ស្រ្តីមានទម្រង់ចិញ្ចើម ៤ ប្រភេទ ក្រោយអាយុ ៣៥ ឆ្នាំ ជីវិតស្គាល់តែពាក្យជោគជ័យ មានវាសនាខ្ពស់

តាម​នរវិទ្យា​បង្ហាញថា មនុស្សដែលមានចិញ្ចើម ​៤ ​ទម្រង់ ត្រូវបានទស្សន៍ទាយថា ជាមនុស្សដែលមានសំណាង ជោគ​វាសនាខ្ពស់​ អាជីពការងារកាន់តែរលូន។ តើអ្នកមានប្រភេទចិញ្ចើមមួយក្នុងចំណោមទាំងអស់នេះទេ សូមមើលដូចខាងក្រោម៖

ចិញ្ចើមអឌ្ឍចន្ទ៖ តាម​នរវិទ្យា ចិញ្ចើម​រាង​អឌ្ឍចន្ទ​ជា​ចិញ្ចើម​កោង ស្តើង​ដូច​ព្រះច័ន្ទ​ ស្ត្រី​ដែល​មាន​ចិញ្ចើម​លក្ខណៈបែបនេះ​ជាមនុស្សមាន​មនោសញ្ចេតនា ប៉ុន្តែ​នៅតែមាន​ហេតុផល នឹងជាមនុស្សឆ្លាតវៃ។

នៅក្នុងជីវិត បុគ្គលដែលមានចរិតលក្ខណៈនេះ មានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងទូលំទូលាយ ចុះសម្រុងគ្នា ហើយតែងតែបញ្ចេញភាពទាក់ទាញ។ ជាពិសេស បន្ទាប់ពីអាយុ ៣៥ ឆ្នាំ ស្ត្រីដែលមានចិញ្ចើមរាងអឌ្ឍចន្ទ អាចទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅថ្ងៃអនាគត់។ មិនតែប៉ុណ្ណោះ ​ភាគ​ច្រើន​មាន​ជីវិត​រៀប​ការ​ដែល​ពេញ​ចិត្ត ​នាំ​មក​នូវ​ជោគ​វាសនា​ ភាព​រុងរឿង​ជួយ​ស្វាមី​កសាង​អាជីព​ ជីវិត​ពោរពេញ​ដោយ​សុភមង្គល។

ចិញ្ចើមស្លឹក Willow៖ ចិញ្ចើមរាងស្លឹក willow គឺជារោមចិញ្ចើមកោងដូចមែក willow អមនឹងបន្ទាត់ទន់ៗអាចបត់បែនបាន។ ស្ត្រី​ដែល​មាន​លក្ខណៈ​នេះ​គឺ​មាន​ចក្ខុវិស័យ ឆ្លាតវៃ ស៊ីជម្រៅ នឹងមានរូបសម្បត្តិសមរម្យ ងាយបង្កើតក្តីអាណិតអាសូរដល់ភាគីម្ខាងទៀត ដូច្នេះហើយគ្រប់ទីកន្លែងដែលបុគ្គលនេះទៅ តែងមានមនុស្សដែលស្រលាញ់ និងសុខចិត្តជួយដោយស្មោះស្ម័គ្រ។

បន្ទាប់ពីអាយុ ៣៥ ឆ្នាំ ម្ចាស់ចិញ្ចើមនេះ ជាធម្មតាអាចកសាងអាជីពជោគជ័យយ៉ាងខ្លាំង ថែមទាំងជាមនុស្សមានចរិត​ស្លូតបូត នាំ​សំណាងនិង​ទ្រព្យសម្បត្តិ​មក​ក្នុង​គ្រួសារច្រើនសន្ធឹកសន្ធាប់។

ចិញ្ចើមក្រាស់និងខ្មៅ៖ មនុស្ស​ដែលមាន​ចិញ្ចើម​ក្រាស់ និង​ខ្មៅ ជាធម្មតា​មាន​ចរិត​ស្លូតបូត មានការរស់នៅ​សមរម្យ​ ហើយម្យ៉ាងទៀតងាយទាក់ទាញការចាប់អារម្មណ៍ពីអ្នកដ៏ទៃដោយមុខមាត់ល្អ និងភាពចុះសម្រុងគ្នា។

នៅក្នុងជីវិត ស្ត្រីដែលជាម្ចាស់ចិញ្ចើមនេះ តែងតែមានបុគ្គលិកលក្ខណៈរឹងមាំ មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​អាជីព។ បន្ទាប់ពីអាយុ ៣៥ ឆ្នាំ ស្ត្រីដែលមានចរិតលក្ខណៈនេះច្រើនតែទទួលបានភាពជោគជ័យក្នុងការងារ មានទ្រព្យសម្បត្តិច្រើនក្រៃលែង។

ចិញ្ចើមវែង៖ យោងទៅតាមនរវិទ្យា ស្ត្រីដែលមានរោមចិញ្ចើមវែងគឺមានភាពរុងរឿង ជាពិសេស មានកន្ទុយចិញ្ចើមវែងជាងភ្នែកគឺជាលក្ខណៈពិសេសដ៏ស្រស់ស្អាតខ្លាំងណាស់។ ភាគច្រើនស្ត្រី​ដែល​មាន​ចិញ្ចើម​​នេះ ច្រើនរស់នៅ​ដោយ​អារម្មណ៍ គិត​ដល់​អ្នក​ដទៃ ហើយទោះបីជាជួបការលំបាកក្នុងជីវិតក៏ដោយក៏អាចយកឈ្នះបានដោយខ្លួនឯងដែរ។

ប្រភព៖ បរទេស