ជ្រើសរើសប្រភេទភេសជ្ជៈណាមួយ ក្នុងចំណោមភេសជ្ជៈទាំង៤ខាងក្រោមនេះ ដើម្បីដឹងពីចំណុចខ្លាំង ដែលជាលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នក។
A. ភេសជ្ជៈ A
អ្នកជាឃ្លាំងនៃចំណេះដឹង និងជាធនាគារប្រកបដោយការច្នៃប្រឌិត អ្នកតែងតែបង្ហាញនូវគំនិតថ្មីៗអស្ចារ្យ ដែលបង្កើតនូវភាពភ្ញាក់ផ្អើលដល់មនុស្សគំនិតគ្នា អ្នកមានអារម្មណ៍ប្លែកៗគ្មានដែនកំណត់។ ដើម្បីទទួលបានជោគជ័យ អ្វីដែលអ្នកត្រូវធ្វើគឺ បង្កើតភាពសុខដុមរមនាជាមួយអារម្មណ៍អ្នកដទៃ ក៏ដូចជាកសាងក្តីសុបិនផ្ទាល់ខ្លួនជានិច្ច ត្រូវចាំថា ដរាបណាអ្នកនៅតែមានជំនឿចិត្ត និងភាពជឿជាក់ នោះគ្មានអ្វីដែលមិនអាចទៅរួចនោះឡើយ។
B. ភេសជ្ជៈ B
អ្នកមានភាពរសើប ជាពិសេសបុគ្គលិកលក្ខណៈនេះ អនុញ្ញាតឱ្យអ្នកយល់ពីស្ថានភាពក្នុងមួយប៉ព្រិចភ្នែក ហើយអាចរកចម្លើយចំពោះបញ្ហាស្មុគស្មាញដោយមិនចាំបាច់ពន្យល់។ អ្នក គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពធ្វើការសម្រេចចិត្តដែលអាចដឹងមុនបានយ៉ាងល្អ។
C. ភេសជ្ជៈ C
កម្លាំងដែលមានមោទកភាពបំផុតរបស់អ្នក គឺជាសមត្ថភាពរបស់អ្នកក្នុងការបង្ហាញអារម្មណ៍។ អ្នកតែងតែរកវិធីល្អបំផុតដើម្បីបង្ហាញគំនិត និងអារម្មណ៍របស់អ្នក ដែលអាចជួយដល់អ្នកដទៃឱ្យមានអារម្មណ៍ច្បាស់បំផុតនូវអ្វីដែលអ្នកចង់បង្ហាញ។ សមត្ថភាពរបស់អ្នកក្នុងការប្រើពាក្យក៏សម្បូរបែប និងប្លែកៗគ្រប់ពេល។
D. ភេសជ្ជៈ D
អ្នកគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ ក្នុងការសាងទំនាក់ទំនងសង្គម។ មនុស្សតែងតែគោរពអ្នកដោយសារសមត្ថភាពភាសារបស់អ្នក និង EQ ខ្ពស់។ ជាមួយនឹងសមត្ថភាពគួរឱ្យកត់សម្គាល់នេះ អ្នកជួយមនុស្សឱ្យធ្វើអ្វីៗបានយ៉ាងរលូន និងងាយស្រួល ហើយក្លាយជាសមាជិកដ៏មានតម្លៃនៃក្រុមការងារណាមួយ៕
ប្រភព ៖ iOne / Knongsrok