ហោរាសាស្ត្របានឱ្យដឹងថា បុគ្គលដែលកើតក្នុងខែទាំង ៣ ខាងក្រោមនេះ គឺជាមនុស្សដែលទទួលបានពរជ័យ លាភសំណាងច្រើនជាងគេ។ ដោយមានបុណ្យពីកំណើត មានព្រះ និងទេវតាតាមថែរក្សា រមែងកើតក្នុងគ្រួសារបវរ អនាគតរបស់មនុស្សទាំងនេះ ក៏ជាមនុស្សដែលអាចរកលុយបានច្រើន ក្លាយជាអ្នកមានស្ដុកស្ដម្ភ ដោយការខិតខំផ្ទាល់ខ្លួនផងដែរ។
១. កើតក្នុងខែ កុម្ភៈ
មនុស្សដែលកើតក្នុងខែទី ២ នៃប្រតិទិនតាមច័ន្ទគតិ មានបុគ្គលិកលក្ខណៈនឹងន មត់ចត់ វិជ្ជមាន ជាក់ស្តែង និងគួរឱ្យទុកចិត្តបំផុត។ ពួកគេតែងតែបង្កើតគំនិតដែលជាប់នឹងការពិត និងមានលទ្ធភាពខ្ពស់នៃការពិត។ បុគ្គលនេះអាចប្រើគំនិតរបស់គាត់បានល្អដើម្បីបង្កើតលទ្ធផលគួរឱ្យកោតសរសើរ។ ពួកគេក៏កំពុងរៀនឥតឈប់ឈរដើម្បីកែលម្អខ្លួនឯង។
នៅកន្លែងធ្វើការ បុគ្គលនេះតែងតែមានសមត្ថភាពក្នុងការស្វែងរកវិធីសាស្រ្តត្រឹមត្រូវដើម្បីដោះស្រាយបញ្ហា រក្សាភាពស្ងប់ស្ងាត់ ទោះបីជាប្រឈមមុខនឹងស្ថានភាពច្របូកច្របល់ក៏ដោយ។
អ្នកដែលកើតក្នុងខែទី ២ តាមច័ន្ទគតិ តែងតែមានអ្នកជុំវិញខ្លួនស្រលាញ់ចូលចិត្ត មិនថាទៅទីណា តែងមានអ្នកជួយជ្រោមជ្រែង។ នៅពេលកំណត់គោលដៅមួយ បុគ្គលនេះអាចសម្រេចបានយ៉ាងឆាប់រហ័ស ជោគជ័យដ៏អស្ចារ្យ និងទទួលបានទ្រព្យសម្បត្តិដែលមនុស្សជាច្រើនកោតសរសើរ។
២. កើតក្នុងខែ សីហា
អ្នកដែលកើតក្នុងខែទី ៨ តាមច័ន្ទគតិ ជាមនុស្សដែលមានចរិតសមហេតុផល អាចគិតបាន ចេះរៀបចំផែនការបានយ៉ាងល្អ។ ពួកគេមានបុគ្គលិកលក្ខណៈរីករាយ ចក្ខុវិស័យច្បាស់លាស់ និងសមត្ថភាពក្នុងការជះឥទ្ធិពលដល់អ្នកដទៃ មានប្រជាប្រិយភាពខ្លាំង។
បុគ្គលនេះមានជំនាញល្អ ប៉ុន្តែរស់នៅដោយសុភាព ទើបគេតែងតែមានអ្នកស្រឡាញ់រាប់អានពីមនុស្សគ្រប់ៗគ្នា និងជាមនុស្សថ្លៃថ្នូរ ដែលហ៊ានផ្តល់ការណែនាំ និងឱកាសអភិវឌ្ឍន៍ល្អៗ។ បុគ្គលនេះមានភាពវៃឆ្លាតខាងជំនួញ ស្ងាត់ៗរកបានសក្ដានុពល ប្រមូលហោប៉ៅពេញដោយមិនបង្ហាញខ្លួន។
៣. កើតក្នុងខែ វិច្ឆកា
មនុស្សដែលកើតក្នុងខែវិច្ឆកា ជាមនុស្សដែលមានចរិតសុទិដ្ឋិនិយម មានស្មារតីតស៊ូ ក្លាហាន រឹងមាំ និងមិនខ្លាចការផ្លាស់ប្តូរ។ បុគ្គលនេះមានគ្រឹះល្អតាំងពីក្មេងបានបង្ហាញពីឧត្តមភាពរបស់ខ្លួន។
បុគ្គលិកលក្ខណៈរបស់មនុស្សនេះគឺល្អណាស់ ដូច្នេះគាត់ត្រូវបានគេស្រឡាញ់ជាញឹកញាប់។ អ្នកដែលកើតក្នុងខែនេះ តែងតែស្វែងរកជំនួយយ៉ាងសកម្ម ហើយក៏ទទួលបានការគាំទ្រពីមនុស្សជាច្រើនផងដែរ។
បុគ្គលនេះមានបណ្តាញទំនាក់ទំនងល្អ ដូច្នេះហើយ អាជីពក៏រីកចម្រើន និងតែងតែមានមនុស្សឈរក្បែរ គាំទ្រ និងផ្តល់ឱកាស។ ជាទូទៅ បុគ្គលនេះមានសមត្ថភាពរកប្រាក់បានច្រើនគួរឱ្យកត់សម្គាល់ កម្រពួកគេខ្វះលុយណាស់៕
ប្រភព ៖ បរទេស / Knongsrok