មនុស្សជោគជ័យ មានប្រាជ្ញាឆ្លាតវៃរកប្រាក់បានច្រើន តែងតែមាន ៥ ចំណុចនេះ

យោងតាម​នរវិទ្យានិយាយថា មនុស្ស​ដែល​មាន​លក្ខណៈសំខាន់ៗ​ទាំង ៥ ដូចខាងក្រោមនេះ ជាធម្មតា​មានប្រាជ្ញាឆ្លាត មាន​ស្មារតី​ល្អ ហើយ​តែងតែទទួលបានជោគជ័យ​ ក្នុងរបររកស៊ី ឬជំនួញជាដើម៖

ថ្ងាសខ្ពស់៖ យោងទៅតាមនរវិទ្យា ថ្ងាសគឺជាសញ្ញានៃបន្ទាត់តម្រង ដែលជាមេនៃអាជីព និងអនាគតរបស់មនុស្ស។ មនុស្សដែលមានថ្ងាសខ្ពស់ និងធំទូលាយ ជាធម្មតាមានភាពវៃឆ្លាត មានមហិច្ឆតា មានឧត្តមគតិ និងមានឆន្ទៈដើម្បីរីកចម្រើន។ ជាទូទៅក្នុង​អាជីវកម្ម​ដែល​បង្កើត​ដោយ​ខ្លួន​ឯង តែងតែអាច​សម្រេច​បាន​ជោគជ័យ​តាម​រយៈ​ប្រាជ្ញា​ នឹងមានទ្រព្យសម្បត្តិ។

ត្របកភ្នែកធំ៖ មនុស្សដែលមានទីតាំងនេះទូលាយ ភាគច្រើនតែងបង្ហាញឲ្យឃើញនូវទំនាក់ទំនងជាមួយអចលនទ្រព្យ។ ជាពិសេស បើធំលាតត្រដាងទូលាយ ស្បែកស្ដើង និងគ្មានស្លាកស្នាម ងាយទទួលបានដីមរតក សមរម្យសម្រាប់ការជួញដូរអចលនទ្រព្យ រហូតអាចវិវត្តក្លាយជាអ្នកមានតាមរយៈអាជីវកម្មអចលនទ្រព្យ។

ចុងច្រមុះធំ៖ អ្នក​ដែល​មាន​ចុង​ច្រមុះ​មូល ស្បែក​ភ្លឺ​ថ្លា គ្មាន​ស្លាកស្នាម តែងតែទទួលបានលាភសំណាងល្អ និង​រកស៊ី​មានបាន​។ ម្យ៉ាងទៀត បុគ្គល​ដែលមាន​ច្រមុះ​ធំ សម្បុរ​ស​ជា​ទូទៅ មាន​ទ្រព្យសម្បត្តិ​ច្រើន ស័ក្តិសម​ក្នុងការ​ប្រកប​របរ​រកស៊ី​ជួញដូរ​ មានសក្ដានុពលខ្លាំងជាងអ្នករកស៊ី។

ចង្កាធំ៖ អ្នក​ដែល​មាន​ចង្កា​រាង​មូល​ត្រូវ​បាន​គេ​និយាយ​ថា​ ដឹង​ពី​របៀប​រក​ប្រាក់​និង​សន្សំ។ ប្រសិនបើ​ពួកគេ​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន ពួកគេ​អាច​រក​ប្រាក់​ចំណេញ​បាន ហើយ​កាន់តែ​សម្បូរ​សប្បាយ​។  ម្ចាស់​ចង្កា​បែបនេះ​ជាធម្មតា​រកបាន​ប្រាក់​ច្រើន ហើយ​មាន​ជីវភាព​ធូរធារ​ មាន​ចរិត​ទៀងត្រង់ មាន​ប្រាជ្ញា​វាងវៃ ហ៊ាន​ធ្វើ​។

ត្រចៀកធំនិងក្រាស់៖ មនុស្សមានត្រចៀក​ធំ និង​ក្រាស់​ជា​មេទ័ព​ភាគច្រើនតែមានមនុស្សថ្លៃថ្នូរជួយជ្រោមជ្រែងក្នុងជីវិតក៏ដូចជាការងារ។ ជាពិសេស អ្នកដែលមានត្រចៀកធំ ក្រាស់ និងខ្ពស់ ជាធម្មតាសាកសមសម្រាប់អាជីវកម្ម។

ប្រភព៖ បរទេស