នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍!! លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ាយ​ ឬពោះម៉ាយ!

១. ភាគីបុរស និងនារីត្រូវគោពតាមលក្ខខណ្ឌគ្រឹះតាមមាត្រា៩៤៨ រហូតដល់មាត្រា៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

២. ភាគីទាំង២ត្រូវបញ្ជាក់ភាពនៅទំនេរ នៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន

ចំណាំ៖​ ត្រូវភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

ក. លិខិតបញ្ជាក់ភាពនៅលីវ កំលោះ ក្រមុំ

ខ. លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ាយ​ ឬពោះម៉ាយ

មេម៉ាយ ឬពោះម៉ាយមានលក្ខខណ្ឌ២​ ៖

+ភាគីណាម្នាក់ស្លាប់ ត្រូវមានសំបុត្រមរណភាព

+បើភាគីណាបានលែងលះត្រូវមានសាលក្រម ឬដីកាសម្រេចពីការលែងលះ

៣.ក្រោយមកភាគីទាំងពីរត្រូវយកលិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតបញ្ជាក់លិខិតបញ្ជាក់ នៅទំនេរទៅដាក់ពាក្យបណ្តឹងសុំរៀបអាពាហ៍ពិពាហ៍នៅមន្ត្រីអត្រានុកូលដ្ឋានលំនៅដ្ឋានខាងស្រី

៤. មន្ត្រីអត្រានុកូលដ្ឋានចេញប័ណ្ណប្រកាសរៀបអាពាហ៍ពិពាហ៍អោយភាគីទាំង២ ដោយបិទប្រកាសជាសាធារណៈ មាន៥ច្បាប់ដើម ២ច្បាប់បិទនៅសាលាឃុំឬសង្កាត់លំនៅដ្ឋានខាងស្រី និងនៅផ្ទះខាងស្រី និង២ច្បាប់ទៀតបញ្ជូនទៅបិទនៅសាលាឃុំឬសង្កាត់លំនៅដ្ឋានខាងប្រុស និងនៅផ្ទះខាងប្រុស ហើយ១ច្បាប់ទៀតត្រូវតម្កល់នៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។ តែបើបុរសនារីរស់នៅឃុំសង្កាត់តែ១ទេ ប័ណ្ណប្រកាសត្រូវចេញ៤ច្បាប់ដើម បិទនៅផ្ទះខាងស្រី១ច្បាប់ បិទនៅផ្ទះខាងប្រុស១ច្បាប់ និងបិទនៅឃុំសង្កាត់១ច្បាប់ ហើយ១ច្បាប់ទៀតត្រូវតម្កល់ទុកនៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។

បញ្ជាក់៖​ ត្រូវបិទអោយបានមុន១០ថ្ងៃនៃរៀបអាពាហ៍ពិពាហ៍ ដើម្បីអោយតតិយជនណាដែលមានប្រយោជន៍ក្នុងទំនាក់ទំនងនឹងភាគីណាមួយ ធ្វើការប្តឹងជំទាស់នឹងការរៀបអាពាហ៍ពិពាហ៍នេះ បើមានបណ្តឹងភាគីអាចរៀបការបានលុះត្រាតែដោះស្រាយលើបណ្តឹងបណ្តឹងនោះរួចរាល់សិន តែបណ្តឹងនោះធ្វើឡើងដោយបំពាន តតិយជាដែលដាក់បណ្តឹងនោះត្រូវទទួលខុសត្រូវលើព្យសនកម្ម(ការខូចខាត)ដែលកើតឡើងចំពោះអាពាហ៍ពិពាហ៍នោះ ឧទាហរណ៍ ថ្លៃម្ហូប ថ្លៃភ្លេង .ល.។

៥. ក្រោយពីភាគីរៀបការហើយភាគីទាំង២ នាំគ្នាទៅចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងស្រី ដោយមានសាក្សី២នាក់ ជានីតិជន ហើយមានស្មារតីគ្រប់គ្រាន់៕

1

2

3

4

5

6

ប្រភព Langborin cambodia law page