នេះជារុក្ខជាតិ ៣ ប្រភេទ មានស្លឹកស្អាតជាងផ្កា ដុះនៅទីណានាំទ្រព្យសំណាងនៅទីនោះ!!

ខាងក្រោមនេះជាប្រភេទរុក្ខជាតិដែលមានស្លឹកស្រស់ស្អាតជាងផ្កា ស័ក្តិសមសម្រាប់ដាំក្នុងផ្ទះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើនិយាយតាម​ក្បួន​ហុងស៊ុយ បង្ហាញថា ពួកវាក៏បាននាំសំណាងដល់ម្ចាស់ផ្ទះផងដែរ៖

ដើមឫស្សី៖ ដើមឬស្សីគឺជាប្រភេទរុក្ខជាតិស្លឹកជាប់ចំណាត់ថ្នាក់ល្អក្នុងចំណោមរុក្ខជាតិកំពូលដែលមានស្លឹកស្រស់ស្អាត នឹងតែងតែត្រូវបានគេប្រើជាញឹកញាប់នៅក្នុងការតុបតែង និងដាក់ក្នុងផើងផ្កា ដោយបន្ទាប់ពីផ្សំជាមួយរុក្ខជាតិផ្សេងៗ ដើមឬស្សីនឹងលេចនូវសម្រស់​ស្លឹក​​ស្រទន់ផងដែរ។

លើសពីនេះ ក្រៅ​ពី​ប្រើ​ក្នុង​ការ​រៀបចំ​ផ្កា ភាគច្រើនដើមឫស្សី​ក៏ត្រូវបានគេយកមកប្រើយ៉ាង​ទូលំទូលាយ​ក្នុង​សំណង់ ផ្លូវ​ដើរ និង​ភ្នំជាដើម។ ម្យ៉ាងទៀត អ្នកអាចដាំដើមឬស្សីនេះនៅក្នុងអាងចិញ្ចឹមត្រីដើម្បីបង្កើននូវភាពស្រស់ស្អាតក៏បាន។

ដើមផ្កាអ័រគីដេ៖ ដើមផ្កាអ័រគីដេគឺជារុក្ខជាតិដែលត្រូវបានគេដាំក្នុងផ្ទះ នឹងមានប្រសិទ្ធិភាពបន្សុតខ្យល់បានល្អណាស់។ ផ្កាប្រភេទនេះ ងាយស្រួលដាំដុះ ថែទាំ និងមិនតម្រូវឱ្យមានលក្ខខណ្ឌតឹងរឹងនៃពន្លឺ សីតុណ្ហភាព ទឹក ពិសេសពពួកសត្វល្អិតមានតិចតួចបំផុត។

ដើមឥន្ទធនូ៖ ដើមរុក្ខជាតិនេះ ងាយស្រួលក្នុងការដាំដុះ ការថែទាំមានកម្រិតទាប រស់បានយូរនិងមានសម្រស់ស្រស់ស្អាត។ ដើមឥន្ទធនូតំណាងឱ្យក្តីសង្ឃឹមថា "អ្វីៗនឹងបានតបស្នងមកវិញ បន្ទាប់ពីរងទុក្ខ លំបាក"។ លើសពីនេះ ឥន្ទធនូទាំងមានសមត្ថភាពស្រូបយកឧស្ម័នពុលជាច្រើន ដែលអាចដាក់ព្យួរនៅទីតាំងខ្ពស់ដើម្បីផ្ដល់ភាពស្រស់ស្អាត និងភាពរីករាយសម្រាប់សមាជិកគ្រួសារ។

ដើមឥន្ទធនូមានភាពធន់នឹងម្លប់ និងមាននិរន្តរភាព ដែលភាគច្រើនត្រូវបានមនុស្សយកដាក់តាំងនៅតុ បង្អួច តុខាងមុខ ទូដាក់ទូរទស្សន៍ បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ហាងកាហ្វេ ការិយាល័យការិយាល័យរោងចក្រ ជាដើម៕

ប្រភព៖ បរទេស