៀន ឬដាស់តឿនឡើយ ដូច្នេះនៅថ្ងៃអនាគត់ នឹងធ្វើឲ្យឪពុកម្តាយរស់នៅបានសុខស្រួល។
ប្រជ្រុយលើចង្កា៖ កុមារមានប្រជ្រុយនៅចង្កា ត្រូវបានគេទស្សន៍ទាយថា នឹងទទួលបានមរតកពីដូនតា ឬក្រោយមកអាចកាន់កាប់អចលនទ្រព្យបានច្រើន ដោយសារដំណើរការប្រឹងប្រែង។
ជារឿយៗត្រូវបានគេយល់ថា មានទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃ បើបានបង្រៀននិងការពារតាំងពីក្មេងដោយមានការតម្រង់ទិសអភិវឌ្ឍន៍ល្អនោះអនាគតនឹងភ្លឺស្វាង។ លើសពីនេះ ក្រោយអាយុ ៤៥ ឆ្នាំ នឹងមានទ្រព្យសម្បត្តិច្រើន ប្រឹងប្រែងធ្វើការ ទទួលបានលទ្ធផលគួរសម។
ប្រជ្រុយលើត្រចៀក៖ បុរាណមានជំនឿថា កុមារដែលមានត្រចៀកធំ និងក្រាស់ ច្រើនតែមានសំណាងក្នុងជីវិត និងមានលាភសំណាងច្រើន អនាគតសន្យាជោគជ័យ។
ប្រភព៖ បរទេស