ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ជាម្ចាស់ប្រជ្រុយចំនួន ៣ ប្រភេទ នោះបង្ហាញថា អ្នកនឹងទទួលបានទ្រព្យសម្បត្តិហូរហៀរ ជីវិតរជោគជ័យនិងកេរ្តិ៍ឈ្មោះល្បាញល្បី។ ទាំងនេះជាប្រជ្រុយ ៣ "នាំសំណាង" ពេញមួយឆ្នាំ៖
ប្រជ្រុយលើច្រមុះ៖ តាមបែបនរវិទ្យា មនុស្សមិនថាប្រុសឬស្រីទេមានប្រជ្រុយលើច្រមុះ នឹងមានទ្រព្យសម្បត្តិច្រើន។ មនុស្សមានប្រជ្រុយនៅច្រមុះ ជាធម្មតា នឹងទទួលបានសំណាងលើវិថីទៅរកភាពល្បីល្បាញ អាជីព។ ម្យ៉ាងទៀត មនុស្សដែលមានប្រជ្រុយនេះច្រើនតែមានទេពកោសល្យជាងអ្នកដែលត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ងាយជោគជ័យក្នុងអាជីពក្នុងពេលឆាប់ៗនេះ។
លើសពីនេះ មនុស្សដែលមានចរិតបែបនេះ ក៏មានឱកាសក្នុងការអភិវឌ្ឍទ្រព្យសម្បត្តិតាំងពីក្មេង ជីវិតកម្រជួបនឹងការលំបាក និងការខ្វះខាតណាស់។ ជាពិសេសមនុស្សប្រភេទនេះមានសំណាងខ្លាំងណាស់ទាក់ទងនឹងស្នេហា ជីវិតរៀបការ។
ប្រជ្រុយលើបបូរមាត់៖ នៅក្នុងនរវិទ្យា មនុស្សដែលមានប្រជ្រុយលើបបូរមាត់ ភាគច្រើនជាមនុស្សដែលមានទេពកោសល្យខ្ពស់។ ម្ចាស់ប្រជ្រុយនេះច្រើនតែមានសំណាងក្នុងការញ៉ាំ និងផឹក មានន័យថា (ក្នុងជីវិតតែងតែហូបស្អាត ស្លៀកពាក់ស្អាត)។
មនុស្សដែលមានប្រជ្រុយនេះច្រើនតែធំឡើងនៅក្នុងគ្រួសារដែលល្អ ដោយសារពួកគេត្រូវបានផ្តល់លក្ខខណ្ឌអំណោយផលដើម្បីអភិវឌ្ឍអាជីព រហូតសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យនៅក្នុងវិស័យដែលបានស្វែងរក។
ប្រជ្រុយលើចិញ្ចើម៖ មិនថាបុរស ឬស្ត្រីនោះទេ ដែលមានប្រជ្រុយនេះត្រូវបានរកឃើញថា ជាសញ្ញាបង្ហាញថាសមាជិកគ្រួសារជិតស្និទ្ធនឹងរៀបអាពាហ៍ពិពាហ៍។ ជាពិសេស ម្ចាស់ប្រជ្រុយលើចិញ្ចើមខ្មៅមានលាភសំណាងខ្លាំងណាស់ តែបើពណ៌ខៀវខ្មៅស្លេកបន្តិចបើទោះជាមានទ្រព្យសម្បត្តិ ប៉ុន្តែតែងមានជម្លោះជាមួយញាតិសន្តានឬអាចធ្លាក់ចូលស្ថានភាពអាក្រក់ណាមួយ។
ប្រភព៖ បរទេស