យោងតាមនរវិទ្យា និយាយថា ស្ត្រីដែលមានលក្ខណៈ ៥ យ៉ាងដូចតទៅនេះ ភាគច្រើនជាមនុស្សមានចរិតស្លូតបូត មានលាភ មានជ័យច្រើន នាំតែភាពជោគជ័យដល់គ្រួសារ។
ស្ត្រីមានមាត់តូច៖ មនុស្សបុរាណតែងពោលថា៖ «បុរសមាត់ធំស្អាត ស្ត្រីមាត់ធំនឹងបំផ្លាញទ្វារ» មានន័យថា ស្ត្រីមាត់ទូលាយចូលចិត្តនិយាយដើម ឬបង្កគ្រោះមហន្តរាយដល់គ្រួសារ។ ផ្ទុយទៅវិញ ស្ត្រីដែលមានមាត់តូច នោះនឹងល្អណាស់ បើមានប្តី ច្រើនតែជួយប្តីធ្វើកិច្ចការធំបានសម្រេច។
ស្ត្រីមានដើមទ្រូងតូច៖ ជាទូទៅស្ត្រីមានដើមទ្រូងតូចជួយឲ្យមើលទៅឆើតឆាយ និងគួរសម ជាពិសេស ជាភរិយាដែលមានអាចនៅក្បែរ នឹងជួយស្វាមីឱ្យឡើងតំណែងកាន់តែលឿន ហើយបើគ្រួសារបើកជំនួញនឹងក្លាយទៅជាអ្នកមានយ៉ាងឆាប់រហ័ស។
លើសពីនេះ សុដន់តូចក៏ល្អសម្រាប់សុខភាពដែរ ព្រោះវាបញ្ចេញកម្លាំងកម្រិតមធ្យមលើសរសៃប្រសាទ មិនងាយប្រឈមជំងឺមហារីកសុដន់ និងងាយស្រួលជ្រើសរើសសំលៀកបំពាក់សម្រាប់ពាក់។
ស្ត្រីមានច្រមុះតូច៖ មនុស្សជាច្រើនគិតថា ច្រមុះធំគឺជាសញ្ញានៃទ្រព្យសម្បត្តិ ប៉ុន្តែវាមិនពិតទាំងស្រុងនោះទេ។ មូលហេតុគឺបើច្រមុះធំតែមិនត្រង់ ស្លាបច្រមុះមិនសមតុល្យ មិនពេញ នោះជីវិតក៏នឹងលំបាកខ្លាំងណាស់ដែរ។
ផ្ទុយទៅវិញ ស្ត្រីដែលមានច្រមុះតូច គល់ច្រមុះខ្ពស់ និងមានស្លាបច្រមុះពេញ ជាធម្មតាជាមនុស្សថ្លៃថ្នូរ ពូកែជួយប្តី និងមានទេពកោសល្យក្នុងមុខជំនួញ មានជីវិតធូរធារ។
ស្ត្រីមានកំភួនជើងតូច៖ ស្ត្រីដែលមានកំភួនជើងតូច សម្បូរពរជ័យ ភ្នែកមានសោភ័ណ សំខាន់មានបុគ្គលិកលក្ខណៈជឿជាក់ រហ័សរហួន ជួយអ្នកដទៃ។ ជាទូទៅ បុរសដែលទទួលបានភរិយាមានចរិតលក្ខណៈបែបនេះ អាចបណ្ដាលឲ្យអាជីពងាយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសារពួកគេដឹងពីរបៀបជួយស្វាមីក្នុងការចាប់យកឱកាស និងទាញយកផលប្រយោជន៍ពីទំនាក់ទំនងសង្គម។
ស្ត្រីមានជើងតូច៖ ស្ត្រីមានជើងតូចជាមនុស្សថ្លៃថ្នូរ តែងតែមានអ្នកជួយ លើសពីនេះបើជើងតូច ស្បែករលោងពណ៌ផ្កាឈូក ប្តីនិងកូនរឹតតែមានពរ។
ប្រភព៖ បរទេស