តើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមនុស្សខ្លះសុខចិត្តនៅក្នុងទំនាក់ទំនងស្នាហាដែលតែងតែផ្តល់បញ្ហា?

នៅក្នុងទំនាក់ទំនងស្នេហាពិតជាស្មុគស្មាញណាស់ អ្នកនឹងជួបភាពរីករាយនិងសោកសៅជាច្រើនប៉ុន្តែយ៉ាងណាក៏ដោយ បើទំនាក់ទំនងស្នេហារបស់អ្នកដូចជានៅក្នុងឋាននរករាល់ថ្ងៃអញ្ចឹង

ហេតុអ្វីបានជាមនុស្សមួយចំនួនសុខចិត្តនៅក្នុងទំនាក់ទំនងដែលមានបញ្ហាបែបនេះ?

១. ពួកគេជឿជាក់ថាដៃគូរបស់ពួកគេអាចផ្លាស់ប្តូរបាន

មនុស្សជាច្រើនស្ថិតនៅក្នុងទំនាក់ទំនងមិនល្អដោយសារតែពួកគេជឿជាក់ថាដៃគូរបស់ពួកគេនឹងផ្លាស់ប្តូរប៉ុន្តែតាមពិតមនុស្សខ្លះមិនកែចរិកគេចោលទេ។​ ពួកគេមិនដែលធ្វើជាបុរសសុភាពរាបសាទេ។ នោះគឺជាចរិតបុគ្គលិកលក្ខណៈរបស់ពួកគេដែលពិបាកផ្លាស់ប្តូរ។ អ្វីដែលល្អបំផុតដែលត្រូវធ្វើគឺទុកឲ្យដៃគូរបស់អ្នក ផ្លាស់ប្តូរដោយខ្លួនឯង។

២. មិនមានទំនុកចិត្តលើខ្លួនឯង

ហេតុផលមួយក្នុងចំណោមហេតុផលដែលថាមនុស្សម្នាក់អាចស្ថិតនៅក្នុងទំនាក់ទំនងដែលលែងមានសុភមង្គលឬមានល្អប្រហែលជាដោយសារពួកគេមានមិនមានទំនុកចិត្តលើខ្លួនឯង។ នរណាម្នាក់ដែលមានការគោរពខ្លួនឯងខ្ពស់អាចឃើញថាពួកគេមានតម្លៃច្រើនជាងទំនាក់ទំនងដែលធ្វើឲ្យពួកគេវេទនាជានិច្ច។ ពួកគេអាចយល់បានថាពេលណាត្រូវចាកចេញដើម្បីសុខភាពផ្លូវចិត្តរបស់ពួកគេ។

៣. ខ្លាចភាពឯកា

មនុស្សដែលមានការភ័យខ្លាចចំពោះភាពឯកោទំនងជាស្ថិតនៅក្នុងទំនាក់ទំនងដែលមិនដំណើរការឬដែលកំពុងធ្វើឲ្យពួកគេមិនសប្បាយចិត្ត។ ការភ័យខ្លាចនេះគឺគ្រប់គ្រាន់ក្នុងការបដិសេធអារម្មណ៍ផ្សេងទៀតដែលពួកគេអាចមានចំពោះដៃគូរបស់ពួកគេ។​ចំពោះពួកគេការនៅជាមួយគ្នាហើយមិនសប្បាយចិត្តគឺល្អជាំងនៅតែម្នាក់ឯងនិងមិនសប្បាយចិត្ត។

https://www.powerofpositivity.com/7-reasons-people-stay-relationships-shouldnt/