អ្នកខ្លួនឯង គឺជាកញ្ចក់ដ៏ល្អបំផុត ដូច្នេះហើយ មិនចាំបាច់ខ្វល់ពីការគិត ឬសម្ដីអ្នកដទៃពេកទេ

សូក្រាត ៖ ស្គាល់ខ្លួនឯង ទើបអាចស្គាល់អំពីឆាកជីវិតមួយនេះ !

ពេលដែល អាល់ប៊ែរ អាំងស្តាំង (Albert Einstein) នៅវ័យកុមារ គាត់ក៏ដូចជាក្មេងដទៃដែរ គឺជាក្មេងម្នាក់ដែលរពឹស និងចូលចិត្តលេងច្រើន គាត់ចូលចិត្តលេងជាមួយក្មេងខូចមួយចំនួន ហើយឪពុករបស់គាត់តែងបារម្ភពីគាត់។ ឪពុកគាត់បានរកមធ្យោបាយមួយដើម្បីឱ្យអាំងស្តាំងប្រែមកចូលចិត្តការរៀនសូត្រវិញ។

មានព្រឹកមួយ ឪពុកគាត់បានឃាត់ អាំងស្តាំង កុំឱ្យទៅស្តួចត្រីនៅមាត់ទន្លេ ហើយគាត់បាននិយាយរឿងនិទានមួយឱ្យស្តាប់ រឿងនិទាននោះបានកែប្រែឆាកជីវិតរបស់ អាំងស្តាំង ។

Image_2022 01 07_104423

រឿងដំណាលដូចតទៅ ៖

“ម្សិលមិញ ពុក និងលោកពូចន បានទៅបោសសម្អាតបំពង់ផ្សែងនៅឯរោងចក្រ។ បំពង់ផ្សែងនោះខ្ពស់ណាស់ ទាល់តែមានអ្វីតោងឡើងទើបអាចចូលទៅបាន លោកពូចន នៅខាងមុខ ពុកនៅខាងក្រោយ យើងចាប់កាន់បង្កាន់ដៃ ឡើងទៅម្តងមួយកាំៗ ពេលចុះមកវិញ លោកពូចន នៅតែដើរនៅខាងមុខ ហើយពុកនៅតែដើរនៅពីក្រោយគេដដែល។ ក្រោយមក ពេលចេញពីបំពង់ផ្សែង ពុកបានឃើញរឿងចម្លែកមួយ ខ្នង និងមុខរបស់លោកពូចនរបស់កូន ប្រឡាក់សុទ្ធតែផ្សែងខ្មៅពេញខ្លួន ចំណែកនៅលើខ្លួនរបស់ពុកវិញសូម្បីតែធូលីបន្តិចក៏គ្មានដែរ។”

ឪពុករបស់អាំងស្តាំងបានញញឹមហើយនិយាយបន្តថា “ពុកឃើញរូបរាងរបស់ លោកពូចន កូនបែបនេះក្នុងចិត្តពុកគិតថា ប្រាកដជាប្រឡាក់ផ្សែងខ្មៅដូចគេអ៊ីចឹងដែរហើយ និងអាក្រក់មើលជាមិនខាន ដូច្នេះពុកបានដើរទៅទន្លេតូចមួយនៅក្បែរនោះដើម្បីលាងវាឱ្យជ្រះ តែលោកពូចនកូនវិញ គេមើលឃើញពុកចូលក្នុងបំពង់ផ្សែងគ្មានប្រលាក់អ្វីសោះ ក៏យល់ថាគេក៏មិនប្រឡាក់ផ្សែងខ្មៅអ្វីដែរ។ បន្ទាប់មក គេគ្រាន់តែលាងដៃបន្តិចហើយដើរដូចធម្មតា ចុងក្រោយមនុស្សនៅលើដងផ្លូវបានអស់សំណើចជាខ្លាំង ពួកគេនៅយល់ថាលោកពូកចន របស់កូនគឺជាមនុស្សឆ្កួតទៀតផង។

Image_2022 01 07_104449

អាំងស្តាំងស្តាប់ហើយទ្រាំមិនបានក៏បានសើចទាំងឪពុកទាំងកូន ពេលដែលឪពុកសើចចប់ហើយក៏បាននិយាយជាមួយគេដោយសង្កត់ធ្ងន់ថា “តាមពិតទៅ នរណាក៏មិនអាចធ្វើជាកញ្ចក់របស់នរណាបានឡើយ មានតែខ្លួនអ្នកទេ ទើបអាចធ្វើជាកញ្ចក់សម្រាប់ខ្លួនឯងបាន។ កុំយកអ្នកដទៃមកធ្វើជាកញ្ចក់ឱ្យសោះ ហើយល្ងីល្ងើរចាត់ទុកថា គេក៏ដូចដែរខ្លួនដែរ”។

អាំងស្តាំងស្តាប់ឮហើយ ស្រាប់តែប្រែទឹកមុខភ្លាម!

ចាប់ពីពេលនោះមកអាំងស្តាំងបានចាកចេញពីក្រុមក្មេងមិនល្អទាំងនោះ គាត់តែងតែយកខ្លួនឯងមកឆ្លុះបញ្ចាំង ពិចារណាគ្រប់ពេល ទីបំផុតបានឆ្លុះបញ្ចាំងពីភាពរុងរឿងនៃជីវិតភ្លឺថ្លារបស់ខ្លួន។

ពិភពនៅក្នុងចិត្តរបស់មនុស្សគ្រប់រូបសុទ្ធតែមានកញ្ចក់ពីរផ្ទាំង មួយសម្រាប់ឆ្លុះអ្នកដទៃ មួយទៀតសម្រាប់ឆ្លុះខ្លួនឯង។ យើងត្រូវរៀនចេះ ក្នុងការឆ្លុះបញ្ចាំងខ្លួនឯងគ្រប់ពេលវេលា ព្រោះវា គឺជាតម្រូវការដ៏ចាំបាច់នៃឆាកជីវិតរបស់អ្នកជោគជ័យ៕

អត្ថបទ ៖ Mythical bird / Knongsrok