ប្រសិនបើផ្ទះរបស់អ្នកមានវត្ថុទាំង ៣ នេះ បញ្ជាក់ថា ផ្ទះតែងចម្រើនលូតលាស់ មានលាភហុងស៊ុយ ជីវិតសមាជិកគ្រួសារម្នាក់ៗនឹងទទួលបានអំណោយផល និងភាពសម្បូរសប្បាយ៖
ផ្ទះមានសត្វចិញ្ចឹមច្រើន៖ តាមហុងស៊ុយ ផ្ទះដែលមានសត្វចិញ្ចឹម ផ្តល់កំណើតដល់ហ្វូងកូនច្រើនត្រូវបានចាត់ទុកថាពិតជាផ្ទះដែលល្អខ្លាំងណាស់។ លើសពីនេះ ផ្ទះបែបនេះនឹងជួយឲ្យមានតុល្យភាពរវាងយិន និងយ៉ាង ជួយឲ្យមានសុខភាពល្អ និងនាំលាភសំណាងដល់ម្ចាស់។
ផ្ទុយទៅវិញ បើផ្ទះដែលអ្នកចិញ្ចឹមសត្វមានកូនស្លាប់ គួរពិចារណាឡើងវិញ ព្រោះស្ថានភាពបែបនេះ ប៉ះពាល់ដល់សុខភាព និងស្មារតីរបស់សមាជិកគ្រួសារ ហើយសំណាងក៏ធ្លាក់ចុះដែរ ពិបាកនឹងក្លាយជាអ្នកមាន។
ផ្ទះមានដើមឈើពណ៌បៃតងច្រើន៖ ដើមឈើរួមចំណែកដល់ភាពរឹងមាំ ផ្ទះដែលមានដើមឈើជាច្រើនដើម មានអាយុវែង មិនត្រឹមតែជួយឱ្យមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុភមង្គលដល់គ្រួសារទៀតផង។ ជាពិសេស ប្រសិនបើដើមឈើតែងតែមានពណ៌បៃតង ដុះពន្លក នោះមានន័យថា ផ្ទះពោរពេញដោយភាពសប្បាយ និងភាពរឹងមាំ។ ទន្ទឹមនឹងនោះ នៅពេលដែលដើមឈើរស់នៅក្នុងផ្ទះបានយូរ ក៏ជាប្រផ្នូលល្អ បញ្ជាក់ថា ម្ចាស់មានទ្រព្យសម្បត្តិ រុងរឿង មានជីវិតសុខសាន្ត ភាពចម្រុងចម្រើន និងទ្រព្យសម្បត្តិស្តុកស្តុម្ភ។
ផ្ទុយទៅវិញ បើផ្ទះណាមានហុងស៊ុយមិនល្អ នោះនឹងនាំឲ្យមានសំណាងអាក្រក់ ដើមឈើ ឬសត្វចិញ្ចឹមក្នុងផ្ទះក៏នឹងរសាត់បន្តិចម្តងៗដែរ។
ផ្ទះពោរពេញដោយសំណើច៖ ផ្ទះដែលមានតែសំណើចសើចសប្បាយ នោះមានន័យថា ជីវិតអ្នករស់នៅក្នុងផ្ទះប្រាកដជាពោរពេញដោយសុភមង្គលជាក់ជាមិនខាន។ ជាពិសេស ប្រសិនបើផ្ទះតែងតែទាក់ទាញក្មេងៗ និងសត្វស្លាបមកលេងឬធ្វើសំបុក នោះបញ្ជាក់ថា មានហុងស៊ុយល្អមែនទែន។
ប្រភព៖ បរទេស